​ស្រាយចម្ងល់ ហេតុអ្វីមុខអត់មានបញ្ហាអីសោះ តែបែរជាមិនស នៅតែខ្មៅស្រអាប់

  • 2019-11-27 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នារី​ជា​ច្រើន​មាន​ចម្ងល់​ថា ​បើ​ទោះ​មុខ​របស់​ពួក​គេ​ធម្មតា​គ្មាន​បញ្ហា​មុន​ក៏​ដោយ​ ​ប៉ុន្តែ​សាច់​មុខ​​មិន​​ស​ភ្លឺ​ថ្លា ​ហើយ​ឡើង​ខ្មៅ​ស្រអាប់។ ​​នេះ​ក៏​ដោយ​សារ​កង្វះ​ការ​ថែ​ទាំ​ចាំ​បាច់ ​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​មាន​បញ្ហា​មិន​​មើល​ទៅ​ស​ភ្លឺ​ថ្លា។​​

រូបតំណាង

**១. មិន​សូវ​ផ្ដល់​វីតាមីន​បំប៉ន​ដល់​មុខ**

​ការ​ចាប់​ផ្ដើម​ដំបូង​របស់​ស្បែក​ស្រស់​ស្អាត​ គឺ​កើត​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​គ្រាន់​លើ​ការ​ថែ​ទាំ​។ ​ដូច្នេះ ប្រសិន​បើ​ស្បែក​មិន​បាន​ទទួល​ការ​ថែ​បំប៉ន​ទេ ​វា​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្បែក​យ៉ាង​ងាយ​ស្រួល​បំផុត។ ​អ្នក​គួរ​ទិញ​ផលិត​ផល​ណា​មាន​​ផ្ទុក​វីតាមីន B3 ​ដែល​ជួយ​ផ្ដល់​ភាព​ភ្លឺ​ថ្លា​ដល់​ស្បែក។

រូបតំណាង

២. ពេល​នៅ​ផ្ទះ ​ខ្ជិល​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

​​​ទោះ​បី​ជា​អ្នក​បាន​លាប​គ្រីម​មុខ​​រួច​ក៏​ដោយ ​តែ​បើ​​​ខ្ជិល​មិន​លាប​ឡេ​ការពារ​កម្ដៅ​​​រាល់​ថ្ងៃ​ទេ ​វា​ក៏​បណ្ដាល​ឲ្យ​ស្បែក​មុខ​ប្រែ​ជា​ខ្មៅ​​ស្រអាប់​បាន​ដែរ។ ​នេះ​ជា​ហេតុផល​គោល​ ​។ ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អាច​ការពារ​ពី​ពន្លឺ​ព្រះ​អាទិត្យ ទាំង​កាំ​រស្មី UVA ​និង UVB ​រួម​ទាំង​​វិទ្យុសកម្ម​ដែល​សាយ​ភាព​ពី​ភ្លើង​អំពូល​បាន​ទៀត។

រូបតំណាង

៣. មិន​បិទ​ម៉ាស​​ឲ្យ​ញឹក​ញាប់​

​​​​ម៉ាស​ជួយ​បង្កើន​ជីវជាតិ​​និង​ធ្វើ​ឲ្យ​ស្បែក​រស់​ឡើង​វិញ​យ៉ាង​ពិត​ប្រាកដ ខ្លាំង​ជា​លាប​គ្រីម​មុខ​ទៀត។ ​វិធី​ល្អ​បំ​ផុត​គឺ​គួរ​បិទ​ម៉ាស​យ៉ាង​ហោច​២​ដង ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ជួយ​ផ្ដល់​សំណើម ព្រម​ទាំង​មុខ​ស​ភ្លឺ​ថ្លា​​ពី​ខាង​ក្នុង​។

៤. ​នៅ​មុខ​កុំព្យូទ័រ​រយៈ​ពេល​យូរ

​កត្តា​មួយ​ទៀត​​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់ គឺ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​រយៈ​ពេល​យូរ។ ​មិន​ថា​ធ្វើការ ​ឬ​មើល​រឿង ​និង​លេង​ហ្គេម​នោះ​ឡើយ ​ពន្លឺ​ចាំង​ចេញ​ពី​អេក្រង់​កុំ​ព្យូទ័រ ​ក៏​អាច​បំផ្លាញ​កោសិកា​ស្បែក​បាន​ដែរ។ ​ដំណោះ​ស្រាយ​ល្អ​បំ​ផុត ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​​វិទ្យុ​សកម្ម​​ចេញ​ពី​ពន្លឺ​កុំ​ព្យូទ័រ ឬ​កុំ​​ចំណាយ​ពេល​យូរ​នៅ​មុខ​កុំព្យូទ័រ​តែ​ម្តង​។​

រូបតំណាង

៥. ​សម្រាក​មិន​គ្រប់​គ្រាន់

គេង​មិន​គ្រប់​គ្រាន់​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ដែល​ធ្វើ​ឲ្យ​ស្បែក​អ្នក​​អាប់​រស្មី​។ ​​​ភ្នែក​នឹង​ស្លក់​ហើយ​មាន​ស្នាម​រង្វង់​ខ្មៅ​​ដូច​ខ្លា​ឃ្មុំ​ផេន​ដា។ ​ជម្រើស​ល្អ ​នារី​ទាំង​ឡាយ​​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​​និង​ចូល​គេង​ឲ្យ​បាន​មុន​ម៉ោង​១១​យប់៕

​ចុចអាន៖ ​ ៥ ដំណោះស្រាយចំពោះអ្នកធ្វើការជួបបញ្ហាស្បែកស្ងួត ព្រោះអង្គុយក្រោមម៉ាស៊ីនត្រជាក់យូរ

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម