បន្លែគួរបរិភោគក្នុងរដូវរងា ដើម្បីបន្ថែមភាពកក់ក្ដៅដល់រាងកាយ និងសុខភាពល្អ
- 2019-11-27 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្លែគួរបរិភោគក្នុងរដូវរងា ដើម្បីបន្ថែមភាពកក់ក្ដៅដល់រាងកាយ និងសុខភាពល្អ
ចង់ឲ្យរាងកាយនៅតែកក់ក្ដៅ និងមានសុខភាពល្អក្នុងខែនេះ ប្រិយមិត្តត្រូវចេះជ្រើសរើសបន្លែដែលអាចផ្ដល់ប្រយោជន៍ទាំងនេះបាន។ ខាងក្រោមនេះ កញ្ញា នឹងបង្ហាញជូនពីបន្លែគួរបរិភោគរដូវរងា៖
១.ម្រះព្រៅ
ម្រះព្រៅមានរសជាតិហឹរ ដែលល្អសម្រាប់ច្រមុះ និងបំពង់ក។ បន្លែប្រភេទនេះ ជួយកម្ដៅសាច់ដុំ និងរក្សាចំហាយក្នុងខ្លួន ដូចនេះគ្រាន់តែញ៉ាំវាក្នុងខែនេះអាចជួយបានច្រើនក៏អាចជួយដល់សុខភាពបានដែរ។
២.ត្រួយអំពិល
វាមានរសជាតិជូរ ព្រោះតែភាពសម្បូរវីតាមីន C ច្រើន ទើបខែត្រជាក់ អ្នកគួរតែញ៉ាំវា។ វីតាមីន C ខ្ពស់ដូច្នេះហើយវាអាចជួយបង្ការភាពស៊ាំប្រឆាំងនឹងជំងឺផ្ដាសាយ។
៣.ម្រះ
បន្លែប្រភេទល្វីង វាគឺជារូបមន្តល្អសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ចាប់តាំងពីសម័យបុរាណម្ល៉េះ។ ប្រសិនបើអ្នកចម្អិនវាភ្លាម ហើយដួសមកញ៉ាំទាំងក្ដៅៗ វាជួយរក្សាកម្ដៅក្នុងរាងកាយបានល្អ។
៤.ស្ដៅ
ស្ដៅមានរសជាតិល្វីងជាងម្រះទៅទៀត ហើយអត្ថប្រយោជន៍វាក៏ខ្លាំងជាងដែរ ជាពិសេសជួយឲ្យអ្នកមានភាពរឹងមាំបាន និងស្វាហាប់ក្នុងរដូវនេះ។
៥.ម្ទេស
ម្ទេសវាមានរសជាតិហឹរ និងក្ដៅ ហើយលក្ខណៈសម្បត្តិរបស់វាគឺជួយបង្កើនចរន្តឈាម។ វាក៏អាចជួយបំបាត់រោគសញ្ញាជំងឺផ្ដាសាយ នៅក្នុងអំឡុងពេលត្រជាក់ៗ។
៦.ម្រេច
ម្រេចជាគ្រឿងទេស និងឱសថក្ដៅ។ វាជួយកម្ដៅសាច់ដុំបានយ៉ាងងាយស្រួល។ ថែមទាំងជួយឲ្យរាងកាយទប់ទល់នឹងជំងឺផ្ដាសាយ ជាពិសេសផ្ដល់ភាពកក់ក្ដៅនៅក្នុងខ្លួនប្រាណ ដោយមិនចាំបាច់រងាញ័រ។
៧.ខ្ញី
ខ្ញីមានឥទ្ធិពលក្ដៅងំ និងមានរយៈពេលយូរ។ សារធាតុ curcumin នៅក្នុងខ្ញីក៏ជួយកាត់បន្ថយការរលាក ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ បំបាត់អាការក្អក ជួយព្យាបាលការរំលាយអាហារ។ ក្នុងអាកាសធាតុត្រជាក់បែបនេះ គួរតែញ៉ាំខ្ញីជាឲ្យបានជាច្រើន ឬឆុងទឹកខ្ញីផឹកក៏បាន ដើម្បីឲ្យរាងកាយមានកម្ដៅគ្រប់ពេល។
៨.រំដេង
រំដេង គឺជាឱសថ និងបន្លែដែលមានរសជាតិក្ដៅដូចខ្ញី។ ក្នុងរំដេងមានប្រូតេអ៊ីនដែលជួយព្យាបាលការក្អក កាត់បន្ថយការកន្ត្រាក់ ជំងឺរលាកច្រមុះ ជំងឺហឺត ដូចនេះវាពិតជាត្រឹមត្រូវដែលអ្នកគួរតែញ៉ាំអាហារដែលមានជាតិរំដេងច្រើន ក្នុងខែនេះ។
៩.ខ្ជាយ
ខ្ជាយ ក៏មានរសជាតិហឹរដែរ នៅពេលអ្នកបរិភោគវាអាចធ្វើឲ្យសីតុណ្ហភាពរាងកាយរបស់យើងកើនឡើង។ ដូច្នេះប្រសិនបើអ្នកចង់រក្សាខ្លួនឲ្យក្ដៅ គួរតែបរិភោគអាហារដែលបង្កើនបន្លែនេះ៕
ចុចអាន៖ហេតុផល ៤ យ៉ាងអ្នកម្ដាយគួរឲ្យកូនតូចញ៉ាំយ៉ាអួររៀងរាល់ថ្ងៃ ដើម្បីលូតកម្ពស់បានល្អ