ហេតុផល ៤ យ៉ាង​អ្នក​ម្ដាយ​គួរឲ្យ​កូន​តូច​ញ៉ាំ​យ៉ាអួរ​រៀងរាល់ថ្ងៃ ដើម្បី​លូត​កម្ពស់​បាន​ល្អ

  • 2017-12-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យ៉ាអួរ ជា​អាហារ​ដ៏​ល្អ​សម្រាប់​ក្មេង​តូច ព្រោះ​ពួកគេ​អាច​ជំនួស​ច្រើន​យ៉ាង​ដល់​ពួកគេ។ ជា​ម្ដាយមួយ​រូប​គួរ​ដឹង​ហេតុផល​ទាំង ៤ ដែល​តម្រូវ​ឲ្យ​កូន​តូច​ញ៉ាំ​យ៉ាអួរ​ជាប្រចាំ៖

១.សម្បូរ​កាល់ស្យូម

យ៉ាអួរ​ផ្ទុក​នូវ​ប្រូតេអ៊ីន probiotics មាន​ប្រយោជន៍​ជាច្រើន​ដែល​គាំទ្រ​ដល់​ការ​រំលាយ​អាហារ​របស់ lactose និង​ជួយ​ឲ្យ​ស្រូប​យក​ចំណី​អាហារ​ល្អ​ប្រសើរ​ជាង​មុន។ យ៉ាអួ គឺជា​អាហារ​ល្អ​ប្រណិត​បំផុត ដែល​អាច​ផ្សំ​ជាមួយ​ផ្លែ​ឈើ បន្លែ ឬ​ការ៉េម​សម្រាប់​កុមារ។ មិន​តែ​ប៉ុណ្ណោះ​វា​មាន​ជាតិ​កាល់ស្យូម​ប្រហែល ៤០០ មីលីក្រាម​ក្នុង​ចំណុះ ៧,៩ មីលីលីត្រ​ដើម្បី​ជួយ​ដល់​ឆ្អឹង​ឲ្យ​មានការ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ប្រចាំថ្ងៃ ហើយ​វា​ក៏​មាន​ប្រូតេអ៊ីន​ខ្ពស់ ព្រោះ​ក្នុង​យ៉ាអួរ​ ៧,៩ មីលីលីត្រ គឺ​ស្មើ​នឹង​បរិមាណ​ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត និង​សាច់។

២.កុមារ​អាច​ញ៉ាំ​បាន​ចាប់ពី ៦ ខែ​ទៅ

ទារក​ដែល​មាន​អាយុ​ចាប់ពី ៦ ខែ​ទៅ គឺ​អាច​ញ៉ាំ​យ៉ាអួរ​បាន​ហើយ។ ម្ដាយ​គួរ​ជ្រើសរើស​យក​យ៉ាអួរ​ធម្មជាតិ ព្រោះ​កុមារ​ត្រូវ​ការ​ជាតិ​ខ្លាញ់​ច្រើន ដើម្បី​អភិវឌ្ឍ​រាងកាយ​ឲ្យ​បាន​ពេញលេញ។ បរិមាណ​យ៉ាអួរ​ដែល​កុមារ​អាច​ញ៉ាំ​រាល់ថ្ងៃ​អាស្រ័យ​លើ​អាយុ​របស់​ពួកគេ​ដូច​ខាងក្រោម៖

  • ក្មេង​អាយុ​ពី ៦-១០ ខែ ញ៉ាំ​បាន​រហូត​ដល់ ៥០ ក្រាម​ក្នុង​មួយ​ថ្ងៃ។

  • ក្មេង​អាយុ ១ ទៅ ២ ឆ្នាំ ញ៉ាំ​បាន​ដល់ ៨០ ក្រាម​ក្នុង​មួយ​ថ្ងៃ។

  • កុមារ​ដែល​មាន​អាយុ​លើស​ពី ២ ឆ្នាំ​អាច​ទទួល​ទាន ១០០ ក្រាម​ក្នុង​មួយ​ថ្ងៃ។

៣.អាច​ញ៉ាំ​បាន​ក្រោយ​អាហារ​រួច

បន្ទាប់​ពី​បរិភោគ​អាហារ​មួយ​ទៅ​ពីរ​ម៉ោង​រួច អ្នក​ម្ដាយ​គួរតែ​ឲ្យ​កូន​ញ៉ាំ​យ៉ាអួរ​បន្ថែម​ទៀត។ ព្រោះ​យ៉ាអួ​មាន​សមត្ថភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ស្រទាប់​ក្រពះ​ដែល pH កើន​ឡើង​ពី ៣ ទៅ ៥ បន្ទាប់​ពី​ទទួល​ទាន​រួច។ ក្នុង​យ៉ាងអួរ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន B ដែល​ជួយ​ធ្វើឲ្យ​កុមារ​កាន់តែ​រឹងមាំ និង​ទប់ទល់​ការ​ខូចខាត​ដែល​មើល​មិន​ឃើញ​ពី​វិទ្យុសកម្ម​នៃ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ។ លើស​ពី​នេះ tyrosine ក្នុង​យ៉ាអួ​អាច​កាត់បន្ថយ​ភាព​តានតឹង​អស់​កម្លាំង។ ដូច្នេះ​ម្ដាយ​គួរ​ឲ្យ​កូន​ញ៉ាំ​មួយ ឬ​២ ម៉ោង​មុន​ពេល​គេង ដើម្បី​រួម​ចំណែក​ដល់​ការ​ផ្ទុក​ជាតិ​កាល់ស្យូម ធ្វើឲ្យ​ឆ្អឹង​រឹងមាំ ហើយ​ជួយ​ដល់​ការ​លូត​កម្ពស់។

៤.កុំឲ្យ​កូន​ញ៉ាំ​ថ្នាំ​ដទៃ

កុំ​ញ៉ាំ​កូន​ញ៉ាំ​ថ្នាំ​ដទៃ​ទៀត​ដែល​ផ្ទុក​សារជាតិ​ស៊ុលហ្វារអាមីន ព្រោះ​ថ្នាំ​ប្រភេទ​នេះ​អាច​សម្លាប់​បាក់តេរី​មាន​អត្ថប្រយោជន៍​នៅ​ក្នុង​យ៉ាអួរ។ មួយ​វិញ​ទៀត​កុំ​ឲ្យ​កូន​ញ៉ាំ​ច្រើនពេក ព្រោះ​ការ​បញ្ចេញ​ជាតិ​អាស៊ីដ​របស់​ក្រពះ​មាន​ឥទ្ធិពល​មិន​ល្អ និង​ធ្វើឲ្យ​បាត់បង់​ចំណង់​អាហារ​របស់​កុមារ។ ញ៉ាំ​យ៉ាអួរ ​ច្រើន​ពេក​ក៏​អាច​បណ្ដាល​ឲ្យ​រាគ​ផង​ដែរ។ម្យ៉ាង​ទៀត​កុំ​ឲ្យ​កូន​តូច​ញ៉ាំ​នៅ​ពេល​ឃ្លាន ដោយសារ​បាក់តេរី​នៅ​ក្នុង​យ៉ាអួរ​មិន​អាច​រស់​នៅ​ក្នុង​ក្រពះ​ជាមួយ​នឹង pH ២ បាន​ឡើយ ។

មិន​គួរ​ទុក​ឲ្យ​យ៉ាអួរ​ក្ដៅ​ឡើយ ព្រោះ​ពេល​វា​រលាយ​ដោយសារ​កម្ដៅ​អាច​បណ្ដាល​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​បាក់តេរី​ដែល​មាន​ប្រយោជន៍។ យ៉ាអួរ​គួរ​ទុក​ក្នុង​ទូទឹកកក និង​មាន​រយៈពេល​ ២ សប្ដាហ៍​បន្ទាប់​ពី​ទិញ​ហើយ​ប៉ុណ្ណោះ៕

ចុចអាន៖សញ្ញា​គ្រោះថ្នាក់​ទាំង ១៣ ដែល​បញ្ជាក់​ថា​រាងកាយ​របស់​អ្នក​មាន​ជាតិ​ស្ករ​ខ្ពស់!

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី