មុនពេលចូលគេង បើអ្នកនៅតែមានទម្លាប់បែបនេះទៀត ប្រយ័ត្នស៊យធំ
- 2019-11-21 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលចូលគេង បើអ្នកនៅតែមានទម្លាប់បែបនេះទៀត ប្រយ័ត្នស៊យធំ
អាធ្រាត្រចូលមកដល់ គឺជាវេលាដែលមនុស្សគ្រប់គ្នាត្រូវចូលសម្រាល ដើម្បីសន្សំកម្លាំងសម្រាប់ថ្ងៃបន្ទាប់។ ប៉ុន្តែបើអ្នកមានទម្លាប់មុនគេងទាំងប៉ុន្មានដែលបានរៀបរាប់ខាងក្រោមនេះ ពិតជាមិនល្អសោះ ព្រោះវាគ្រោះថ្នាក់ដល់សុខភាពខ្លាំង។ ចង់ដឹងថា ទម្លាប់មិនល្អទាំងនោះ មានអ្វីខ្លះ សូមតាមដានជាមួយ កញ្ញា៖
១.ផឹកកាហ្វេ ៤ ម៉ោងមុនចូលគេង៖ ជាតិកាហ្វេអ៊ីនអាក្រក់ខ្លាំងណាស់ ធ្វើឲ្យអ្នកគេងមិនលក់ ឬគេងភ្ញាក់ៗ ហើយព្រឹកបន្ទាប់អ្នកនឹងគ្មានកម្លាំងកំហែងទៅធ្វើការ។ បើបែបនេះយូរៗទៅ អ្នកនឹងមានជំអឺគេងមិនលក់។
២.គេងមិនត្រូវទីតាំង៖ មនុស្សជាច្រើនបែរជាមិនទម្លាក់គេងផ្អៀងទៅឆ្វេង ខណៈដែលទីតាំងខាងស្ដាំគឺមិនល្អចំពោះសុខភាព។ អ្នកជំនាញណែនាំឲ្យគេងផ្អៀងខាងឆ្វេង ព្រោះជាកន្លែងសម្រាប់រាងកាយសម្រាកល្អ។
**៣.ទុកឧបករណ៍អេឡិចត្រូនិកក្បែរគ្រែ**៖ ប្រសិនបើអ្នកទុកទូរសព្ទ ឬគ្រឿង អេឡិចត្រូនិកដទៃជិតខ្លួន នោះការគេងអាចនឹងមិនលក់ ដោយសារពន្លឺជះចេញពីអេក្រង់។
៤.មិនអានសៀវភៅ៖ អ្នកខ្លះយកពេល scroll ហ្វេសប៊ុក ដោយរំលងសៀវភៅចោល។ អ្នកមិនគួរធ្វើបែបនេះឡើយ ព្រោះពេលខ្លះ រូបភាព ឬវីដេអូមិនល្អក្នុងនោះ អាចរំខានដល់ខួរក្បាល និងបណ្ដាលឲ្យគេងយល់សុបិនឃើញទៀតផង។
៥.ជៀសវាងនាឡិការោទ៍៖ ពន្លឺឬអ្វីដែលស្រដៀងនឹងនេះ អាចទាញការយកចិត្តទុកដាក់របស់អ្នក ហើយរំខានការគេង។ ព្រោះអ្នកខ្លះ ទោះជាដាក់ម៉ោងរោទ៍យ៉ាងម៉េចក៏នៅតែ មិនទុកចិត្តខ្លាចវាមិនរោទ៍ រហូតដល់ធ្វើឲ្យការគេងមិនស្កប់។ វិធីល្អ គួរតែកំណត់ខ្លួនឯងឲ្យក្រោក នៅម៉ោងណាមួយជាក់លាក់ ទើបមិនប៉ះពាល់ដំណេក។
៦.កុំផឹកទឹក ១ ម៉ោងមុនគេង៖ ព្រោះការផឹកទឹកមុនពេលចូលគេង ធ្វើឲ្យអ្នកក្រោកទៅបន្ទប់ទឹកញឹកញាប់ ហើយគេងមិនស្កប់ ព្រឹកឡើងបើកភ្នែកមិនចង់រួច។
៧.ជៀសវាងគេងថ្ងៃរសៀល៖ ប្រសិនបើអ្នកគេងនៅពេលរសៀល យប់ឡើងអ្នកនឹងពិបាកគេងលក់វិញ រហូតដល់ជាងពាក់កណ្ដាលអាធ្រាត្រ។ បើបែបនេះ ព្រឹកឡើងអ្នកនឹងមិនអាចក្រាករួចទេ៕
ចុចអាន៖ផ្លាស់ប្ដូរឥរិយាបថនៃការគេង អ្នកនឹងអាចបាត់អាការឈឺចាប់ទាំងនេះ