ជ្រើសរើសផ្កាណាមួយដើម្បីទាយដឹងពីបុគ្គលិកលក្ខណៈអ្នក

  • 2019-11-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចូល​ចិត្ត​ពណ៌​ផ្កា​អាច​ប្រាប់ពី​និស្ស័យ​និងសា​រធាតុរ​បស់​យើង​ដើម្បី​ទស្ស​ទាយ​ថា​ទម្លាប់​របស់​មនុស្ស​។ តាម​រយៈ​ការជ្រើស​រើស​បែប​នេះ​វាពិត​ជា​អាច​ប្រាប់​អ្នក​បាន​ច្រើន​មែន។ ផ្កា​នីមួយៗ​ប្រាប់​ពី​អត្ថ​ន័យ​រួម​មាន៖

ផ្កា​ពណ៌​ក្រហម

អ្នក​ជា​មនុស្ស​ក្លៀវ​ក្លា​ពេល​ជួប​ជា​មួយ​រឿង​ល្មមៗ ចេះ​លេង​សើច និង​សប្បាយ​រីករាយ មាន​សុខភាព​ល្អ​និង​មិន​ចេះ​ឆាប់​ចាស់។

ផ្កា​ពណ៌​បៃតង

អ្នកជា​មនុស្ស​ស្រលាញ់​ធម្មជាតិ ឯករាជ្យ និង​ចូល​ចិត្ត​ធ្វើ​ដំណើរ​ដើម្បី​ស្វែង​រកអ្វី​ថ្មីៗ​នៅក្នុង​ជីវិត​និង​សុភាព​រាបសារ។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ អ្នក​ជា​មនុស្ស​មិន​សូវ​ខ្វាយ​ខ្វល់​ច្រើន​ឡើយ​។

ផ្កា​ពណ៌​ខៀវ

អ្នក​ទំនោរ​ជាមនុស្ស​បែប​រ៉ូមែន​ទិក ចិត្ត​ល្អ ជួយ​អ្នក​ដទៃ​ដោយ​ចិត្ត​ស្មោះ។

ផ្កា​ពណ៌​លឿង

ជា​មនុស្ស​ឆ្លាត ​ខួរក្បាល​ភ្លឺ​ស្វាង មាន​វឌ្ឍនភាព​អ្វី​ក៏ដោយ​ដែល​ដើរថយ​ក្រោយ​ឬហួស​សម័យ​នឹង​មិន​ទទួល​បាន​ការ​ចូលចិត្តទៀតឡើយ។ អ្នកទំនង​ណាត់ជួប​មនុស្សដែល​មានបុគ្គលិក​លក្ខណៈ​ស្រដៀង​គ្នា។

ផ្កា​ពណ៌​ផ្កា​ឈូក

អ្នក​ទំនោរ​​ទៅរក​ភាព​ផ្អែម​ល្ហែម ​មនោស​ញ្ចេតនា​ស្រស់​បំព្រង​គួរឱ្យ​ស្រឡាញ់។

ផ្កា​ពណ៌​ទឹក​ក្រូច

អ្នក​មាន​ភាព​រីករាយ​និង​ច្បាស់​ប៉ុន្តែ​ពេល​ខ្លះ​មានចរិកដូច​ក្មេង​ជំទង់​ដែល​មិន​ចេះ​អត់ធ្មត់​ឆាប់​ឆេវឆាវ​ខ្លះ​ចំពោះ​រឿង​ស្នេហា។

ផ្កា​ពណ៌​ផ្ទៃមេឃ

អ្នក​ទំនង​ជាធន​ធាន​មនុស្ស​ចេះ​គិតម្តង​ហើយ​ម្តង​ទៀត ស្រលាញ់​ពេល​វេលា​កន្លង​ផុតទៅ​និង​ជា​មនុស្ស​ត្រូវ​ការ​ដៃគូ​របែប​សាមញ្ញៗ​មិន​ចាំ​បាច់​មើល​មក​ទាក់​ទាញ​អី​ណាស់​ណាទេ។

ផ្កា​ពណ៌​ស្វាយ

អ្នកជា​មនុស្ស​អាថ៌​កំបាំង ពិបាក​មើល​ដឹង​ពីចិត្ត មាន​អារម្មណ៍​ល្អ ចូល​ចិត្ត​សេរីភាព មាន​គំនិត​ក្នុង​ការ​រស់​នៅ។ បើ​និយាយ​ពី​ស្នេហា​វិញ មិន​ចេះ​ស្រលាញ់​គេ​ង​ប់ងល់​ឡើយ។​

ចុចអានបន្ត៖ រើសឆ្មាមួយដើម្បីដឹងថា អ្នកដទៃវាយតម្លៃបែបណាចំពោះអត្តចរិតរបស់អ្នក

ប្រភព៖ 108resources ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម