រើសឆ្មាមួយដើម្បីដឹងថា អ្នកដទៃវាយតម្លៃបែបណាចំពោះអត្តចរិតរបស់អ្នក

  • 2019-11-15 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ឆ្មា​ចំនួន​៥​ខាង​ក្រោម​នេះ ​បើ​អ្នក​រើស​មួយ​នឹង​អាច​បង្ហាញ​ច្បាស់​ៗ​ពី​អត្តចរិត ព្រម​ទាំង​ការ​គិត​របស់​អ្នក​ដទៃ​មក​លើ​អ្នក​ថា​គេ​គិត​បែប​ណា។ ​តោះ! ​បន្ទាប់​ពី​រើស​រូប​មួយ ​ផ្ទៀង​​ផ្ទាត់​ចម្លើយ​មួយ​ទាំង​អស់​គ្នា​៖

​ឆ្មា​លេខ​១

​នៅ​ក្នុង​ភ្នែក​អ្នក​ដទៃ​ អ្នក​ជា​មនុស្ស​​ពូ​កែ​អៀន​ប្រៀន ​មិន​​ហ៊ាន​និយាយ​អ្វី​ដែល​អ្នក​គិត​ចេញ​មក​ឡើយ។ ​តែ​ចូល​ចិត្ត​ញញឹម​​ដាក់​អ្នក​ដទៃ​ជំ​នួស​វិញ​។ ម្យ៉ាង​ទៀត ​អ្នក​ក៏​ជា​មនុស្ស​ទន់​ភ្លន់ ​ចូលចិត្ត​គិត​ពី​អ្នក​ដទៃ ហើយ​ព្យាយាម​​ផ្លាស់​ប្តូរ​ខ្លួន​ឯង​​ដោយសារ​សម្តី​របស់​គេ ព្រោះ​មិន​ចង់​ឲ្យ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ​ និង​មាន​បុគ្គលិក​លក្ខណៈ​មិន​ល្អ​។

​តែ​តាម​ពិត ​​នៅ​ខាង​ក្នុង​អ្នក​ជា​មនុស្ស​អត់​ធ្មត់ រឹង​មាំ ​​ដោយ​គ្រាន់​តែ​លាក់​បាំង​តែ​ប៉ុណ្ណោះ។ ​ចំពោះ​​មនុស្ស​ដែល​អ្នក​ទើប​​តែ​ស្គាល់​វិញ ​អ្នក​រក្សា​បាន​នូវ​គម្លាត​យ៉ាង​សម​រម្យ​មួយ ​លុះ​ត្រា​តែ​ជិត​ដិត​នឹង​គ្នា​ទើប​អ្នក​​កសាង​ទំនុក​ចិត្ត​ជាមួយ។ ​មុន​រាប់​អាន​នរ​ណា​​ម្នាក់ ​អ្នក​ច្រើន​ចំណាយ​ពេល​ បន្ទាប់​មក​អ្នក​នឹង​ចាត់​ទុក​គេ​ជា​មិត្ត​ល្អ​។

ឆ្មា​លេខ​២

​នៅ​ក្នុង​កែវ​ភ្នែក​របស់​អ្នក​ដទៃ ​អ្នក​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​រឹង​មាំ ​គួរ​ឲ្យ​ស្រលាញ់​តែ​ចូល​ចិត្ត​ភាព​ស្ងៀម​ស្ងាត់។ ​លើស​ពី​នេះ ​ជា​មនុស្ស​​ពិបាក​ទាយ​ចិត្ត ​ច្រើន​លាក់​អារម្មណ៍ សូម្បី​តែ​ជាមួយ​មិត្ត​ជិត​ស្និទ្ធ។ អ្នក​តែង​​បង្ហាញ​អារម្មណ៍​ងាយ​ៗ ​​ហើយ​ពេល​ធ្វើ​អ្វី​មួយ​ច្រើន​អ្នក​ផង​ទុក​ចិត្ត​​ខ្លាំង​ណាស់។

​តែ​​តាម​ពិត ​អ្នក​គ្រាន់​ធ្វើ​ពុត​ជា​មនុស្ស​រឹង​មាំ​ប៉ុណ្ណោះ ​ ​មាន​ពេល​ខ្លះ​អ្នក​​ក៏​ចេះ​ទន់​ជ្រាយ ​នៅ​ពេល​នរណា​ម្នាក់​​មិន​យល់​​ពី​អ្នក ​មិន​ព្រម​បង្ហាញ​ការ​បក​ស្រាយ​​​ច្បាស់​លាស់​មួយ​ដល់​អ្នក​។ ​​ជួន​កាល​គ្រាន់​តែ​រឿង​តូច​មួយ​សោះ ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ប្រែ​ប្រួល​អារម្មណ៍​ភ្លាម​មួយ​រំពេច ប្រែ​ជា​មនុស្ស​ស្ងៀម​ស្ងាត់​។ ​ ពេល​ជួប​រឿង​មិន​សប្បាយ​ចិត្ត ​អ្នក​កម្រ​ចែក​រំលែក​ទៅ​មិត្ត​ភក្កិ​ណាស់ ព្រោះ​ខ្លាច​គេ​មិន​ស្តាប់ មិន​ខ្វល់ ដូច្នេះ​សុខ​ចិត្ត​លួច​ពួន​យំ​ម្នាក់​ឯង។

ឆ្មា​លេខ​៣

​​​​​អ្នក​ដទៃ​បាន​គិត​មក​លើ​អ្នក​​ថា​​ជា​មនុស្ស​សុទិដ្ឋិនិយម ទោះ​ស្ថិត​ក្នុង​កា​លៈ​ទេ​សៈ​បែ​ប​ណា ​ក៏​អ្នក​តែង​គិត​អ្វី​វិជ្ជមាន​ជា​មុន​ដែរ។ ​សម្រាប់​អ្នក​​ចូល​ចិត្ត​រៀប​ចំ​គម្រោង​ ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ​ហើយ​បើ​​សម្រេច​ចិត្ត​​ធ្វើ​អ្វី​ត្រូវ​តែ​ពុះ​ពារ​ឲ្យ​បាន​ល្អ​បំ​ផុត។ ​អ្នក​តែង​ចង់​ឲ្យ​ជីវិត​រស់​នៅ​សុខ​ស្រួល ​មាន​​សុភមង្គល។ ​ម្ល៉ោះ​ហើយ ​ក្នុង​កែវ​ភ្នែក​អ្នក​​ដទៃ ​អ្នក​ជា​មនុស្ស​ស្រលាញ់​និង​ចេះ​មើល​ថែ​ខ្លួន​​ឯង​បាន​យ៉ាង​ល្អ និង​ថែម​ទាំង​ដឹង​ពី​​របៀប​បង្កើត​ឲ្យ​ជីវិត​សប្បាយ​រីក​រាយ​ទៀត​ផង។ ​

សម្រាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​អ្នក​វិញ ​គឺ​មាន​ផែន​កា​រ​មួយ ​មិន​ចូល​ចិត្ត​ការ​បរាជ័យ​ តែ​ក៏​មិន​ចូល​ចិត្ត​ប្រកួត​ប្រជែង​នឹង​អ្នក​ដទៃ​ដែរ ​ព្រោះ​យល់​ថា​អ្វី​ដែល​ជា​របស់​អ្នក​​មិន​ចាំ​បាច់​ប្រជែង​ដើម្បី​បាន​វា​មក​នោះ​ទេ។ អ្នក​ប្រឹង​គ្រប់​យ៉ាង​ដើម្បី​រក​ប្រាក់​ឲ្យ​បាន​ច្រើន ​ហើយ​ក៏​​ស្អប់​​ការ​កុហក ​មិន​សម​ហេតុ​ផល​។ ​បើ​គេ​មិន​បំពាន​អ្នក ​អ្នក​ក៏​មិន​​ឈ្លាន​ពាន​គេ​ដូច​គ្នា គ្រប់​យ៉ាង​អ្នក​សុខ​ចិត្ត​រក្សា​ចិត្ត​គិត​តែ​ម្នាក់​ឯង។

​ឆ្មា​លេខ៤

ក្នុង​ភ្នែក​អ្នក​ដទៃ ​អ្នក​ប្រៀប​ដូច​កូន​ក្មេង​ដែល​​មិន​ទាន់​ដឹង​អី ​ជា​មនុស្ស​ត្រង់ ​ហើយ​ក៏​ចូល​ចិត្ត​ញញឹម​ថែម​ទៀត។ ​​ពេល​ខ្លះ​សូម្បី​តែ​រឿង​តូច​មួយ ​​​​​​ក៏​អ្នក​រំភើប​ចិត្ត​ដែរ ហើយ​ច្រើន​តែ​មិន​អាច​​លាក់​រឿង​ទាំង​នោះ​បាន ដោយ​សារ​មុខ​របស់​អ្នក។ ​តែ​ពេល​ខ្លះ​វិញ ​ជា​មនុស្ស​​គិត​ច្រើន ​រហូត​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឆោត​ល្ងង់។

ការ​ពិត​មួយ ​គឺ​អ្នក​ជា​មនុស្ស​ឆ្លាត ​ព្រម​ទាំង​ចេះ​បែង​ចែក​បាន​ច្បាស់​លាស់​រវាង​ក្តី​ស្រលាញ់​និង​ស្អប់​យ៉ាង​ច្បាស់​លាស់។ ​អ្នក​មិន​ឲ្យ​ឱកាស​ដល់​មនុស្ស​ដែល​ធ្លាប់​​ធ្វើ​ខុស​ដាក់​អ្នក​ឡើយ។ ​មើល​ទៅ​អ្នក​ដូច​ជា​ចិត្ត​ដាច់​ណាស់ ​តែ​ធាតុ​ពិត​​អ្នក​ជា​មនុស្ស​មាន​បេះ​ដូង​ទន់​ជ្រាយ​ គ្រាន់​តែ​គេ​លួង​លោម​បន្តិច ​អ្នក​ចិត្ត​ទន់​បាត់​ទៅ​ហើយ។ ​ដោយសារ​តែ​​មិន​ចង់​ឲ្យ​អ្នក​ដទៃ​​​ពិបាក ​អ្នក​សុខ​ចិត្ត​លាក់​អារម្មណ៍​ខ្លួន​ឯង ​បង្ហាញ​តែ​រឿង​សប្បាយ​ចិត្ត ​ហើយ​លាក់​ភាព​ក្រៀម​ក្រំ​​នៅ​ក្នុង​ចិត្ត។

​ឆ្មា​លេខ​៥

​អ្នក​ដទៃ​ច្រើន​គិត​មក​លើ​អ្នក​ជា​មនុស្ស​រាក់​ទាក់ ​រ៉ូមែនទិក ចេះ​ខ្វល់​ខ្វាយ និង​​តែង​តែ​ចិត្ត​ល្អ​ជួយ​យក​អសារ។ ​អ្នក​អាច​សម្រប​ខ្លួន​នឹង​មជ្ឈដ្ឋាន​ថ្មី​បាន​យ៉ាង​ល្អ និង​ឆាប់​រហ័ស​ទៀត​ផង។ ​អ្នក​ក៏​ជា​មនុស្ស​ដែល​ពូកែ ​និង​ចូល​ចិត្ត​រាប់​អាន​មិត្ត​ភក្កិ​មាន​ភាព​ឆ្លាត​វៃ មុន​និយាយ​អ្វី​ចេះ​គិត​គូ​ល្អិត​ល្អន់។

បើ​និយាយ​​អំ​ពី​ខ្លួន​អ្នក​ផ្ទាល់ ​មិន​ខ្វល់​ខ្វាយ​ច្រើន​នាំ​ឲ្យ​អំពល់​ដល់​ជីវិត​ឡើយ ចូល​ចិត្ត​គិត​អី​ងាយ​ៗ ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្រលាញ់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ​​​​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​ខ្លាំង​ណាស់ ហើយ​ក៏​មិន​សូវ​ឆាប់​ខឹង​ពេក​ដែរ។ ​តែ​ពេល​ខ្លះ​អ្នក​ជា​មនុស្ស​ស៊ាំ​ញ៉ាំ​ច្រើន​បន្តិច មិន​ដឹង​គួរ​រើស​មួយ​ណា​សូម្បី​តែ​រឿង​តូច​តាច។ ​បើ​មើល​ពី​សម្បក​ក្រៅ ​អ្នក​ដូច​ជា​​មនុស្ស​មាន​ភាព​កក់​​ក្តៅ ​និង​មាន​ភាព​សប្បាយ​រីករាយ​ណាស់ ​តែ​ខាង​ក្នុង​វិញ ចិត្ត​របស់​អ្នក​កំពុង​ស្វែង​រក​ទី​ណា​ដែល​ធ្វើ​ឲ្យ​ជីវិត​មា​ន​ផា​សុកភាព​ជាង​នេះ​៕

ចុចអាន៖ ​ ចង់ដឹងអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយក្នុងភ្នែកអ្នកដទៃ សាកល្បងរើសរូបមួយ

ប្រភព៖ 108resources ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម