ប្រើ​ប្រេង​អូលីវ​ដើម្បី​ចំអិន​អាហារ​ អាច​សម្រក​បាន​៣០​គីឡូ និង​ផល​ប្រយោជន៍​ជា​ច្រើនទៀត

  • 2019-11-15 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ឮ​ឬ​អត់​ថា យើង​អាច​សម្រក​ទំងន់​បាន​សម្រេច​ដោយ​ការ​ហូបចុក​នោះ? នៅ​ពេល​នេះ វា​មិន​មែន​ជា​ការ​ស្រមៃ​ទៀត​ឡើយ ដោយ​អ្នក​គ្រាន់​តែ​បន្ថែម​គ្រឿង​ផ្សំ​ដែល​ជា​ប្រេង​អូលីវ​តែ​ប៉ុណ្ណោះ។

ស្រក​ពី ៧៨​គីឡូ នៅ​សល់​៥០​គីឡូ ក្រោយ​៤​ខែ

ជាមួយ​នឹង​កម្ពស់​មិន​សូវ​ខ្ពស់ គួប​ផ្សំ​នឹង​ទំងន់​ឡើង​ដល់​៧៨​គីឡូ​នោះ នារី​ម្នាក់​ឈ្មោះ Hju មក​ពី​ប្រទេស​កូរ៉េ​តែង​តែ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​រូបរាងរបស់​ខ្លួន​ជា​និច្ច។ យ៉ាងណាក្ដី នារី​មក​ពី​ប្រទេស​កូរ៉េ​រូប​នេះ បាន​ក្លាយ​ជា​មនុស្ស​ដែល​ជឿជាក់​​ជាង​​មុន​ក្រោយ​ពេល​ស្រក​បាន​ដល់​ទៅ​ជិត​៣០​គីឡូ ពោល​គឺ​​ធ្លាក់​ពី​៧៨ សល់​ត្រឹម​៥០​ប៉ុណ្ណោះ។ ​តិចនិក​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូប​នេះ ស្រក​បាន​ច្រើន​គីឡូ​យ៉ាង​នេះ គឺ​ធ្វើ​ឲ្យ​គេ​សឹង​មិន​ជឿ ដោយ​នាង​ស្រក​គីឡូ​ដោយ​ការ​ហូបចុក។ អ្នក​ពិត​ជា​ស្ដាប់​មិន​ខុស​ឡើយ។

តាម​នោះ​ដែរ នារី​វ័យ​២៨​ឆ្នាំ បាន​ផ្លាស់​ប្ដូរ​វិធី​ចំអិន​អាហារ​របស់​ខ្លួន មក​ពីការ​ប្រើ​ប្រេង​ឆា​ធម្មតា មក​ប្រើ​ប្រេង​អូលីវ​វិញ។ នាង​ក៏​​បាន​ឲ្យ​ដឹង​ដែល​ថា នៅ​ពេល​ដំបូង​រៀង​ពិបាក​ទទួល​ទាន​បន្តិច​ដោយ​មិន​ទាន់​ទម្លាប់។ ប៉ុន្តែ​នៅ​ពេល​ញ៉ាំ​យូរ​ទៅ គឺ​រាងកាយរ​បស់​នាង​ស្រាល​ជាង​មុន​តែ​ម្ដង។ នៅ​ក្នុង​រយៈ​ពេល​៤​ខែ នាង​បាន​ស្រក​អស់​២៨​គីឡូ។ យ៉ាងណាក្ដី នារី​ដដែល​បាន​ឲ្យ​ដឹង​ថា ប្រេង​អូលីវ​គឺ​ជា​ចំណែក​មួយ​នៃ​ការ​សម្រក​គីឡូ​របស់​នាង ដោយ​នាង​ក៏​មាន​គួប​ផ្សំ​ជាមួយ​ការ​ហាត់​ប្រាណ​ផង​ដែរ។

ក្រៅ​ពី​សម្រក​គីឡូ ប្រេង​អូលីវ​ក៏​មាន​ជាតិ​ខ្លាញ់​តិច​ជាង​ប្រេង​ឆា​ធម្មតា និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ។ ប្រេង​អូលីវ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ខ្លាញ់​រុំ​សរសៃ​ឈាម ឬ​អ្នក​លើស​ជាតិ​ខ្លាញ់​ជា​ដើម៕

ចុចអាន៖ ​អាហារ ៧ ប្រភេទញុំាហើយមិនចេះធាត់សម្រាប់អ្នកចង់សម្រករាង

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម