អាហារ ៧ ប្រភេទញុំាហើយមិនចេះធាត់សម្រាប់អ្នកចង់សម្រករាង

  • 2019-11-14 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការឈឺ​ចាប់ដ៏​ខ្លាំង​របស់​មិត្ត​នារី​នោះ​គឺការ​តម​អាហារ។ ការតម​អាហារ​ជារឿង​ពិបាក​ធ្វើខ្លំាង​ព្រោះ​អ្នក​តម​អាហារ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ភាព​អត់​ធ្មត់ តស៊ូ​ព្យា​យាម ក្នុង​ការទប់​ចំណង់​អាហា​ររបស់​ខ្លួន​ដែល​ចង់​ទទួល​ទាន។ ប៉ុន្តែ​ប្រសិន​បើអ្នក​អាច​អត់​ទ្រំា​បាន អ្នក​នឹង​ទទួល​បាន​រាង​ដ៏ជា​ទីគាប់​ចិត្ត​ជាក់​ជាមិន​ខាន​ឡើយ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​ញុំា​ជាមួយ​ប្រភេទ​អាហារ​ទាំង ៩ មុខ​នេះក្នុង​បរិ​មាណ​មិន​កំណត់​ដោយ​ពុំបាច់​ខ្លាច​ធាត់​ឬ​ឡើង​គីឡូ។ លើស​ពី​នេះវា​ថែម​ទាំង​ជួយ​អ្នករ​ក្សារាង​បាន​ស្រ​ឡូន​ទៀត​ផង។ អាហារ​ទាំង​នោះ​រួម​មាន៖

១. ក្រូចថ្លុង

យោង​តាមកា​រស្រាវ​ជ្រាវរ​បស់ «West Grapefruit Diet» បានឲ្យ​ដឹងថា​ការក្នុង​អាហារ​មួយ​ពេលៗ​មាន​បន្លែ​និង​សាច់​បូក​រួម​ទាំង​ផ្លែក្រូច​ថ្លុង​ពាក់​កណ្តាល​អាច​បញ្ចុះ​ទម្ងន់​។ នៅ​ពេល​បរិភោគ​វា វានឹង​ធ្វើឲ្យ​ក្រពះ​អ្នក​ឆ្អែត​និង​ជួយ​រំលាយ​អាហារ​បាន​ល្អនៅ​ក្នុង​ពោះ​របស់​អ្នក។

រូបតំណាង

២. ផ្លែប៉ោម

ផ្លែប៉ោម​មានអត្ថ​ប្រយោជន៍​វាជួយ​អ្នក​កាត់​បន្ថយ​ភាពធាត់​លើស​ធម្មតា សម្រក​ទម្ងន់ ឆាប់​ឆ្អែត​សម្រាប់​អ្នក​ចង់​បាន​រាង​ស្រ​ឡូន។

រូបតំណាង

៣. ប៉េងប៉ោះ

ផ្លែប៉េង​ប៉ោះ​គឺល្អ​ក្នុង​ការ​ស្រក​ទម្ងន់​ហើយ​វា​ក៏​មាន​ផ្ទុក​ជាតិ​លីកូពីន​ដែល​ល្អ​សម្រាប់​រាង​កាយ​និងសុខ​ភាព​ស្បែក​របស់​អ្នក។ ទោះជា​អ្នក​ញុំា​ច្រើន​ប៉ុនណា​ក៏ដោយ​ក៏វា​មិន​ធ្វើ​ឲ្យ​ធាត់​ដែរ។

រូបតំណាង

៤. ផ្កាខាត់​ណា​ខៀវ

ផ្កាខាត់​ណា​ខៀវ​សម្បូរ​ទៅ​ដោយ​វីតាមីន​អា វីតាមីន​សេ និង​ជាតិ​ខារ៉ូទីន​មាន​តួនា​ទីថែ​រក្សា​សុខ​ភាព​ស្បែក​និង​ជួយ​ស្រក​គីឡូ​បាន​យ៉ាង​ល្អ។

រូបតំណាង

៥. ត្រី​សាម៉ុន

ស្ថិត​ក្នុង​អំឡុង​ពេល​តម​អាហារ​មនុស្ស​ភាគ​ច្រើន​គិត​ថា​មិនគួរ​បរិភោគ​សាច់ ផ្ទុយ​ទៅវិញ ការ​មិន​ញុំា​សាច់​នឹង​ធ្វើ​ឲ្យ​មាន​កង្វះ​ប្រូតេអ៊ីន។ ប្រសិន​បើអ្នក​ចង់ញុំា​សាច់នោះ​គឺសាច់​ត្រី​សាម៉ុន​ជា​ជម្រើស​ដ៏ល្អ​ពី​ព្រោះ​ថា​វា​សម្បូរ​ទៅ​ដោយ​ប្រតេអ៊ីន​ហើយ​ល្អ​ជាង​សាច់​ក្រហម​សម្រាប់​ការ​សម្រក​ទម្ងន់។

រូបតំណាង

៦. តៅ​ហ៊ូ

កុំរំ​លង​តៅហ៊ូ​ស​ស​ម្រាប់​អ្នក​ចង់​ស​ម្រក​ទម្ងន់​ដោយ​សា​រ​វា​សម្បូរ​ទៅ​ដោយ​ប្រតអ៊ីន​ខ្ពស់​និង​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​រយៈ​ពេល​យូរ​ទៀត​ផង។ អ្នក​អាច​យក​វា​ទៅ​ស្ងោរ ចំហុយ​និង​ធ្វើអ្វី​ផ្សេងៗ​ទៀត​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​ខ្លួន​បាន។

រូបតំណាង

៧. តែ​បៃតង

ក្រៅពី​ផ្លែឈើ បន្លែ​និង​សាច់ អ្នកក៏​អាច​ជ្រើស​រើស​យកតែ​បៃតង​សម្រាប់​ការ​សម្រក​ខ្លាញ់​បាន​ដែរ។ អ្នក​កាន់​តែទទួល​ទាន​វា អ្នកនឹង​កាន់តែ​ទទួល​បាន​សុខភាព​ល្អ​ព្រោះ​វាជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ភាព​ធាត់​លើស និង​ជួយទ​ប់ទល់​ការ​ប្រឆាំង​អុក​ស៊ី​កម្ម​បាន​ទៀត​ផង។

រូបតំណាង

ចុចអានបន្ត៖

ដើម្បីសុខភាព នារីៗគួរដឹងអាហារ ៦ ប្រភេទត្រូវទទួលទានអំឡុងពេលមករដូវ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម