រោគ​សញ្ញា​ទាំ​ង ៩ ដែល​បង្ហាញ​ថា​អ្នក​ញុំា​ជាតិ​ស្ករ​លើស​កម្រិត

  • 2019-11-14 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណាៗ​ក៏​ដឹង​ដែរ​ថា​ការ​បរិភោគ​អាហារ​ផ្អែម​គឺ​ មាន​រសជាតិ​ឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត ប៉ុន្តែ​ការ​បរិភោគ​ច្រើន​ពេក​គឺ​មិន​ល្អ​សម្រាប់​សុខភាព​ និង​ រាងកាយ​នោះ​ទេ។ សំណាង​ដែរ ដែល​រាង​កាយ​របស់​យើង​ ចេះ​ផ្តល់​នូវ​សញ្ញា​ទុក​មុន​ជៀសវាង​ការ​ឈាន​ដល់​បញ្ហា​ធ្ងន់ធ្ងរ។ សញ្ញា​ទាំង ៩ នេះ​នឹង​ជួយ​រំលឹក​ឱ្យ​អ្នក​ដឹង​ថា​ ដល់​ពេល​ហើយ​ដែល​គួរ​តែ​បន្ថយ​ការ​បរិភោគ​ផ្អែម៖

១. ឈឺ​សាច់ដុំ​ និង សន្លាក់

ជាតិ​ស្ករ​លើស​កម្រិត​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​ ឆ្អឹង សន្លាក់ និង​សាច់ដុំ ចុះ​អន់​ខ្សោយ។ លើស​ពី​នេះ​ទៀត​ វា​ក៏​អាច​បង្ក​ឱ្យ​កើត​ជម្ងឺ​រលាក​សន្លាក់ ភ្នែក​ឡើង​បាយ​ ជម្ងឺ​បេះដូង ការ​ចង​ចាំ​អន់​ខ្សោយ​ និង ធើ្វ​ឱ្យ​ស្បែក​ជ្រីវ​ជ្រួញ​ទៀត​ផង។

រូបតំណាង

២. ចេះ​តែ​ឃ្លាន​របស់​ផ្អែម​ជា​ប្រចាំ

កាល​ណា​អ្នក​បរិភោគ​ជាតិ​ផ្អែម​ច្រើន​ រាង​ការ​របស់​អ្នក​នឹង​ចាប់​ផ្តើម​សុំា​ជាមួយ​កម្រិត​ជាតិ​ស្ករ​នោះ​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ចេះ​តែ​កើន​ឡើង​នូវ​ចំណង់​ជាតិ​ផ្អែម​ រហូត​ដល់​លើស​កម្រិត។ ដុច្នេះ នៅ​ពេល​អ្នក​ឃ្លាន​អាហារ​ផ្អែម ចូរ​អ្នក​ព្យាយាម​ជំនួស​ដោយ​ការ​បរិភោគ​ផ្លែឈើ​វិញ ទើប​ល្អ​សម្រាប់​សុខភាព។

រូបតំណាង

៣. ធ្វើ​ឱ្យ​អ្នក ​ម្តង​មាន​កម្លាំង ម្តង​អស់​កម្លាំង

ថ្វី​ត្បិត​តែ​ជាតិ​គ្លុយកូស​នៅ​ក្នុង​ស្ករ​ជួយ​ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង​ក៏​ពិត​មែន តែ​កាល​ណា​លើស​កម្រិត​ វា​នឹង​ធ្វើ​ឱ្យ​ថាមពល​របស់​អ្នក ម្តង​ខ្លាំង​ ម្តង​ខ្សោយ​មិន​ទៀង​ទាត់ ឬ អាច​និយាយ​ថា​ នៅ​ពេល​រាង​កាយ​អ្នក​បំលែង​ជាតិ​ស្ករ​អស់​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​អស់​កម្លាំង ហើយ​បែរ​ជា​ហត់​នឿយ​ក្នុង​មួយ​រំពេច។

រូបតំណាង

៤. ចាប់​ផ្តើម​ឡើង​មុន

នៅ​ពេល​រាង​កាយ​ទទួល​ជាតិ​ស្ករ​ច្រើន​ហួស វា​នឹង​បង្ក​ជា​កន្តួល​នៅ​លើ​ស្បែក​ដែល​ជា​ពិសេស​ គឺ​មុន។ ដូចនេះ សាក​ល្បង​ផ្លាស់​ប្តូរ​នូវ​របប​អាហារ​របស់​អ្នក​ នៅ​ពេល​ជួប​បញ្ហា​ស្បែក។

រូបតំណាង

៥. ឡើង​ទម្ងន់​ជា​លំដាប់

ច្បាស់​ណាស់ ​ការ​ញុំា​ផ្អែម​ច្រើន​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ជា​លំដាប់ ពី​ព្រោះ​ជាតិ​ស្ករ​លើស​កម្រិត​ ធ្វើ​ឱ្យ​កើន​ឡើង​​ការ​ផលិត​ អ៊ីនសូលីន​ ដែល​​វា​ទៅ​ប្រមូល​ផ្តុំ​នូវ​ជាតិ​ខ្លាញ់​ដែល​លើស​ទៅ​បរិវេណ​ពោះ ធ្វើ​ឱ្យ​ដុះ​ក្បាល​ពោះ​ជាដើម។

រូបតំណាង

៦. ធ្មេញ​ងាយ​ពុក​ផុយ

នរណា​ក៏​ដឹង​ដែរ ថា​ការ​បរិភោគ​ស្ករ​ងាយ​ធ្វើ​ឱ្យ​ធ្មេញ​ពុក ឬ ដង្កូវ​ស៊ី​ បើ​អ្នក​មិន​ដុស​សម្អាត​វា​ឱ្យ​បាន​ស្អាត​ល្អ។

រូបតំណាង

៧. រាងកាយ​សុំា​ជាមួយ​កម្រិត​ស្ករ​ខ្ពស់

បើ​អ្នក​ទម្លាប់​ញុំា​ជាតិ​ស្ករ​ច្រើន​ រាង​កាយ​របស់​អ្នក​នឹង​មិន​មាន​ប្រតិកម្ម​ជាមួយ​កម្រិត​ស្ករ​ដដែល​នោះ​ទេ ដូចនេះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ញុំា​កាន់​តែ​ផ្អែម​ជាង​មុន​ទៀត។ យ៉ាង​ណា​អ្នក​ក៏​ត្រូវ​ចេះ​គ្រប់គ្រង​ការ​ញុំា​របស់​អ្នក​ដែរ កុំ​បណ្តោយ​ឱ្យ​ខ្លួន​ឯង​ញុំា​កាន់​តែ​ផ្អែម​ទៅៗ។

រូបតំណាង

៨. ឧស្សាហ៍​កើត គ្រុនផ្តាសាយ

គ្លុយកូស​មិន​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​សុំា​របស់​អ្នក​ប្រឆាំង​នឹង​វីរុស​ផ្សេងៗ​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ដូចនេះ​ អ្នក​គួរ​ជំនួស​ជាតិ​ស្ករ​ដោយ​ការ​ញុំា​ បន្លែ ផ្លែឈើ ដែល​ជា​ជាតិ​ស្ករ​ធម្មជាតិ​វិញ។

រូបតំណាង

៩. ហើម​ពោះ ឬ ទល់​ខ្យល់​ជា​ញឹកញាប់

អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ​ អាច​បណ្តាល​ឱ្យ​ទល់​ខ្យល់​នៅ​ក្នុង​ពោះ ពី​ព្រោះ​ជាតិ​ស្ករ​ដែល​មិន​បាន​បំលែង​ឱ្យ​ម៉ត់​ល្អ​នៅ​ក្នុង​ពោះវៀន​តូច វា​ទៅ​ជា​កម្ទេច​តូចៗ​ដែល​ធ្លាក់​ទៅ​ក្នុង​ពោះ​វៀន​ធំ​ រួម​ជាមួយ​នឹង​ខ្យល់​ដែល​អាច​ស្ទះ​នៅ​ក្នុង​ពោះវៀន​ផង​ដែរ៕

រូបតំណាង

អានបន្ត៖ ស្រក​៥​គីឡូ ក្នុង​រយៈ​ពេល​២សប្តាហ៍​ដោយ​អនុវត្ត​តាម​វិធី​ទាំង​នេះ

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម