ស្រក៥គីឡូ ក្នុងរយៈពេល២សប្តាហ៍ដោយអនុវត្តតាមវិធីទាំងនេះ
- 2019-11-06 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក៥គីឡូ ក្នុងរយៈពេល២សប្តាហ៍ដោយអនុវត្តតាមវិធីទាំងនេះ
នារីគ្រប់រូបតែងប្រាថ្នាចង់បាន រាងស្អាត តែមិនដឹងចាប់ផ្តើមពីចំនុចណា។ ការសម្រករាង គឺមិនចាំបាច់់តែបង្អត់អាហារខ្លួនឯងនោះទេ ព្រោះវានឹងធ្វើឱ្យអ្នកបាត់បង់នូវកម្លាំង និង ខូចសុខភាពនៅថ្ងៃមុខ។ អ្នកអាចសម្រករាងបាន ដោយធ្វើការផ្លាស់ប្តូរនូវរបបអាហារវិញម្តង។ វិធីទាំង ១០ ខាងក្រោមនឹងជួយសម្រេចបំណងប្រាថ្នារបស់អ្នក៖
វិធីទី ១
អ្នកគួរបរិភោគនូវអាហារដែលសម្បូរទៅកាកសរសៃ (Fiber) ដែលវាតែងមាននៅក្នុង បន្លែបៃតង និង ប្រភេទអាហារបំប៉នកាកសរសៃ ។ Fiber ជួយក្នុងការជម្រុះនូវ ជាតិពុលដែលមាននៅក្នុងខ្លួនឱ្យចេញមកក្រៅ។
វិធីទី ២
កាត់បន្ថយការបរិភោគនូវគ្រឿងស្រវឹង ។ អ្នកអាចទទួលទានត្រឹម ៤ កែវក្នុងមួយសប្តាហ៍។
វិធីទី ៣
កាត់បន្ថយការបរិភោគអាហារដែលផ្សំឡើងពីស្រូវសាឡី មានដូចជា៖ នំបុ័ង និង មីអ៊ីតាលី ជាដើម។
វិធីទី ៤
គួរពិសារតែបៃតង ហើយ បន្ថយការផឹកកាហ្វេ ។
វិធីទី ៥
ព្យាយាមកាត់បន្ថយការបរិភោគនូវ ឈីស ទឹកដោះគោ យ៉ាអួរ និង ប៊ឺរ។
វិធីទី ៦
គួរពិសារដែលមានជាតិ រមៀត ព្រោះវាជួយផ្តោតសំខាន់ទៅលើការជួយទប់ស្កាត់នូវភាពលូតលាស់ នៃកោសិការខ្លាញ់។
វិធីទី ៧
ព្យាយាមផឹកទឹកឱ្យបានច្រើន។ ជាតិទឹកអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយអ្នក ជាពិសេសវាជួយទប់ស្កាត់ការឃ្លានផងដែរ។
វិធីទី ៨
ប្រើប្រាស់ចានតូចៗ ដើម្បីងាយស្រួលក្នុងការកំណត់នូវអាហារ ក្នុងមួយពេលៗកុំឱ្យច្រើនពេក។
វិធីទី ៩
កុំបរិភោគអាហារក្រោយម៉ោង ៩យប់ ហើយអាចជំនួសទៅការផឹកទឹកវិញ។ ធ្វើបែបនេះរាងកាយនឹងអាចមានពេលគ្រប់គ្រាន់ក្នុងការរំលាយអាហារដែលសេសសល់ នៅពេលយប់។
វិធីទី ១០
អ្នកអាចជំនួសអាហារប្រចាំថ្ងៃរបស់អ្នក ដោយបរិភោគនូវ ស៊ុប ឬ សម្ល មួយចានវិញ។
អានបន្ត៖ អាហារសំខាន់ៗ ៧ មុខដែលអ្នកគួរបរិភោគសម្រាប់សុខភាពភ្នែករបស់អ្នក