រស់នៅជាមួយគ្នា៦ឆ្នាំទើបដឹងថា ប្ដីខ្លួនឯងស្រលាញ់ភេទដូចគ្នា ទារសងជំងឺចិត្ត ៥៨ម៉ឺនដុល្លារ
- 2019-11-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅជាមួយគ្នា៦ឆ្នាំទើបដឹងថា ប្ដីខ្លួនឯងស្រលាញ់ភេទដូចគ្នា ទារសងជំងឺចិត្ត ៥៨ម៉ឺនដុល្លារ
បុរសដែលជាប្ដី បានទទួលស្គាល់ថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នា ក្រោយពេលរស់នៅជាមួយប្រពន្ធខ្លួនរហូតដល់៦ឆ្នាំ។
នារីម្នាក់ បានដឹងថាស្វាមីរបស់ខ្លួនជាមនុស្សប្រុសស្រលាញ់មនុស្សប្រុសដូចគ្នា ក្រោយពេលនាង និងលោកបានរៀបការ និងរស់នៅជាមួយគ្នា៦ឆ្នាំ។ ក្រោយពេលដឹងរឿងនេះភ្លាម នារីជាប្រពន្ធបានប្ដឹងប្ដីរបស់ខ្លួនហើយទទួលបានសំណងរហូតដល់ទៅ៤៥ម៉ឺនផោន (៥៨ម៉ឺនដុល្លារ)។
តាមនោះដែរ នាងបានដាក់ពាក្យបណ្ដឹងទៅតុលារការនៅ Cape Town អាហ្វ្រិកខាងត្បូង ដើម្បីទារ២២៥០០០ផោន ដើម្បីសងជំងឺចិត្ត និងទារបន្ថែម ២០៤០០០ផោនទៀត សម្រាប់លុយឧបត្ថម្ភក្រោយលែងលះ។ តាមឯកសាររបស់តុលារការ បុរសជាប្ដីបានអះអាងថាខ្លួនជាមនុស្សប្រុសសុទ្ធមុនពេលពួកគេរៀបមង្គលការ លោកថែមទាំងចង់មានកូន និងរស់នៅយូរអង្វែងជាមួយប្រពន្ធខ្លួនទៀតផង។
យ៉ាងណាក្ដី នៅកញ្ញា ឆ្នាំ២០១៨ ត្បិត២ខែមុនគំរួបខួប៦ឆ្នាំការមង្គលការរបស់អ្នកទាំង២ ស្រាប់តែបុរសជាប្ដីប្រកាសថាខ្លួនជាអ្នកស្រលាញ់ភេទដូចគ្នា។ ក្រោយពេលដឹងរឿងនេះ នារីជាប្រពន្ធបានសុំលែងលះ និងប្ដឹងទារសងជំងឺចិត្ត។ យ៉ាងណាក្ដី ខាងតុលាការបានបិទរឿងក្ដីនេះហើយ ហើយសំណូមពរឲ្យមេធាវីរបស់ខាងប្រពន្ធត្រូវចេញថ្លៃមកតុលាការ តាមការកោះហៅឲ្យបុរសជាប្ដី។
ចៅក្រម Mark Sher បានឲ្យដឹងថា រាល់ភស្តុតាងដែលខាងប្រពន្ធបញ្ចេញនោះ គឺសុទ្ធតែមិនអាចយកជាការបាន ហើយមិនពាក់ព័ន្ធនឹងរឿងក្ដី ដោយនៅក្នុងរួមមានដូចជា ការនិយាយទូរសព្ទរបស់ប្ដីប្រពន្ធ នេះជាដើម៕
ចុចអានបន្ត៖ បុរសម្នាក់ ទ្រហោយំព្រោះក្រោយពេលធ្វើអ្នកកំដរ៧ដង ចុងក្រោយក៏បានរៀបការខ្លួនឯង