បុរសម្នាក់ ទ្រហោយំព្រោះក្រោយពេលធ្វើអ្នកកំដរ៧ដង ចុងក្រោយក៏បានរៀបការខ្លួនឯង
- 2019-11-04 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ ទ្រហោយំព្រោះក្រោយពេលធ្វើអ្នកកំដរ៧ដង ចុងក្រោយក៏បានរៀបការខ្លួនឯង
វាជារឿងធម្មតាទៅហើយដែល កូនក្រមុំតែងតែស្រក់ទឹកភ្នែកនៅក្នុងថ្ងៃមង្គលរបស់ខ្លួន តែគេកម្រឃើញកូនកំលោះយំខ្លាំងណាស់។ តែបុរសម្នាក់នេះមានហេតុផលដែលធ្វើឲ្យលោកទ្រហោយំយ៉ាងខ្លាំង។
កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅនេះនេះ វីដេអូមួយត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គម Weibo ប្រទេសចិន ដែលនៅក្នុងវីដេអូដដែលនោះ បុរសម្នាក់មកពីប្រទេសចិនអាយុ៣០ឆ្នាំបានទ្រហោយំយ៉ាងខ្លាំងនៅក្នុងថ្ងៃមង្គលការរបស់ខ្លួន។ លោកបានយំបណ្ដើរ និយាយបណ្ដើរថា៖ “ខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ពិតជាពិបាកខ្លាំងណាស់ទម្រាំដែលនិស្ស័យនេះអាចកើតឡើងបាន”។ កូនកំលោះចែករំលែកក្នុងថ្ងៃជ័យ។
លោកបានបន្ថែមថា៖ ខ្ញុំបានធ្វើអ្នកកំដរកូនកំលោះឲ្យមិត្តភ័ក្ដិខ្ញុំ៧ដងទៅហើយ នៅពេលនេះដល់ពេលពួកគេសងគុណគេវិញម្ដងហើយ នៅពេលនេះគឺខ្ញូំមានសុភមង្គលខ្លាំងណាស់។ តាមនោះដែរ បុរសដដែលនេះគឺពិតជាស្រលាញ់ប្រពន្ធរបស់ខ្លួនខ្លាំងណាស់ ព្រោះនាងបានធ្វើទង្វើល្អៗដាក់លោកច្រើន។
ភ្ញៀវកិត្តិយសម្នាក់បានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន Chinese Media ថា ទោះបីជាឃើញកូនកំលោះយំជាខ្លាំងក៏ពិតមែន តែពួកគេទប់សំណើចមិនបានឡើយ ត្បិតមុននោះ លោកតែងតែគិតខ្លួនឯងថា ខ្លួនជាតិនេះនឹងមិនអាចរៀបការបានឡើយ ត្បិតធ្វើអ្នកកំដរដល់ទៅ៧ដងហើយ នៅតែជួបស្នេហារបស់ខ្លួនទៀត។ តែចុងបញ្ចប់លោកក៏បានជួបប្រពន្ធខ្លួនហើយក៏បានរៀបការដូចបំណងប្រាថ្នាពិតប្រាកដមែន៕
ចុចអានបន្ត៖ ប្រពន្ធរត់ចោលផ្ទះ៤ខែជាមួយសាហាយ ព្រោះប្ដីរកលុយមិនគ្រប់ទិញពងមាន់ឲ្យញ៉ាំ