បង្ហាញ​មុខ​ក្នុង​កម្មវិធី​ថ្មី Lisa ក្រុម BlackPink ត្រូវ​គេ​សរសើរ​ថា​ស្អាត​ជាង​កូន​ក្រមុំ​ជ័រ​ទៅទៀត

  • 2019-11-01 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​ដែល​មានការ​ចូល​រួម​ពីសំណាក់​តារា​ជួរ​មុខ​យ៉ាង​ច្រើន​នោះ តារា​ចម្រៀងកូរ៉េ ជនជាតិ​ថៃ Lisa នៅ​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ជាង​គេ​ដោយ​សម្រស់​ដ៏​លេច​ធ្លោ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា​មុន​នេះ កម្មវិធី​បង្ហាញ​មុខ​ផលិតផល​របស់​ម៉ាក​យីហោល្បី​លំដាប់​អន្តរជាតិ​មួយ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​លំដាប់ A ជា​ច្រើន រួម​មាន Go So Young, Lisa (BlackPink), Park Hae Jin និង Suho (EXO) ជា​ដើម។

យ៉ាងណាក្ដី តារា​តែ​មួយ​គត់ ដែល​ទទួល​បានរាល់​ចំណាប់​អារម្មណ៍​របស់​អ្នកកាសែត ក៏​ដូចជា​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​នោះ​គឺ តារា​ចម្រៀង​ស្រី Lisa សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ BlackPink។ នៅ​ក្នុង​ឈុត​រ៉ូប​ខ្លី រំលេច​ទៅ​ដោយ​ជើង​វែង​មិន​ចាញ់​កំពូល​តារា​ម៉ូដែល​នោះឡើយ។

ជាមួយ​ស្ទីល​ភ្នែក​បែប​ដិត​បន្តិច ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ ត្រូវ​បាន​អ្នក​កាសែត​ដាក់​ចំណង​ជើង​ជា​កូន​ក្រមុំ​ជ័រ​រស់ ដ្បិត​សិល្បការិនី​រូបនេះ​មាន​រាង ក៏​ដូច​ជា​មុខ​ស្អាត​ប្រៀប​ដូច​កូន​ក្រមុំ Barbie៕

ចុចអាន៖ ​ ក្រោយ​សង​លុយ​រដ្ឋអស់​ពី​ខ្លួន Fan Bingbing នៅ​ជំពាក់​គេ​ជាង​៩០​លាន​ដុល្លារ តែ​គ្មាន​សមត្ថភាព​សង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម