ក្រោយសងលុយរដ្ឋអស់ពីខ្លួន Fan Bingbing នៅជំពាក់គេជាង៩០លានដុល្លារ តែគ្មានសមត្ថភាពសង
- 2019-10-31 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយសងលុយរដ្ឋអស់ពីខ្លួន Fan Bingbing នៅជំពាក់គេជាង៩០លានដុល្លារ តែគ្មានសមត្ថភាពសង
ព័ត៌មានថ្មី ពាក់ព័ន្ធនឹងបំណុលរបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភជាខ្លាំង។
នៅចាំបានថា កាលពីឆ្នាំ២០១៨ តារាសម្ដែងស្រីជួរមុខចិន Fan Bingbing ត្រូវបង្អាក់គ្រប់សកម្មភាពសិល្បៈទាំងអស់ ដោយសាររឿងអាស្រូវគេចពន្ធរបស់ខ្លួន។ តួលេខលុយដែលនាងត្រូវបង់ពិន័យគឺបានកើនដល់ជាង១០០លានដុល្លារ ដែលធ្វើឲ្យគេសឹងមិនជឿនឹងភ្នែក។ យ៉ាងណាក្ដី នៅពេលនេះគេជឿជាក់ថារាជិនីទូរទស្សន៍បានសងចំនួនលុយនេះអស់ហើយ ដោយមានការជួយពីមនុស្សនៅជុំវិញខ្លួន។
យ៉ាងណាក្ដី ថ្មីនេះៗប្រភពជាច្រើនបានរាយការណ៍ថា ក្រៅពីចំនួនលុយដ៏ធំខាងលើ ស្រីស្អាតវ័យ៣៨ឆ្នាំ កំពុងតែវ័ណ្ឌកដោយសារនៅជាប់បំណុលរហូតដល់ទៅ៩០លានដុល្លារ។ តាមនោះដែរ នៅក្នុងកិច្ចសន្យាជាមួយម៉ាកយីហោធំៗដូចជា Louis Vuitton, Montblanc, Cartier និង L’ Oreal នៅក្នុងកំឡុងពេលធ្វើអ្នកតំណាងរបស់ម៉ាកទាំងនេះ Fan Bingbing មិនអាចមានរឿងអាស្រូវបានឡើយ។ តែដោយសារតែគេចពន្ធ នាងបានធ្វើកិច្ចសន្យា ដូចនេះនាងត្រូវចេញលុយសងថ្លៃខូចខាតនេះ។
ប្រភពជាច្រើន បានឲ្យដឹងថា តួរឿង ព្រះនាងយេយេ គ្មានសមត្ថភាពសងដោយសារនៅពេលនេះ នាងគ្មានការងារធ្វើឡើយ ដ្បិតគ្មានអ្នកណាហ៊ានហៅនាងថតរឿងឡើយ។ ម្យ៉ាងទៀត ការដែលម៉ាកយីហោទាំងនេះមិនប្ដឹងនាងទារលុយនោះគឺមកពីពេលសហការនឹងគ្នា ទំនាក់ទំនងរបស់ពួកគេគឺល្អទើបគេទុកមុខឲ្យនាង។ប្រឈមនឹងព័ត៌មាន គ្មានលុយសងគេបែបនេះ ភាគីរបស់ Fan Bingbing មិនបានឆ្លើយតបជាមួយបណ្ដាញព័ត៌មានវិញឡើយ៕
ចុចអាន៖ Selena បកស្រាយអត្ថន័យនៅពីក្រោយបទ Lose You To Love Me ជៀសវាងពាក្យប៉ាន់ស្មានផ្តេសផ្តាស់