បើ​បន្ត​ដុស​ធ្មេញ​របៀប​នេះ អនាគត​អ្នក​នឹង​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ព្យាបាល

  • 2019-10-24 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​មិន​កែ​ទម្លាប់​អាក្រក់​ទាំងនេះ​នៅ​ពេល​ដុស​ធ្មេញ​ទេ ធ្មេញ​របស់​អ្នក​នឹង​កាន់​តែ​ខ្សោយ ហើយ​ឆាប់​ខូច​មិន​ខាន។ ភាគច្រើន​អ្នក​តែងតែ​យក​ច្រាស​មក​ដុស​សម្អាត​ធ្មេញ ដើម្បី​សុខភាព​មាត់ តែ​របៀប​ដុស​ខ្លះ​បែរជា​មិន​ត្រឹមត្រូវ អាច​បណ្ដាលឲ្យ​ធ្មេញ​ខូចខាត​ធ្ងន់ធ្ងរ​ទៀត​ផង។ ក្នុង​រយៈពេល​វែង​ប្រសិនបើ​អ្នក​មិន​កែ​ទម្លាប់​ខុសឆ្គង​នៅ​ពេល​ដុស​ធ្មេញ អ្នក​នឹង​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ព្យាបាល និង​ជួសជុល​ធ្មេញ៖

រូបតំណាង

**១.អ្នក​ដុស​ធ្មេញ​ខ្លាំង​ៗ​ពេក**

ទម្លាប់​ដុស​ធ្មេញ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ពេក អាច​បំផ្លាញ​ធ្មេញ និង​បំផ្លាញ​អ័រម៉ូន​ធ្មេញ​រហូត​បណ្ដាល​ឲ្យ​មាន​ជំងឺ​ពុក​ធ្មេញ។ អ្នក​ឯកទេស​ខាង​សុខភាព​មាត់​ធ្មេញ​ក៏​បាន​ណែនាំ​ផង​ដែរ​ថា គ្រាន់តែ​ដុស​ធ្មេញ​ដោយ​ប្រើ​កម្លាំង​ល្មម​ៗ​ទើប​វា​មិន​ប៉ះពាល់​ដល់​ធ្មេញ។

២.ដុស​ធ្មេញ​ផ្ដេក

ការ​ដុស​ធ្មេញ​ដោយ​ប្រើ​ច្រាស់​ទៅ​ដុស​ផ្ដេក​នឹង​មិន​កម្ចាត់​បាក់តេរី​ចេញ​ពី​ធ្មេញ​នោះ​ទេ។ វិធី​ល្អ​បំផុត​ដើម្បី​ដុស​ធ្មេញ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ត្រូវ​ដុស​ធ្មេញ​របស់​អ្នក​ជា​ចលនា​រាង​រង្វង់​ពី​ខាងលើ និង​ពី​ខាង​ក្នុង។

រូបតំណាង

៣.ការ​ដុស​លឿន​ពេក

ពេលវេលា​ជា​មធ្យម​ក្នុង​ការ​ដុស​ធ្មេញ គឺ​ចាប់ពី ២ នាទី​ទៅ ហើយ​អ្នក​គួរ​តែ​ដុស​ធ្មេញ​យ៉ាង​ហ្មត់ចត់​នៅ​លើ​ផ្នែក​ទាំង ៣ នៃ​ធ្មេញ។ ប្រសិនបើ​បើ​ដុស​ឆាប់​ហើយ​ពេក កាកសំណល់​ជាប់​ធ្មេញ​មិន​អាច​កម្ចាត់​អស់​ទេ។

៤.ប្រើ​ច្រាស់​ធំ​ពេក

ធ្មេញ​របស់​មនុស្ស​គ្រប់​គ្នា​មាន​ទំហំ​ខុស​ៗ​គ្នា ដូច្នេះ​ការ​ប្រើ​ច្រាស់​ធំ​ជាង​ធ្មេញ​នឹង​ធ្វើឲ្យ​ការ​សម្អាត​មិន​បាន​សព្វ​ល្អ។ ទន្ទឹម​នឹង​នេះ​ដែរ បើ​ប្រើ​ច្រាស់​តូច​ពេក​ក៏​មិន​កើត​ដែរ ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស​យក​ច្រាស់​ដុស​ឲ្យ​សម​នឹង​ធ្មេញ​របស់​អ្នក ដើម្បី​គាំទ្រ​ការ​សម្អាត​ធ្មេញ​បាន​ល្អ​បំផុត។

រូបតំណាង

៥.លាង​ជម្រះ​មាត់​របស់​អ្នក​ដោយ​ទឹក​ត្រជាក់

ទឹក​ត្រជាក់​ពេក​អាច​បណ្ដាល​ឲ្យ​ធ្មេញ​មាន​ការ​ប្រែប្រួល ជាពិសេស​អ្នក​ដែល​មាន​ធ្មេញ​ច្រពើស។ ដោយសារ​តែ​គ្រឿង​ផ្សំ​សំខាន់​ៗ​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​គឺ​មាន​ប្រភេទ​ហ្វ្លុយអូរីវា ដែល​ស៊ី​គ្នា​​បាន​ល្អ​បំផុត​នៅ​សីតុណ្ហភាព​ទឹក​ប្រហែល ៣៧ អង្សា​សេ។ ដូច្នេះ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ជៀសវាង​ការ​លាង​មាត់​របស់​អ្នក​ជាមួយ​ទឹក​ត្រជាក់​បន្ទាប់​ពី​ដុស៕

ចុចអាន៖ ទារកចូលចិត្តលេងទឹកមាត់មិនឈប់ តើជាប្រការល្អឬអត់?

ប្រភព៖ Kenh14 ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម