៨ សញ្ញា​នេះ​នឹង​កើត​ឡើង ពេល​គេ​អស់​ចិត្ត​ស្រលាញ់​អ្នក

  • 2019-10-03 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ពេល​គេ​ហត់​នឿយ​នឹង​ការ​ស្រលាញ់​នេះ​ហើយ ប្រាកដ​ណាស់​គេ​នឹង​ស្ដែង​ចេញ​នូវ​រាល់​សកម្មភាព​ទាំងនេះ បើ​ទោះ​បី​ជា​គេ​មិន​និយាយ​វា​ចេញ​ក៏​បាន។ អី​ច៊ឹ​ង​ហើយ អ្នក​គូរ​តែ​ដឹង​ថា​​គេ​នឹង​ស្ដែង​ចេញ​អ្វីខ្លះ ពេល​គេ​អស់​ចិត្ត​ស្រលាញ់​អ្នក។ បើ​បាន​ដឹង​ហើយ​ អ្នក​ក៏​មិន​ចាំ​បាច់​នៅ​ទ្រាំ​អ្វី​ទៀត​ដែរ​ ដោះ​លែង​ឲ្យ​គេ​ទៅ​ចុះ ប៉ុន្តែ​អ្នក​ត្រូវ​បើក​ឱកាស​ថ្មី​ឲ្យ​ខ្លួន​ឯង។ ​ខាង​ក្រោម​នេះ ជា​ចំណុច​មួយ​ចំនួន​បញ្ជាក់​ឲ្យ​ឃើញ​ថា​គេ​ធុញ​ទ្រាន់​នឹង​អ្នក​ហើយ៖​

១. លែង​មាន​ភាព​កក់​ក្ដៅ ងាយ​ខឹង​ចំពោះ​រឿង​តូចតាច

ពេល​ដំបូង​គេ​ស្រលាញ់​គ្រប់​យ៉ាង​ជា​អ្នក មិន​ថា​ចំណុច​ទាំង​នេះ​ ល្អ​ឬ​អាក្រក់​បែប​ណា​នោះ​ទេ គេ​ទទួល​យក​ដោយ​ពេញ​ចិត្ត។ ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ គ្រាន់​តែ​អ្នក​សាង​រឿង​តូច​មួយ​សោះ ក៏​គេ​បញ្ចេញ​កំហឹង ភាព​មិន​ពេញ​ចិត្ត​ដាក់​អ្នក​ដែរ។

គេ​បាន​ស្ដែង​ថា​គេ​ពិត​ជា​ធុញ​ទ្រាន់​អ្នក​ខ្លាំង​ហើយ ដូច្នេះ​ អ្នក​ត្រូវ​គិត​និង​វិភាគ​ជា​ថ្មី​ថា​ចង់​បន្ត​ទាំង​ត្រ​ដាប​ត្រ​ដូ​ស​បែប​នេះ​ឬ​ក៏​អត់។

២. លែង​ខ្វល់ខ្វាយ​ពី​អ្នក ធ្វើ​អ្វី​ធ្វើ​ទៅ

​បើ​គេ​នៅ​ស្រលាញ់​អ្នក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្នុង​មួយថ្ងៃ ក៏​គេ​ឆ្លៀត​ពេល​សូរ​ពី​អ្នក​បាន​ខ្លះ នេះ​បង្ហាញ​ថា​គេ​ពិត​ជា​ចាប់​អារម្មណ៍​និង​ឲ្យ​តម្លៃ​ស្នេហា​អ្នក។ ប៉ុន្តែ​បើ​គ្រប់​យ៉ាង​គេ​លែង​ចង់​ដឹង​ចង់​លឺ អ្នក​គិត​អ្វី ចង់​ធ្វើអ្វី ស្រេច​តែ​អ្នក នោះ​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​គេ​អស់​ចិត្ត​ស្រលាញ់​ហើយ។

៣. យល់​ស្រប​គ្រប់​យ៉ាង តា​ម​តែ​អ្នក

ពេល​អ្នក​ចង់​ធ្វើ​អ្វី​មួយ ហើយ​សុំ​យោបល់​ពី​គេ គេ​តែង​តែ​ឆ្លើយ​យល់​ស្រប​គ្រប់​យ៉ាង ស្រេច​តែ​អ្នក អ្វី​ក៏​បាន​ គេ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ គេ​មិន​បាន​ផ្ត​ល់​សូម្បី​តែ​ការ​បញ្ចេញ​គំនិត​បន្តិច​បន្តិច​ទៅ​កាន់​អ្នក​ឡើយ។ ទាំង​នេះ​ពិតជាមិនទំនង​នោះ​ទេ ប៉ុន្តែវាក៏ធ្វើឲ្យយើង​ដឹង​ថា​គេ​ពិត​ជា​ធុញ​យើង​ណាស់។​​

៤. បាត់​បង់​ភាព​រីករាយ​ជាមួយ​នឹង​ចំណុច​កំប៉ិច​កំប៉ុក

បើ​ចំណុច​នេះ​កើត​ឡើង​ហើយ ត្រូវ​សូរ​ខ្លួន​ឯង​ថា​គេ​លែង​ចង់​ចំណាយ​ពេល​ជា​មួយ​អ្នក​ទៀត​ហើយ​មែន​ទេ ព្រោះ​ថា​រឿង​ដែល​ធ្លាប់​ធ្វើ​ពី​មុន​ ពេល​នេះ​គេ​លែង​ចូល​ចិត្ត បែរ​ជា​មួរ​ម៉ៅ​នឹង​ចំណុច​តិច​តួច​ទាំង​នោះ​ទៅវិញ។ សួរ​ខ្លូន​ឯង​ឲ្យ​ច្បាស់​ថា​តើ​គេ​ធុញ​អ្នក​ឬ​ក៏​អត់ នោះ​អារម្មណ៍​អ្នក​នឹង​បង្ហាញ​ចេញ។

៥​. រវល់​ជាប់​ជានិច្ច

ស្ដាប់​ទៅ​ដូច​ជា​កំប្លែង​ណាស់ កំប្លែង​បែប​ទឹក​ភ្នែក​ហើយ​ពេល​នេះ។ មិន​ថា​អ្នក​សូរ​អ្វី​នោះ​ទេ គេ​មិន​ចំណាយ​ពេល​ឲ្យ​អ្នក​ឡើយ ដោយ​លើក​ហេតុ​ផល​គេ​រវល់​ណាស់ មិន​មាន​ពេល​នោះ​ទេ។ បើ​គេ​នៅ​ស្រលាញ់​អ្នក​ គេ​ចេះ​គ្រប់​គ្រង​ពេល​វេលា​ដើម្បី​បាន​ក្បែរ​អ្នក​ហើយ។​

៦. មាន​ពេល​ជា​មួយ​អ្នក​ដទៃ​ស្ទើរ​គ្រប់​ពេល

បើ​ស​ង្សា​អ្នក​នៅ​ស្រលាញ់​អ្នក​ដូច​គ្រា​មុន អ្នក​ជា​មនុស្ស​ម្នាក់​គត់​ដែល​គេ​ចង់​ចំណាយ​ពេល​ជាមួយ​ មិន​មែន​អ្នកដទៃ។ តែ​បើ​គេ​លែង​ផ្ដល់​ពេល​វេលា​ដ៏​សំខាន់​ដល់​អ្នក កុំ​ស្ទាក់​ស្ទើរ​ទៀត គេ​លែង​ទុក​អ្នក​សំខាន់​ក្នុង​បេះដូង​គេ​បន្ត​ទៀត​ហើយ។

៧. លែង​រក្សា​រាល់​សន្យា

សន្យា​គឺ​សន្យា​ហើយ ប៉ុន្តែ​មិន​ដែល​ធ្វើ​បាន​ដូច​សន្យា​ឡើយ។ នេះ​មាន​តែ​ស្នេហា​អស់​តម្លែ​ទេ ទើប​រឿង​បែប​នេះ​អាច​កើត​មាន​ឡើង។

៨. មិន​ចូល​ចិត្ត​និយាយ​ពី​ការ​រៀប​គម្រោង​អនាគត​ជា​មួយគ្នា

វា​ពិត​ជា​ប្លែក​ណាស់ បើ​អ្នក​ស្រលាញ់​គ្នា​ពិត​តែង​តែ​គេច​វេស​ពី​ការ​និយាយ​រឿង​រ៉ាវ​អនាគត​ជាមួយ​គ្នា។ បើ​ក្នុង​ទំនាក់​ទំនង​អ្នក​មិន​បាន​សូម្បី​តែ​និយាយ​ពី​ផែន​ការ​អនាគត​ជា​មួយ​គ្នា គូរ​ចាប់​ផ្ដើម​ពេល​នេះ។ តែ​បើ​វា​មិន​អាច​កើត​ឡើង​ទេ ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​លាស់​ពី​អារម្មណ៍​ម្នាក់ៗ​ថា​តើ​ចង់​បន្ត​ឬ​ចង់​ចប់​ត្រឹម​នេះ។

ចុចអានបន្ត៖

កុំ​រំលង ៣ ចំណុច​សំខាន់​នេះ បើ​ចង់​ដឹង​ថា​ដៃ​គូរ​អ្នក​មាន​ភាព​ក្លា​ហាន​គ្រប់​គ្រាន់​ឬ​ក៏​អត់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម