កុំរំលង ៣ ចំណុចសំខាន់នេះ បើចង់ដឹងថាដៃគូរអ្នកមានភាពក្លាហានគ្រប់គ្រាន់ឬក៏អត់
- 2019-10-02 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំរំលង ៣ ចំណុចសំខាន់នេះ បើចង់ដឹងថាដៃគូរអ្នកមានភាពក្លាហានគ្រប់គ្រាន់ឬក៏អត់
នៅក្នុងទំនាក់ទំនងស្នេហា វាពិតជាសំខាន់ណាស់ក្នុងការដឹងថាដៃគូរខ្លូនមានភាពក្លាហានគ្រប់គ្រាន់ឬនៅដើម្បីបន្តដំណើរទៅមុខជាមួយគ្នាឲ្យបានយូរអង្វែង។
អាចនិយាយបានថា បើស្រលាញ់ចំបុរសមានភាពក្លាហានគ្រប់គ្រាន់ នោះទំនាក់ទំនងអ្នកក៏កាន់តែមានលទ្ធផលល្អ។ ផ្ទុយមកវិញ បើអ្នកជ្រើសចំបុរសដែលខ្ជិល គ្មានភាពក្លាហាន ខ្លាចនេះខ្លាចនោះ ចាំតែអ្នកជួយដាស់តឿននោះ ជីវិតស្នេហានេះដូចធ្លាក់នរកច៊ឹង។ អាកប្បកិរិយាទាំង ៣ ខាងក្រោមនេះបង្ហាញឲ្យឃើញជាក់ស្ដែងបំផុតថាគេជាមនុស្សប្រុសគ្មានភាពក្លាហាន៖
១. គ្មានស្វ័យភាពចំពោះរឿងហិរញ្ញវត្ថុ
មនុស្សស្រីកាន់តែមានទំនុកចិត្តនិងភាពជឿជាក់ បើដៃគូរនាងជាមនុស្សម៉ត់ចត់ខ្ពស់ទៅការគ្រប់គ្រងលុយកាក់ មិនខ្ជះខ្ជាយ ប្រើប្រាស់ត្រូវតាមកាលៈទេសៈ។
តែបើដៃគូរនាងមិនចេះគ្រប់គ្រងចំណូលចំណាយ ចាយគ្មានគិតមុខក្រោយ តែងតែត្រូវការលុយពីអ្នកស្ទើរគ្រប់ពេល នោះអ្នកអាចពិចារណាសារជាថ្មីចំពោះស្នេហាអ្នក។ ភាពក្លាហានដ៏សំខាន់បំផុតរបស់មនុស្សប្រុសអាចគ្រប់គ្រប់ខ្លូនឯងបានទៅលើបញ្ហាសេដ្ឋកិច្ចគ្រួសារនេះហើយ។ បើគ្រាន់តែប៉ុណ្ណឹងមិនអាចធ្វើបាន នោះគេនឹងអាចមើលថែអ្នកបានប៉ុណ្ណា។
២. មិនមានភាពស្មោះត្រង់
ភាពស្មោះត្រង់ជាចំណងដ៏រ៉ឹងមាំដែលធ្វើឲ្យស្នេហាអ្នកមានស្ថេរភាពនិងពោរពេញដោយសុភមង្គល។ ទោះជាយ៉ាងក៏ដោយ នៅតែមានប្រភេទមនុស្សប្រុសមួយចំនួនគ្រាន់តែចូលមកលេងសើចនឹងក្ដីស្រលាញ់អ្នក ដោយបង្ហាញការយកចិត្តទុកដាក់នឹងអ្នក ដើម្បីឲ្យអ្នកកាន់តែជឿជាក់់លើរូបគេ។ ហើយនេះវាជារឿងដ៏អន់បំផុត កាលដែលគេម្នាក់នោះមិនបានផ្ដល់ភាពស្មោះត្រង់ទៅដល់អ្នក អំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយគ្នា។
៣. មានទំនោរប្រើហិង្សាក្នុងការដោះស្រាយបញ្ហា
មនុស្សប្រុសដែលស្រលាញ់និងក្លាហានពិតប្រាកដ គេពិតជាចេះគ្រប់គ្រងសកម្មភាពរបស់គេបានបើទោះជាមានជម្លោះក៏ដោយ។ គេតែងតែដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងសូរហេតុផលបានយ៉ាងត្រឹមត្រូវ។ គេមិនជ្រើសហិង្សាក្នុងការដោះស្រាយបញ្ហាឡើយ។
ចុចអានបន្ត៖
បុរសជោគជ័យ ច្រើនតែគេចមិនផុតពីធ្លាក់អន្លង់ស្នេហ៍នារី ដោយសារ៦ចំណុចនេះ