៨​ ចំណុច​នៃភាព​ខុស​គ្នា​ រវាង​គំនិត​អ្នក​មាន និង​អ្នក​មិន​ជោគជ័យ

  • 2019-09-25 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លាយ​ជា​មនុស្ស​ជោគជ័យ​ម្នាក់​ដែល​សម្បូរទ្រព្យ​ធន​ គឺ​ពិតជា​ពិបាក​។ តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ គ្រាន់​តែ​អ្នក​មាន​មាន​ទម្លាប់​ខ្លះ​ ដែល​មនុស្ស​ទូទៅ​មិន​ធ្លាប់​ធ្វើ។​​ ដូច្នេះ​ហើយ​ ៨ ចំណុច​នេះ​ជា​ភាព​ខុស​ប្លែក​គ្នា​រវាងអ្នក​មាន​​អនុវត្តន៍​យ៉ាង​ខ្ជាប់​ខ្ជួន​ តែ​អ្នក​មិន​ជោគជ័យ​ច្រើន​ជៀស​វាង៖

១.​ មិន​សូវ​ចង់​ស្គាល់​គេ​ឯង​

អ្នក​មាន​ចូល​ចិត្ត​បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​ស្គាល់​គេ​ឯង​ច្រើន​ ហើយ​មាន​ទំនាក់ទំនង​ល្អ។​ ខុស​ពី​អ្នក​មិន​សូវ​ជោគជ័យ​មិន​ចូល​ចិត្ត​ស្គាល់​មនុស្ស​ច្រើន​ និង​​ចូល​ចិត្ត​នៅ​តែ​ឯង​ដែល​ធ្វើ​ឲ្យ​គ្មាន​គំនិត​ថ្មី​​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន។​ ការ​ស្គាល់​មនុស្ស​ថ្មី​ៗ​បង្កើត​ជា​ទំនាក់ទំនង​ អាច​ជួយ​អ្នក​ទៅ​ដល់​គោលដៅ​ដែល​​ចង់​បាន។​

២.​ ផ្ដេកផ្ដួល​​លើ​វាស​នា​ខ្លាំង​ពេក

មនុស្ស​ជោគជ័យ​ស្វះ​ស្វែង​រក​ផ្លួវ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​ទេវតា​មក​បង្ហាញ​ផ្លូវ​នោះ​ទេ។​ មនុស្ស​មិន​ជោគជ័យ​តែង​បន្ទោស​ថា​មក​ពី​វាសនា​ខ្លួន​មិន​ល្អ​ ដែល​ផ្ទុយ​ពី​អ្នក​មាន​ ខំ​ស្រវេស្រវា​ពឹង​លើ​ខ្លួន​ឯង​ ដើម្បី​កំណត់​វាសនា​ទៅ​វិញ។​

៣.​ អត់​ចេះ​សប្បាយ​ចិត្ត​នឹង​ការងារ​

មនុស្ស​មិន​សូវ​ជោគជ័យ​តម្អូញតម្អែរ​ច្រើន​លើ​ការងារ​គ្រប់​យ៉ាង​ ហើយ​មិន​ដែល​ចេះ​ត្រូវ​ចិត្ត​នឹង​ការងារ​ខ្លួន​កំពុង​ធ្វើ​នោះ​ទេ។​ តែ​អ្នក​​មាន​វិញ​ គេ​ជ្រើសរើស​ការងារ​មួយ​ដែល​ស្រលាញ់​ ហើយ​ខិតខំ​ធ្វើ​ដោយ​មិន​រអ៊ូរទាំ​។​

៤.​ អត់​ខ្វល់​ពី​សុខភាព

អ្នក​មាន​ធ្វើ​អ្វី​ក៏​គិត​ពី​សុខភាព​ដែរ​ ព្រោះ​​ថា​សុខភាព​មិន​ល្អ​ជា​ឧសគ្គ​ធំ​មួយ​រារាំង​ពួកគេ​ ដើម្បី​រក​ប្រាក់​ ដូច្នេះ​ហើយ​ទន្ទឹម​នឹង​ធ្វើ​ជំនួញ​មមាញឹក​ខ្លាំង គេ​ថែទាំ​សុខភាព​​មិន​ឲ្យ​ចន្លោះ​ដែរ។​ ខុស​ពី​អ្នក​មិន​សូវ​មាន​ ដែល​សុខ​ចិត្ត​ដូរ​សុខភាព​ជា​មួយ​លុយ។​

៥.​ ខ្លាច​ហានិភ័យ​នៃ​ការ​បរាជ័យ

បើ​មិន​សាក​មិន​ដឹង ហើយ​បើ​ចង់​បាន​ជោគជ័យ​ទាល់​តែ​ប្រថុយ​ប្រថាន​ខ្លះ​។​ ដូច​បុគ្គល​ជោគជ័យ​មួយ​ចំនួន​ គឺ​ធ្លាប់​ហែល​ឆ្លង​ការ​បរាជ័យ​ច្រើន ទម្រាំ​មាន​ថ្ងៃ​ជោគជ័យ​បាន។

៦.​ មិន​ចូលចិត្ត​អាន​សៀវភៅ

អ្នក​មាន​ចូល​ចិត្ត​អាន​សៀវភៅ​ដែល​ជួយ​ដល់​ការ​គិត​ និង​ច្នៃ​ប្រឌិត​គេ​បាន​ខ្ពស់។​ ខុស​ពី​មនុស្ស​អត់​ជោគជ័យ​ដែល​ខ្ជិល​អាន​ ចូល​ចិត្ត​តែ​មើល​​ទូរទស្សន៍ និង​ទូរស័ព្ទ។

៧.​ ទម្លាប់​ក្រោក​យឺត​

«ចាបដែល​ចេញ​រក​ចំណី​ពេល​ព្រឹក​ព្រលឹម​រមែង​ចាប់​បាន​ដង្កូវ​មុន​គេ»។​ ដូចគ្នា​នឹង​មនុស្ស​ឧស្សាហ៍​ដែល​ក្រោក​ពេល​ព្រលឹម​ធ្វើ​ការ​ រមែង​បាន​ផល​ច្រើន​ជាង​អ្នក​ក្រោក​យឺត។​

៨.​ និយាយ​ដើម​គេ​គ្រប់​ទី​កន្លែង​

អ្នក​មាន​ គ្មាន​ពេល​ចង់​ដឹង​រឿង​អ្នក​ដទៃ​នោះ​ទេ​ ព្រោះ​គេ​យក​ពេល​ផ្តោត​លើ​ការ​ងារ​របស់​គេ។​ មាន​តែ​មនុស្ស​ដែល​មិន​សូវ​ជោគជ័យ​ ទើប​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​និយាយ​ដើម​គេ​ ដែល​គ្មាន​អ្វី​រីក​ចម្រើន​ ក្រៅ​ពី​បង្ក​ជម្លោះ៕

ចុចអាន៖អ្នក​កើត​ឆ្នាំ​ទាំង ៤ វិនិយោគ​អាជីវកម្មអី ក្នុង​ខែ​មេសា​នេះ ក៏​ទទួល​បាន​ជោគជ័យដែរ!

ប្រភព៖ banter ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម