អ្នក​កើត​ឆ្នាំ​ទាំង ៤ វិនិយោគ​អាជីវកម្មអី ក្នុង​ខែ​មេសា​នេះ ក៏​ទទួល​បាន​ជោគជ័យដែរ!

  • 2018-04-04 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើល​អត្ថបទ​ហោរាសាស្ត្រ​ខាងក្រោម ដើម្បី​ដឹង​ថា​តើ​ឆ្នាំ​ណា​ខ្លះ​ដែល​អាច​ធ្វើ​ការ​វិនិយោគ​កាប់កប​នៅ​ក្នុង​ខែ មេសា នេះ។

១.ឆ្នាំ​មមី

អ្នក​កើត​ឆ្នាំ​នេះ ​មាន​មន្ត​ស្នេហ៍​ក្នុង​ការ​និយាយ មាន​សំណាង​ល្អ​ក្នុង​អាជីវកម្ម។ នៅ​ក្នុង​ខែ មេសា ឆ្នាំ​នេះ អាជីវកម្ម​របស់​​អ្នក​មាន​ការ​លូតលាស់​ច្រើន។ ការ​ខិតខំ​ប្រឹងប្រែង ការ​ប្ដេជ្ញា​ចិត្ត និង​គុណភាព​ផលិតផល ព្រម​ជាមួយ​សេវាកម្ម​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​ណែនាំ​ដល់​គ្នា​ទៅវិញទៅមក​រវាង​អ្នក​ប្រើប្រាស់។ អ្វី​ដែល​ត្រូវ​ការ​ពេល​នេះ គឺ​ធ្វើការ​ខ្លាំង​ជាង​មុន ក៏​ដូចជា​លាក់​អាថ៌កំបាំង​ពី​អាជីវកម្ម​ជាមួយ​អ្នក​ដទៃ។ បើ​អ្នក​អាច​ចាប់​យក​ឱកាស​អាជីវកម្ម​ដ៏​ល្អ​នៅ​ខែ​នេះ អ្នក​នឹង​រក​ប្រាក់​បាន​ច្រើន ហើយ​មាន​ទំនាក់ទំនង​ក៏​កាន់តែ​ល្អ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​នៅ​ពេល​ក្រោយ។

រូបតំណាង

**២.ឆ្នាំ​រោង**

មនុស្ស​កើត​ឆ្នាំ​រោង​នៅ​ក្នុង​ខែ​មេសា​នេះ​នឹង​មាន​អាជីវកម្ម​មួយ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។ នៅ​ខែ​នេះ​នឹង​មាន​ឱកាស​ច្រើន សម្រាប់​ពង្រីក​បណ្ដាញ​អតិថិជន​របស់​អ្នក​ឲ្យ​ទទួល​បាន​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ និង​យីហោ​រីក​ដុះដាល។ ចំណែក​អ្នក​ធ្វើ​ការ​វិញ ការ​ប្ដេជ្ញា​ចិត្ត វិជ្ជាជីវៈ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​ចៅហ្វាយ ឬ​មិត្ត​រួម​ការងារ។

រូបតំណាង

៣.ឆ្នាំ​ជូត

មនុស្ស​កើត​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​បញ្ញា​ឆ្លាតវៃ​ល្អ​ក្នុង​ការ​គណនា និង​បង្វែរ​ស្ថានភាព​ឲ្យ​មក​ប្រសើរ។ ក្នុង​អាជីវកម្ម​ពួកគេ​មាន​ឆន្ទៈ និង​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់។ ដូចនេះ​អ្នក​មាន​អាជីវកម្ម​អាច​រីកចម្រើន​យ៉ាង​ខ្លាំង​ប្រាក់​ចំណូល​នឹង​កើន​ឡើង​ជា​លំដាប់។ ប្រសិនបើ​អ្នក​មាន​គំនិត​អាជីវកម្ម​ថ្មី អ្នក​អាច​ព្យាយាម​ដាក់​ទុន​ដោយ​ទំនុក​ចិត្ត ព្រោះ​វា​ជា​ពេល​សម​ស្រប។

រូបតំណាង

៤.ឆ្នាំ​ខាល

មនុស្ស​កើត​ឆ្នាំ​នេះ​មាន​ភាព​រឹងមាំ​ពី​កំណើត។ ម្យ៉ាង​ទៀត​អ្នក​កើត​ឆ្នាំ​នេះ​ជួប​ការ​លំបាក​ច្រើន តែ​បន្ទាប់​ឆ្លងកាត់​រឿង​ទាំងឡាយ​អាច​ជួយ​ឲ្យ​ពួកគេ​ទទួល​បទពិសោធន៍​ជាច្រើន ដើម្បី​បណ្ដុះ​ឆន្ទៈ និង​ស្មារតី​តស៊ូ​ទៅ​មុខ។ ជា​លទ្ធផល​ក្នុង​ខែ​នេះ​មនុស្ស​វ័យ​កណ្ដាល​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​ម្ចាស់​ជីវិត​នៃ​របរ​ខ្លួនឯង និង​ទទួល​បាន​ផ្លែផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត៕

រូបតំណាង

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖ប្រជ្រុយ ​៤​កន្លែង​លើ​ដើម​ទ្រូង ​ដែល​បញ្ជាក់​ថា​ស្ត្រី​នឹង​មាន​សំណាង​នៅ​ថ្ងៃ​មុខ

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម