ស្រកគីឡូដោយមិនបំផ្លាញសុខភាព ត្រូវប្រើវិធី៥ យ៉ាងនេះ
- 2019-09-09 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រកគីឡូដោយមិនបំផ្លាញសុខភាព ត្រូវប្រើវិធី៥ យ៉ាងនេះ
មានមនុស្សស្រីជាច្រើន ចង់ស្រកគីឡូបានរាងស្អាត ដោយប្រញាប់ប្រញាល់ចង់ឃើញលទ្ធផលលឿនៗ ប៉ុន្តែមិនបានគិតពីផលប៉ះពាល់ចំពោះសុខភាពនោះទេ។ បើមិត្តៗនារីមានបំណងសម្រកគីឡូ កុំភ្លេចប្រើវិធី៥យ៉ាងនេះ ដើម្បីថែរក្សារាងកាយនិងសុខភាពឲ្យបានល្អ។
១. ថ្លឹងគីឡូជាប្រចាំ
ការថ្លឹងគីឡូឲ្យបានទៀងទាត់ជាវិធីដ៏ល្អក្នុងការគ្រប់គ្រងទម្ងន់ឲ្យបានត្រឹមត្រូវ។ កាលណាបើឡើង គីឡូ នោះអ្នកត្រូវតែតមអាហារនិងហាត់ប្រាណជាប្រចាំ ហើយបើស្រកខ្លាំងពេក ត្រូវបន្ថែមរបបអាហារ ហាត់ប្រាណដើម្បីបង្កើនសាច់ដុំ ឲ្យនៅត្រឹមកម្រិតដែលខ្លួនចង់បាន។
២. ញ៉ាំអាហារដែលមានប្រូតេអ៊ីនឲ្យបានច្រើន
ពេលញ៉ាំអាហារដែលមានប្រូតេអ៊ីនច្រើន វានឹងជួយឲ្យអ្នកឆាប់ឆ្អែត និងអាចជួយគ្រប់គ្រង់ទម្ងន់បានល្អផងដែរ។ តាមការធ្វើពិសោធន៍ ទៅលើស្រ្តី២ក្រុម ដែលព្យាយាមសម្រកគីឡូឲ្យដល់គោលដៅ ក្រុមស្រ្តីទី១ ញ៉ាំអាហារមានប្រូតេអ៊ីន ១១០ក្រាម ក្នុងមួយថ្ងៃ ចំណែកឯក្រុមស្រ្តីទី២ ញ៉ាំអាហារមានប្រូតេអ៊ីន តិចជាង៧២ក្រាមក្នុងមួយថ្ងៃ ក្រោយមកសង្កេតឃើញថា ក្រុមស្រ្តីទី២ ប្រឈមនឹងការឡើងគីឡូមកវិញយ៉ាងឆាប់រហ័ស។
៣. ផ្តោតលើការញ៉ាំបន្លែផ្លែឈើ ៥ មុខ
ការញ៉ាំបន្លែផ្លែឈើឲ្យបានត្រឹមត្រូវ មានតួនាទីជួយឲ្យការរំលាយអាហារមានដំណើរការល្អ ជួយសម្រកនិងគ្រប់គ្រងទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះមានដូចជា៖
បន្លែឬផ្លែឈើពណ៌ក្រហម អាចជួយចិញ្ចឹមស្បែក កាត់បន្ថយរោលរលាក និងការពារមហារីក។
បន្លែឬផ្លែឈើពណ៌បៃតង ជួយជម្រុះកោសិកាចាស់ៗ និងកាត់បន្ថយស្នាមជ្រីវជ្រួញ។
លែឬផ្លែឈើពណ៌ស្វាយ ជំនួយដល់សុខភាពបេះដូង និងជួយចិញ្ចឹមថែរក្សាសរសៃសក់។
បន្លែឬផ្លែឈើពណ៌ស ជួយកាត់បន្ថយរោលរលាក កាត់ជាតិខ្លាញ់ កាត់បន្ថយអាការៈឈឺសន្លាក់និងជង្គង់ និងជួយរក្សាលំនឹងកម្រិតជាតិស្ករ។
៤. ហាត់ប្រាណជាប្រចាំ
ការតមអាហារនិងការហាត់ប្រាណ ជួយឲ្យរាងកាយស្លីម និងសុខភាពមាំមួន។ ត្រូវហាត់ប្រាណយ៉ាងហោចណាស់ឲ្យបានពី ១៥-៣០នាទី ៣-៥ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីធ្វើឲ្យរាងកាយដុតជាតិខ្លាញ់បានល្អ។
៥. ធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង
បើអ្នកចូលចង្ក្រានធ្វើម្ហូបដោយខ្លួនឯង អ្នកអាចបន្ថយគ្រឿងទេស ដូចជាអំបិល ខ្លាញ់និងស្ករជាដើម ប៉ុន្តែបើអ្នកទិញម្ហូបស្រាប់ អ្នកមិនដឹងទេថាគេប្រើគ្រឿងផ្សំអ្វីខ្លះ ហើយវាច្បាស់ជាបង្កការរំខានរារាំងមិនឲ្យការសម្រកគីឡូរបស់អ្នកឈានទៅដល់គោលដៅនោះទេ៕
ចុចអានបន្ត៖
ភេសជ្ជៈ ៥ ប្រភេទ អាចជួយលាងសម្អាតថ្លើមបានយ៉ាងល្អ
ស្រក ២ គីឡូក្នុងមួយសប្ដាហ៍ គ្រាន់តែផឹកភេសជ្ជៈនេះ មុនញ៉ាំអាហារព្រឹក