ស្រក ២ គីឡូក្នុងមួយសប្ដាហ៍ គ្រាន់តែផឹកភេសជ្ជៈនេះ មុនញ៉ាំអាហារព្រឹក
- 2019-03-07 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រក ២ គីឡូក្នុងមួយសប្ដាហ៍ គ្រាន់តែផឹកភេសជ្ជៈនេះ មុនញ៉ាំអាហារព្រឹក
បើចង់ស្រកគីឡូឆាប់អ្នកអាចសាកល្បងនូវរូបមន្តមួយនេះ ក្នុងមួយសប្ដាហ៍អ្នកអាចស្រកបាន ២ គីឡូក្រាមដោយគ្រាន់តែផឹកវាមុនញ៉ាំអាហារពេលព្រឹកប៉ុណ្ណោះ។
សម្ភារៈដើម្បីរៀបចំ៖
ទឹកកក ៦ ដុំ
ទឹកស្អាត ០,២៥ លីត្រ
ផ្លែប៉េងប៉ោះមានសារធាតុ Lycopene និងសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដែលអាចកាត់បន្ថយជាតិពុលចេញពីរាងកាយបែបធម្មជាតិ និងជួយសម្រកទម្ងន់បាន។
ចំណែកទឹកក្រូចឆ្មារសម្បូរទៅដោយវីតាមីន C មានប្រសិទ្ធភាពក្នុងការជំរុញការរំលាយអាហារ និងសម្រួលជួយដល់ដំណើរការសម្រកទម្ងន់យ៉ាងល្អ។
ខ្ទឹមសសម្បូរទៅដោយជាតិរ៉ែ ដែលមានជាតិកាល់ស្យូម ជាតិដែក និងមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចកាត់បន្ថយភាពឃ្លានអាហារ និងជួយដុតបំផ្លាញជាតិខ្លាញ់លើស។
របៀបធ្វើ៖
ដំបូងអ្នកត្រូវលាងសម្អាតគ្រឿងផ្សំទាំងអស់
បន្ទាប់មកកាត់គ្រឿងផ្សំទៅជាបំណែកតូចៗដាក់វានៅក្នុងម៉ាស៊ីនក្រឡុករហូតដល់ម៉ត់។
អ្នកគួរផឹកភេសជ្ជៈនេះ 30 នាទីមុនពេលញ៉ាំអាហារពេលព្រឹក និងផឹកទឹកឲ្យបានច្រើន។
ក្នុងរយៈពេលខ្លីអ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យ ដោយការថយទម្ងន់យ៉ាងឆាប់រហ័ស។ លើសពីនេះទៀត ដើម្បីបញ្ចុះទម្ងន់ប្រកបដោយប្រសិទ្ធភាព អ្នកត្រូវអនុវត្តរបបអាហារដែលមានតុល្យភាពជាមួយផ្លែឈើ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងជៀសវាងជាតិផ្អែម៕
ចុចអាន៖កូនភ្លោះចែករំលែកវិធីសម្រកទម្ងន់១៧គីឡូ ត្រឹមរយៈពេល៨ខែ