អាហារ ៨ ប្រភេទអាចជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ មិត្តនារីត្រូវដឹង
- 2019-09-04 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៨ ប្រភេទអាចជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ មិត្តនារីត្រូវដឹង
ការឈឺចុកចាប់ពេលមករដូវ ជាបញ្ហាធំមួយសម្រាប់មនុស្សស្រីជាច្រើន។ វាធ្វើឲ្យស្រ្តីមានអាការៈ ឈឺចុកចាប់ខ្លាំង ពេលខ្លះទៀតមិនអាចបំពេញកិច្ចការអ្វីបានឡើយ ឯផ្លូវចិត្តវិញក៏មិនស្រស់ស្រាយផងដែរ ព្រោះអាចមានអារម្មណ៍តានតឹង ពិបាកក្នុងខ្លួន ហើយក៏អាចពិបាកផ្តោតអារម្មណ៍ផងដែរ។ ដើម្បីជួយកាត់បន្ថយការឈឺចាប់ទាំងនោះ អាហារទាំងប៉ុន្មានប្រភេទនេះអាចជួយអ្នកបានមួយចំនួនធំ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមដល់រាងកាយនិងជួយបំបាត់ការឈឺចាប់ទាំងនោះ៖
១. ស្លឹកត្រចៀកកណ្ដុរ
ចំំណុចដំបូងដែលអ្នកគូរញ៉ាំដើម្បីកាត់បន្ថយការឈឺចាប់ពេលមករដូវ គឺជាប្រភេទមុខម្ហូបមានពណ៌ខ្មៅដូចជាស្លឹកត្រចៀកកណ្ដុរ ព្រោះវាជួយឲ្យចរន្តឈាមមានដំណើរការល្អ និងជួយបំបាត់ការឈឺចុកចាប់ពេលមករដូវ។
២. គ្រាប់សណ្ដែកខ្មៅ
ការញ៉ាំសណ្ដែកខ្មៅមិនបានជួយបំបាត់ការឈឺចាប់ពេលមករដូវតែម្ដងនោះទេ ប៉ុន្ដែជួយបំបាត់ផ្នែកខាងក្រៅ ដូចជាកាត់បន្ថយការឈឺចាប់នៅត្រង់ចង្កេះឬផ្នែកខាងក្រោយ ក៏ដូចជាជួយកាត់ការឈឺចាប់នៅពេលអ្នកបត់ជើងតូចជាដើម។
៣. ដំណាប់ពុទ្រា
តើអ្នកដឹងទេថាមូលហេតុចម្បងនៃការឈឺចាប់ពេលមករដូវគឺជាអារម្មណ៍របស់យើង។ នេះជាហេតុធ្វើឲ្យចរន្តឈាមយើងមានដំណើរការមិនសូវស្រួល ហើយដំណាប់ពុទ្រាជាជំនួយការដ៏ល្អរបស់អ្នកដើម្បីជួយឲ្យលំហូរឈាមរដូវមានស្រួលនិងមិនសូវឈឺចាប់។
៤. សូកូឡា
ការញ៉ាំសូកូឡា អាចជួយកាត់បន្ថយការតានតឹង និងជួយឲ្យដំណើរឈាមរដូវមិនមានភាពស្ទះ មិនធ្វើឲ្យឈឺចាប់ខ្លាំងពេលចលនាសាច់ដុំកន្ត្រាក់ម្ដង ទើបធ្វើឲ្យអ្នកមិនសូវមានភាពឈឺចាប់ពេលមករដូវ។
៥. ផ្លែ Mulberry
ផ្លែ Mulberry មានសារធាតុចឹញ្ចិមដល់ឈាមនិងតម្រងនោមឲ្យមានដំណើរការប្រក្រតី ដែលមិនសូវធ្វើឲ្យឈឺចាប់អំឡុងពេលមានរដូវ។
៦. ស្ករត្នោត
ស្ករសពណ៌ត្នោត មានតួនាទីជួយសម្រាលដល់ការកន្ត្រាក់សាច់ដុំស្បូនឲ្យមានសភាពប្រក្រតី ទើបធ្វើឲ្យយើងមិនសូវឈឺចាប់ពេលមករដូវ។ ប៉ុន្តែត្រូវដឹងថា អ្នកមិនគូរញ៉ាំទឹកត្រជាក់ឬគ្រឿងស្រវឹងក្នុងពេលមានរដូវនោះទេ។
៧. គ្រាប់ល្ងខ្មៅ
គ្រាប់ល្ងខ្មៅ មានតូនាទីជួយប្រព័ន្ធរំលាយមានដំណើរការ ស្របពេលដែលមនុស្សស្រីមានបញ្ហាទល់លាមក អំឡុងពេលមករដូវ អីច៊ឹងហើយ ទើបធ្វើអ្នកមិនឈឺចាប់ខ្លាំងពេលមករដូវ។
៨. ម្រេចខ្មៅ
ចុចអានបន្ត៖អាហារ ៩ប្រភេទជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំអ្នកកាន់តែរឹងមាំ សុខភាពល្អ