អាហារ ៩​ប្រភេទ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​អ្នក​កាន់​តែ​រឹង​មាំ សុខភាព​ល្អ

  • 2019-09-02 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រព័ន្ធ​ភាព​ស៊ាំ ពិត​មាន​សារៈសំខាន់​សម្រាប់​រាងកាយ​ណាស់។ វា​មាន​តួនាទី​ជា​រនាំង​ប្រឆាំង​ការពារ​មេរោគ​ដែល​មក​យាយី​រាងកាយ​យើង។ ជាក់ស្ដែង រាល់​ថ្ងៃ​យើង​មិន​អាច​ជៀស​វាង​ពី​ការ​បំពុល និង មេរោគ​ជុំវិញ​ខ្លូន​យើង អី​ច៊ឹ​ង​ហើយ យើង​ត្រូ​វ​តែ​ជ្រើស​យក​អាហារ​សុខ​ភាព​ទាំង​នេះ ដើម្បី​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​មាន​ភាព​រឹង​មាំ ប្រឆាំង​ការពារ​មេរោគ​បាន៖

១. ទឹកដោះ​គោ​ជូ

​​ទឹក​ដោះ​គោ​ជូរ​ធ្វើ​ឡើង​ពី​មេ​ទឹកដោះគោ​មាន​ផ្ទុក​បាក់​តេ​រី​ល្អ​ដែល​បាក់​តេ​រី​នោះ​មាន​នាទី​ជួយ​ឲ្យ​ពោះ​វៀន​តូច​មាន​ដំណើរ​ការ​ល្អ។ ហើយ​ក្នុង​ទឹក​ដោះ​គោ​ជូរ មាន​ផ្ទុក​អា​ស៊ី​ត​ឡាក់​ទិច​ដែល​ជួយ​បង្កើន​ភាព​ស៊ាំ​រាងកាយ​ឲ្យ​កាន់​តែ​រឹង​មាំ។

២. ឈី​ស

​ឈី​ស មាន​ផ្ទុក​រ៉ែ​កាល់​ស្យូ​ម​ដែល​រក្សា​ធ្មេញ​ឲ្យ​រ៉ឹង​មាំ។ ជាពិសេស វា​មាន​ផ្ទុក​វីតាមីន D ដែល​ជូ​យ​ប្រព័ន្ធ​ភាព​ស៊ាំ​រ៉ឹង​មាំ​ហើយ​កម្ចាត់​កោសិកា​ចាស់ៗ​ចោល ជាង​នេះ​ទៅ​នេះ វា​ជួយ​ការពារ​ជំងឺ​មហារីក និង​ធ្វើ​ឲ្យ​រាង​កាយ​រឹង​មាំ។

៣. ខ្ទឹមស

ខ្ទឹមស មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​និង​វីរុស​ដែល​មាន​មុខ​ងារ​សំខាន់​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ។ ម៉្យាងទៀត វា​ក៏​ជួយ​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​យើង​មាន​ដំណើរ​ការ​ល្អ និង​ជួយ​បង្កើន​គ្រាប់​ឈាម​ស​ក្នុង​ឈាម អី​ច៊ឹ​ង​ បើ​អ្នក​មាន​កោសិកា​ឈាម​តិច ខ្ទឹមស​ជា​ជម្រើស​ដ៏​ល្អ​របស់​អ្នក។

៤. ខ្ទឹមបារាំង

ខ្ទឹមបារាំង មាន​សារធាតុ​ទប់ស្កាត់​មេរោគ។ វា​ជួយ​ប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​ក្រពះ​ពោះវៀន ក៏​ដូច​ជា​ជួយ​ឲ្យ​ភាព​ស៊ាំ​រាង​កាយ​រឹង​មាំ។

៥. ផ្លែ​ក្រូច

​ផ្លែ​ក្រូច មាន​ផ្ទុក​សារធាតុ​ដែល​ជួយ​ឲ្យ​រាងកាយ​មាន​ភាព​ស៊ាំ​រឹង​មាំ។ វា​មាន​ផ្ទុក​វីតាមីន​ C​ ដែល​មាន​តួនាទី​ប្រឆាំង​អុកស៊ីតកម្ម​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម និង​ជួយ​ទប់​ស្កាត់​ការ​ឈឺចាប់​នៃ​រាង​កាយ។

៦. ប្រេង​សណ្ដែក

ប្រេង​សណ្ដែក​ មាន​ផ្ទុក​អា​ស៊ី​ត​ខ្លា​ញ់​ដែល​មាន​ប្រ​យោជន៍​ដល់​រាង​កាយ​។​ វា​ផ្ទុក​វី​តា​មីន E ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​រឹង​មាំ។ ផ្ទុយ​ពី​នេះ ប្រេង​សណ្ដែក​ជួយ​ធ្វើ​ឲ្យ​ម្ហូប​កាន់​តែ​មាន​ឱជារស។

៧. ផ្សិត

ផ្សិត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី​និង​វីរុស ដែល​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព។​ វា​ក៏​មា​ន​ផ្ទុក​ប៉ូតាស្យូម​ដែល​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​តុល្យភាព និង​ធ្វើ​ឲ្យ​ប្រដាប់​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ។

៨. ទឹកឃ្មុំ

ទឹកឃ្មុំ ជួយ​ព្យាបាល​ការ​ផ្ដា​សាយ និង​ឈឺ​ក ដោយ​អ្នក​អាច​យក​ទឹក​ឃ្មុំ​ទៅ​លាយ​ជា​មួយ​ទឹក​ក្រូចឆ្មារ​ដើម្បី​ឲ្យ​យើង​បាន​ប្រសើរ​ឡើង ក៏​ដូច​ជា​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​ដំណើរ​ការ​ល្អ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រតិបត្តិការ​បាន​ល្អ និង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ភាព​ស៊ាំ​រឹង​មាំ។ ទឹកឃ្មុំ ក៏​ជួយ​ធ្វើ​ឲ្យ​សម្រស់​អ្នក​កាន់​តែ​ស្អាត​ផង​ដែរ។

៩. ត្រី​ធូ​ណា

​​​​​​ត្រី​ធូ​ណា មាន​ផ្ទុក​អា​ស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​ឲ្យ​កោសិកា​ភាព​ស៊ាំ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​។ វា​ជួយ​ការ​ពារ​បញ្ហា​រលាក ការ​ពារ​ជំងឺ​ផ្សេងៗ ការ​ពារ​ជំងឺ​មហារីក និង​បញ្ហា​អា​ឡែ​រ​ហ្សី។ ក្រៅ​ពី​នេះ វា​ព្យា​បាល​របួស​បាន​ឆាប់​រហ័ស។ បន្ថែម​ទៀត វា​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ និង​ខួរ​ក្បាល​មាន​ភាព​ឆ្លាត​វៃ។​​​​

ចុចអានបន្ត៖ផឹក​ទឹក​ឃ្មុំ​ក្រូច​ឆ្មា​រាល់​ថ្ងៃ ស្រក២គីឡូក្នុង​រយៈ​ពេល​ត្រឹមតែ ១០ថ្ងៃ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម