កុំ​ចូលចិត្ត​ធ្វើ​រឿង​ទាំង ៤ នេះ​ពេក ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​ខូច​ខួរក្បាលទាំង​មិន​ដឹង​ខ្លួន

  • 2019-09-02 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​ឲ្យ​ខួរក្បាល​ស្រឡះ​ល្អ និង​អាច​សម្រេច​អ្វី​ប្រកប​ដោយ​គុណភាព គួរតែ​ថែទាំ​ឲ្យ​បាន​ល្អ។ ដូចនេះ​ចូរ​ប្រុងប្រយ័ត្ន និង​ជៀសវាង​ទម្លាប់​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ទើប​ខួរក្បាល​មាន​ថាមពលពេញលេញ៖

១.ធ្វើ​ការ​ទាំង​ពេល​ឈឺ

ពេល​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​អស់​កម្លាំង ឈឺ ក្ដៅ​ខ្លួន គ្រុនផ្ដាសាយ ... វា​មិនមែន​ជា​ពេល​ឲ្យ​ខួរក្បាល​ធ្វើការ ឬ​គិត​ច្រើន​នោះ​ទេ។ ពីព្រោះ​នេះ​គឺជា​ពេល​វេលា​ដែល​ខួរក្បាល​ត្រូវ​សម្រាក​លំហែ ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​បង្ខំ​ខួរ​ក្បាល​ឲ្យ​ធ្វើការ​ទាំង​សភាព​បែប​នេះ ធ្វើឲ្យ​ខួរក្បាល​កាន់​តែ​ចុះ​អន់​ថយ។

រូបតំណាង

២.មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក

មាន​ការ​សិក្សា​ជាច្រើន​ធ្លាប់​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​នៃ​ការ​បោះបង់​ចោល​អាហារ​ពេលព្រឹក រួម​ទាំង​ឥទ្ធិពល​លើ​មុខងារ​ខួរក្បាល។ អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ទៀងទាត់​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​តិច​ជាង​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ជា​មូល​ធ្វើឲ្យ​សារជាតិ​សំខាន់​សម្រាប់​ចិញ្ចឹម ខួរក្បាល​មិន​ត្រូវ​បាន​បំពេញ​បន្ថែម។ ក្នុង​រយៈពេល​យូរ​បើ​សិន​អ្នក​នៅ​តែ​ធ្វើ​ដូចនេះ ខួរក្បាល​នឹង​ចុះថយ ហើយ​ដំណើរ​មិន​ល្អ ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​គិត និង​ចងចាំ។

រូបតំណាង

៣.គេង​គ្របក្បាល

មនុស្ស​ជាច្រើន​មាន​ទម្លាប់​គេង​បែបនេះ។ ប៉ុន្តែ​វា​ជា​សញ្ញា​ធ្វើឲ្យ​ខួរក្បាល​មិន​ទទួល​បាន​អុកស៊ីហ្សែន​គ្រប់គ្រាន់ ដែល​បណ្ដាល​ឲ្យ​កោសិកា​ខួរក្បាល​ចុះ​ថយ​យ៉ាង​ឆាប់រហ័ស។

រូបតំណាង

៤.គេង​មិន​គ្រប់គ្រាន់

ជា​រៀងរាល់ថ្ងៃ​រាងកាយ​របស់​យើង​ត្រូវ​ការ​ការ​គេង​គ្រប់គ្រាន់​ចាប់ពី ៧ ទៅ ៨ ម៉ោង។ ដូច្នេះ​បើ​សិន​ជា​ខួរក្បាល​មិន​បាន​សម្រាក​គ្រប់គ្រាន់​វា​នាំ​ឲ្យ​មាន​ការ​ថយ​ចុះ​ការ​ចងចាំ ឈឺក្បាល មិន​មាន​លំនឹង​ផ្លូវចិត្ត ឬ​អស់​កម្លាំង។ មួយ​វិញ​ទៀត​វា​ក៏​ធ្វើឲ្យ​ ខួរក្បាល​គ្មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់ ហើយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ពាក់​កណ្ដាល​មិន​បាន​ស្ដារ​ឡើង​វិញ៕

រូបតំណាង

ចុចអាន៖ទម្លាប់​មនុស្ស​ស្រីទាំង ៨ ដែល​នាំ​ឲ្យ​ខូច​ទាំង​សុខភាព និង​សម្រស់​

ប្រភព៖ afamily ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម