៥ចំណុចក្នុងចិត្តដែលប្ដីចង់ឲ្យប្រពន្ធដឹង តែមិនហ៊ាននិយាយ
- 2019-09-02 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុចក្នុងចិត្តដែលប្ដីចង់ឲ្យប្រពន្ធដឹង តែមិនហ៊ាននិយាយ
មានរឿងរ៉ាវជាច្រើនដែលប្ដីរបស់អ្នកចង់ឲ្យអ្នកដឹងនិងយល់ពីអារម្មណ៍របស់គាត់ តែគាត់មិនដែលនិយាយប្រាប់អ្នកឡើយ។ ដូច្នេះប្រពន្ធគួរចេះសង្កេតទឹកមុខប្ដី នឹងចេះយល់ចិត្តគាត់ខ្លះផងកុំចាំដល់តែគាត់ប្រាប់ត្រង់ៗពេក ទើបធ្វើឲ្យជីវិតគូមានសុភមង្គល។ អារម្មណ៍ដែលប្តីតែងលាក់ក្នុងចិត្ត ហើយចង់ឲ្យអ្នកដឹងនោះរួមមាន៖
១. ចង់ឲ្យអ្នកដឹងថាគាត់ស្រលាញ់អ្នក
អ្នកគឺជាអ្វីទាំងអស់របស់គាត់ ទោះពេលខ្លះអ្នកមិនយល់ស្របដូចគ្នាក៏ដោយ។ ពេលខ្លះបុរសជាប្ដីមិនចូលចិត្តបង្ហាញអារម្មណ៍ស្រលាញ់ ឬប្រើពាក្យពេចន៍ផ្អែមល្ហែម ឲ្យអ្នកឃើញច្បាស់ៗពេកទេ។ តែគាត់បង្ហាញតាមរបៀបរបស់គាត់។ ដូចជាពេលខ្លះដើម្បីបញ្ជាក់ការស្រលាញ់អ្នកចង់បានការឱបដ៏កក់ក្ដៅពីគាត់ តែគាត់វិញបង្ហាញក្តីស្រលាញ់របស់គាត់ដោយ ទិញនំចំណីដែលអ្នកចូលចិត្តជាដើម។
២. គាត់ឈឺចាប់ ពេលអ្នកស្ដីថាឱ្យគាត់នៅមុខគេឯង
ការរិះគន់នោះ មិនចាំបាច់តែរឿងធំទេ តែពេលខ្លះអ្នករិះគន់ត្រង់សសម្លៀកបំពាក់ចាស់ ឬក៏ថាឲ្យគាត់ពូកែភ្លេចការចងចាំ ក៏គាត់ចេះលួចអន់ចិត្តដែរ។ ទោះគាត់មិនតបទៅអ្នក ប៉ុន្តែគាត់ក៏ចង់ឲ្យអ្នកដឹងថាគាត់ក៏ចេះខ្មាសអៀនអ្នកជុំវិញខ្លួនដែរ ពេលអ្នកចំអកឮៗដូចនេះ។
៣. គាត់ចង់ឲ្យអ្នកស្រលាញ់គាត់ស្មើនឹងស្រលាញ់កូនៗ
ដោយសារការស្រលាញ់ទើបធ្វើឲ្យពេលខ្លះ គាត់មានអារម្មណ៍ឯកោ ពេលអ្នកខ្វល់ខ្វាយតែចំពោះកូនខ្លាំងពេក។ គាត់ក៏ស្រលាញ់កូនដូចគ្នា ប៉ុន្តែគាត់ចង់ឲ្យអ្នកខ្វល់ខ្វាយពីគាត់ ថែទាំ ចំណាយពេលវេលាជាមួយគាត់ដូចដែលអ្នកបានធ្វើលើកូនៗដូច្នេះដែរ។
៤. គាត់យល់ថា សេចក្ដីសុខរបស់អ្នកគឺជាជោគជ័យរបស់គាត់
ដោយសារមនុស្សប្រុសតែងមានគំនិតថា ខ្លួនជាបង្គោលគ្រួសារ ដូច្នេះប្ដីតែងដាក់សម្ពាធលើខ្លួនឯងនូវទំនួលខុសត្រូវទាំងអស់ ដូចជា សេដ្ឋកិច្ច តួនាទីជាឪពុក និងជាអ្នកដឹកនាំគ្រួសារ។ ពេលខ្លះសម្ពាធខាងក្រៅ ដូចជាការបាត់បង់ការងារ ធ្វើឲ្យគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះគាត់បារម្ភពីសមាជិកគ្រួសារថានឹងយ៉ាប់យឺនប៉ុណ្ណា បើគាត់រកចំណូលពុំបាន។ ចំពោះប្ដីគ្មានអ្វី សប្បាយចិត្តជាងឃើញអ្នកនិងកូនញញឹមរីករាយ ចំពោះអ្វីៗដែលគាត់បានផ្ដល់ឲ្យនោះទេ។
៥. គាត់រំពឹងការអរគុណពីអ្នក
ក្រោយពីពលីកម្លាំងញើសឈាមរបស់គាត់ដើម្បីគ្រួសារ គាត់ចង់បានការសរសើរនិងអរគុណពីអ្នក។ គាត់ចង់ឃើញថាអ្នកមានមោទនភាពចំពោះគាត់ និងអរគុណរឿងគ្រប់យ៉ាងដែលគាត់បានធ្វើ។ ពេលគាត់ធ្វើអ្វីខុសឆ្គង អ្នកប្រាកដជារិះគន់គាត់ តែគាត់សុំឲ្យអ្នកចេះអរគុណគាត់ផងនូវពេលដែលគាត់ធ្វើត្រូវ ហើយបានផលវិជ្ជមានដល់គ្រួសារ៕
បញ្ហា ៥ យ៉ាងដែលគូស្វាមីភរិយាណាក៏ជួប ក្នុងជីវិតអាពាហ៍ពិពាហ៍
ពាក្យ ៥ឃ្លាដែលប្រពន្ធគ្រប់រូបចង់ឮបំផុតចេញពីមាត់ប្តីរបស់ខ្លួន