ពាក្យ ៥ឃ្លាដែលប្រពន្ធគ្រប់រូបចង់ឮបំផុតចេញពីមាត់ប្តីរបស់ខ្លួន
- 2017-11-26 02:29:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ ៥ឃ្លាដែលប្រពន្ធគ្រប់រូបចង់ឮបំផុតចេញពីមាត់ប្តីរបស់ខ្លួន
ជីវិតរបស់ប្តីប្រពន្ធអាចផ្អែមល្ហែម ឬជូរចត់ អាស្រ័យលើទង្វើ កាយវិការ ឬពាក្យសម្ដីរបស់ភាគីទាំងសងខាង ដែលប្រីសម្រាប់ប្រាស្រ័យទាក់ទងគ្នារាល់ថ្ងៃ។ យ៉ាងណាមិញ ប្រសិនអ្នកជាប្តី អ្នកក៏ត្រូវដឹងថាតើប្រពន្ធរបស់ខ្លួន ចង់ឮសម្ដីបែបណា ដែលអាចឲ្យនាងសប្បាយចិត្ត រីករាយ រសាយទុក្ខប្រចាំថ្ងៃបាន។ ខាងក្រោមនេះជាកម្រងពាក្យសម្ដី៥ឃ្លាដែលប្រពន្ធគ្រប់រូបចង់ឮបំផុតពីមាត់ប្តីរបស់ខ្លួន៖
១. បងសុំទោស
រាល់ពេលធ្វើខុស អ្នកមិនគួរប្រើលេសនេះ ឬលេសនោះមកនិយាយដោះសា ដើម្បីយករួចខ្លួននោះទេ។ ប្រពន្ធរបស់អ្នកគ្រាន់តែចង់ឲ្យអ្នកចេះទទួលស្គាល់កំហុស និងសុំទោសនាងដោយចេញពីចិត្តពិតតែប៉ុណ្ណោះ។
២. អូនគិតត្រឹមត្រូវហើយ បងគួរតែពិចារណាឲ្យបានល្អិតល្អន់ជាងនេះ
ពេលខ្លះមនុស្សស្រីតែងតែបារម្ភគ្រប់រឿងមិនថារឿងតូច ឬធំនោះទេ។ អ្នកមិនត្រូវធុញ ឬរិះគន់ចំពោះដំបូន្មានតូចតាចរបស់នាងឡើយ។ អ្នកគួរតែនិយាយពាក្យមួយឃ្លានេះ ដើម្បីជាការលើកទឹកចិត្ត និងតបស្នងចំពោះការព្រួយបារម្ភ និងយកចិត្តទុកដាក់របស់នាង។
៣. តោះទៅទិញសំលៀកបំពាក់ថ្មីៗ ដែលអូនចង់បាន
មនុស្សស្រីណាដែលថាមិនចូលចិត្តដើរផ្សារ ទិញខោអាវ ឬស្បែកជើងស្អាតៗ ប៉ុន្តែមនុស្សប្រុសភាគច្រើនមិនចូលចិត្តរឿងបែបនេះទេ ព្រោះវាខ្ជះខ្ជាយលុយកាក់ និងធុញទ្រាំពេលរង់ចាំប្រពន្ធខ្លួនរើសសំលៀកបំពាក់ម្តងៗ។ ដូច្នេះបើនាងអាចឮពាក្យនេះចេញពីមាត់ប្តី ធានាថាប្រពន្ធណាក៏រំភើបចិត្តដែរ។
៤. ចាំបងជួយធ្វើម្ហូប
បន្ទុកដ៏ធំរបស់មនុស្សស្រីសម័យថ្មី គឺត្រូវធ្វើទាំងការងារ រកប្រាក់ ក្រៅផ្ទះផង និងបំពេញតួនាទីជាស្ត្រីមេផ្ទះល្អសម្រាប់ប្តី និងកូនៗផង។ ប្រសិនអ្នកជាប្តីអាចជួយសម្រាលបន្ទុកនាង ដោយសុំជួយធ្វើម្ហូបពេលនាងត្រឡប់មកពីធ្វើការហត់ វាជារឿងប្រពៃខ្លាំងណាស់សម្រាប់ប្រពន្ធគ្រប់គ្នា។
៥. អូនហត់ហើយប្រពន្ធ
ប្តីគួរតែចេះផ្តល់កម្លាំងចិត្តដល់ប្រពន្ធពេលដែលនាងប្រឹងប្រែងដើម្បីជីវភាពគ្រួសារ។ ទោះអ្នកមិនអាចជួយរំលែកភាពលំបាករបស់នាងបាន ត្រឹមពាក្យលួងលោមសាមញ្ញបែបនេះ ក៏អាចចាត់ទុកជាការតបស្នងធំធេងសម្រាប់នាងដែរ។