បញ្ហា ៥ យ៉ាង​ដែល​គូ​ស្វាមី​ភរិយា​ណា​ក៏​ជួប ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

  • 2018-01-04 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គូ​ណា​ក៏​ដូច​គូ​ណា​ដែរ តែងតែ​បាន​ឆ្លងកាត់​បញ្ហា​ទាំង ៥ នេះ។ កញ្ញា សូម​បង្ហាញ​ពី​បញ្ហា​ដែល​តែង​កើតឡើង​​គ្រប់​គូ​ស្វាមី​ភរិយា​ទាំងអស់៖

១.បញ្ហា​ប្រាក់

បញ្ហា គឺ​ថា​ប្ដី​ប្រពន្ធ​បាន​បែងចែក​ការ​ចំណាយ​មិន​សមរម្យ ជាពិសេស​បញ្ហា​បំណុល​របស់​ភាគី​​ម្ខាង​ៗ។ ​ប្ដី​ប្រពន្ធ​ជាច្រើន​បាន​ឈ្លោះ​គ្នា រហូត​​ដល់​ថ្នាក់​លែងលះ​គ្នា​ទៀត​ផង ពេល​មិន​មាន​ដំណោះស្រាយ​ត្រឹមត្រូវ។ ដូច្នេះ​មុន​ពេល​អ្នក​រៀបការ​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់លាស់​អំពី​ការ​គ្រប់គ្រង​លុយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​ក្រោយ។

២.ប្រច័ណ្ឌ

ការ​ច្រណែន​ជា​រឿយ​ៗ​បណ្ដាល​មក​ពី​ការ​មិន​ទុកចិត្ត។ ប្ដី ឬ​ប្រពន្ធ​មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព ពេល​ម្ខាង​ទៀត​នៅ​ឆ្ងាយ​ពី​ខ្លួន។ អ្នក​ខ្លះ​ទៀត​ព្រោះតែ​មិន​ជឿ​ទុក​ចិត្ត​នេះ​ឯង រហូត ឈាន​ទៅ​ប្រច័ណ្ឌ​ជាមួយ​អ្នក​នៅ​កន្លែង​ធ្វើការ ធ្វើឲ្យ​ការ​រស់នៅ​លែង​សូវ​មាន​សុភមង្គល។

៣.បញ្ហា​គ្រួសារ​ខាង​ប្ដី និង​ខាង​គ្រួសារ​ប្រពន្ធ​មិន​ត្រូវ​គ្នា

នេះ​ទើប​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ។ កាលណា​គ្រួសារ​គ្រួសារ​ខាង​​ប្ដី និង​ខាង​គ្រួសារ​ប្រពន្ធ​មិន​ត្រូវ​គ្នា ផ្ដល់​ផល​វិបាក​ដល់​អ្នក​នៅ​កណ្ដាល គឺ​កូន​ៗ។

៤.កិច្ចការ​ផ្ទះ

ដោយសារ​តែ​ការងារ​នេះ​មិន​ដែល​បាន​កំណត់​ច្បាស់លាស់​ថា​ជា​តួនាទី​របស់​ប្រពន្ធ ឬ​ប្ដី​ដាច់​មុខ ទើប​ពួកគេ​ចេះតែ​ឈ្លោះ​គ្នា។ មួយ​វិញ​ទៀត​ព្រោះតែ​ការ​មិន​ចេះ​យោគយល់​រវាង​គ្រួសារ​ដោយ​ប្ដី​ប្រកាន់​ថា​នោះ​ជា​ការងារ​មនុស្ស​ស្រី ហើយ​ស្ត្រី​គិត​ថា​នោះ​មិនមែន​ជា​ការងារ​ខ្លួន​តែ​ម្នាក់ ព្រោះ​ត្រូវ​ចេញ​ទៅ​រក​លុយ​ខាង​ក្រៅ​ផ្ទះ​ដែរ។

៥.ភាព​តានតឹង

ប្ដី​ប្រពន្ធ​ណា​ក៏​ដូច​គ្នា​ដែរ តែង​មាន​ភាព​តានតឹង ឬ​ការ​ខ្វល់ខ្វាយ​ពី​អនាគត​គ្រួសារ ទើប​បណ្ដាល​ឲ្យ​ភាព​តានតឹង​នេះ​បង្ក​ទៅ​ជា​ជម្លោះ៕

ចុចអាន៖បើ​កំពុង​លង់​ស្រឡាញ់​អ្នក​ស្រុក​ក្រៅ ដាច់​ខាត​​ត្រូវ​ពិចារណា​៦​ចំណុច​នេះ​

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម