អ្នកណាថាខាងស្រីអាយុបងមើលមិនសម? នេះខាងស្រីអាយុ៤០ ប្រុសអាយុ២៤នៅតែសមឥតខ្ចោះ
- 2019-08-30 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាថាខាងស្រីអាយុបងមើលមិនសម? នេះខាងស្រីអាយុ៤០ ប្រុសអាយុ២៤នៅតែសមឥតខ្ចោះ
ទោះបីជាមានវ័យខុសគ្នារហូតដល់ទៅ១៦ឆ្នាំក៏ពិតមែន តែគូស្នេហ៍របស់តារាចម្រៀងជើងចាស់ Elva Hsiao នៅតែមើលទៅសមគ្នាខ្លាំង ដូចមានអាយុស្របាលគ្នា។
មុននេះបន្តិច នៅចំថ្ងៃខួបកំណើតរបស់ខ្លួន តារាចម្រៀងជួរមុខតៃវ៉ាន់ Elva Hsiao បានបង្ករការភ្ញាក់ផ្អើលជាខ្លាំងនៅពេលប្រកាសពីមិត្តប្រុសថ្មីរបស់ខ្លួន។ រឿងនឹងមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ប្រសិនបើសង្សាររបស់នាង លោក Huang Hao មិនមានអាយុប្អូនខាងស្រីរហូតដល់ទៅ១៦ឆ្នាំ។ មនុស្សជាច្រើនបានភ្ញាក់ព្រើតនៅពេលដឹងថា លោកទើបតែកើតឆ្នាំ១៩៩៥ប៉ុណ្ណោះ។
ទស្សនិកជនជាច្រើនបានមានចម្ងល់ថា ហេតុអ្វីក៏លោកមិនរកមិត្តស្រីដែលមានអាយុស្របាលគ្នា ហើយមកស្រលាញ់អ្នកដែលមានអាយុស្មើមីងទៅវិញ។ ខណៈអ្នកខ្លះថា អ្នកទាំង២មើលទៅមិនសមគ្នានោះ អ្នកកាសែតបានបញ្ជាក់ថា អ្នកគាំទ្រគឺខុសទាំងស្រុងនៅពេលបណ្ដើរគ្នា អ្នកទាំង២គឺមើលទៅសមគ្នាឥតខ្ចោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះថែមទាំងនិយាយថា ខាងស្រីចង់ក្មេងជាងប្រុសក្មេងរបស់ខ្លួនទៀតផង ដូចនេះមិនមែនសុទ្ធតែឲ្យតែខាងស្រីអាយុបងគឺមិនសមគ្នានោះឡើយ៕
ចុចអាន៖ ក្រោយសម្រាលកូនរួច Meghan Markle មិនខ្វល់រឿងពីរឿងឡើងគីឡូ ដោយសារហេតុផលទាំងនេះ