ក្រោយសម្រាលកូនរួច Meghan Markle មិនខ្វល់រឿងពីរឿងឡើងគីឡូ ដោយសារហេតុផលទាំងនេះ
- 2019-08-23 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយសម្រាលកូនរួច Meghan Markle មិនខ្វល់រឿងពីរឿងឡើងគីឡូ ដោយសារហេតុផលទាំងនេះ
បើនិយាយពីតារាសិល្បៈភាគច្រើន តែងតែប្រញាប់រូតរះដើម្បីបង្ហាញពីរូបរាងស្រឡូនស្អាត បន្ទាប់ពីសម្រាលកូនរួច។ មិនមែនតែតារាទេ សូម្បីមនុស្សស្រីទូទៅមួយចំនួន នាពេលបច្ចុប្បន្ន ក៏ធ្វើបែបនេះដែរ។ ដោយឡែក បើងាកមកមើល Meghan Markle វិញ ហាក់បីដូចជាគ្មានចំណាប់អារម្មណ៍ទៅលើបញ្ហាអស់ទាំងអស់នោះឡើយ។
មូលហេតុដែលធ្វើឲ្យព្រះនាងមិនខ្វាយខ្វល់និងមិនខ្លាចក្នុងបង្ហាញដល់សាធារណជនពីការឡើងគីឡូ គឺជាការសម្រេចចិត្តដែលមនុស្សស្រីគ្រប់រូបគួររៀនសូត្រតាម និងយកទៅពិចារណាឡើងវិញ។
ថ្វីត្បិតតែអតីតតារាសម្តែងស្រីដ៏ល្បីរូបនេះ ឡើងទម្ងន់ខ្លាំងពិតមែន ប៉ុន្តែព្រះនាងបានទៅចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន ក្រោយទើបសម្រាលព្រះរាជបុត្រា Archie Harrison រួចមក។
ជាក់ស្តែងមានមនុស្សមិនតិចទេ ដែលបានប្រៀបធៀបព្រះនាងជាមួយនឹង Kate Middleton (ត្រូវជាបងស្រីថ្លៃ) ដែលមើលទៅនៅតែស្រស់ស្អាតផូរផង់ ទោះបីទើបតែចេញពីមន្ទីរពេទ្យក៏ដោយ។ ពេលដែល Meghan ស្លៀករ៉ូបមានមនុស្សជាច្រើនបានសម្លឹងមើល ហើយនិយាយរិះគន់ថា ខំស្លៀកពាក់រលុងយ៉ាងណាក៏មិនអាចបិទបាំងគីឡូបានដែរ។
យ៉ាងណាមិញ មានមតិផ្សេងទៀតដែលបានគាំទ្រ នូវទឹកចិត្តស្មោះត្រង់ ការបើកចំហ ការពេញចិត្តនឹងរូបរាងរបស់ខ្លួនឯង ដែលព្រះនាងមិនរារែកនឹងបង្ហាញ។ ពួកគេយល់ថា Meghan ពិតជានារីម្នាក់ ដែលមិនទំនោរតាមសម័យកាល និងបានចូលរួមលើកទឹកចិត្តដល់មនុស្សស្រីទាំងអស់លើពិភពលោក កុំឲ្យមានភាពខ្មាសអៀនស្អប់ខ្ពើមរួបរាងខ្លួនឯង បន្ទាប់ពីឆ្លងទន្លេហើយ។
Meghan មិនបានតមអាហារអ្វីនោះទេក្នុងអំឡុងពេកបំបៅកូន។ អ្នកធ្វើការនៅក្នុងវាំង Katie Nocholl បាននិយាយថា "ព្រះនាងមិនបានទៅហាត់ប្រាណឡើយ គ្រាន់តែធ្វើចលនាបន្តិចបន្តួច ហើយព្រះនាងថ្នមខ្លួនខ្លាំងណាស់"។
ទោះបីធ្លាប់ជាតារា ឬជាបុគ្គលល្បីឈ្មោះយ៉ាងណា ព្រះនាងនៅតែប្រកាន់គោលជំហរ ទទួលស្គាល់ថា រូបរាងកាយមនុស្សស្រីត្រូវតែប្រែប្រួលបែបនេះ ហើយវាជារឿងធម្មជាតិដែលអ្នកមិនគួរដាក់សម្ពាធឲ្យខ្លួនឯង ឬបង្ខិតបង្ខំ ដើម្បីផ្គាប់ចិត្តអ្នកណាឡើយ៕
ចុចអានបន្ត៖ Fan Bingbing ត្រូវគេរិះគន់ត្រង់ៗ ពេលព្យាយាមយកការបរិច្ចាគមកស្ដារកេរ្តិ៍ឈ្មោះ