អ្នកណាខ្លះគេងយប់ជ្រៅ មើលពីផលប៉ះពាល់ខ្លះទៅ

  • 2019-08-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចូល​គេង​លឿនគឺ​ល្អ​សម្រាប់​សុខភាព​របស់អ្នក។ តែសម្រាប់​ការចូលគេង​យឺត​ឫ​យប់​ជ្រៅ​វិញធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់ទៅ​លើ​សុខភាព​អ្នក។ ផលប៉ះ​ពាល់​ទាំងអស់​នោះ​រួមមាន៖

១. ឆាប់​ចាស់

គេងឲ្យ​បានគ្រប់​គ្រាន់ជា​ពេលផ្តល់​ឲ្យ​រាងកាយ​របស់​អ្នក​បានជួស​ជុល​កន្លែង​ផ្សេងៗ​នៅក្នុង​រាង​កាយ​។ ​អញ្ចឹង​ហើយ បើអ្នក​ចូលគេង​យឺត​មិន​ខ្វាយខ្វល់​ពី​រាងកាយ​របស់អ្នក តើ​រាងកាយ​មាន​ពេល​ជួសជុល​ឲ្យបាន​ល្អ​ដែរ​ឫ​ទេ? ហេតុ​ដូច​នេះ ចូរគេង​លឿន​កុំយប់​ជ្រៅ​ពេក។

២. ងាយ​កើត​មុន

ការគេង​មិនគ្រប់គ្រាន់​ក៏ធ្វើ​ឲ្យកើត​មុន​ដែរ ព្យាយាម​សង្កេត​មើលថា​អ្នក​ចូល​គេង​យប់​ជ្រៅ​ពេក ពេល​ក្រោក​ឡើងអ្នក​នឹង​ឃើញ​មុន​នៅ​លើ​មុខអ្នក។ មួយ​ថ្ងៃត្រូវ​គេងឲ្យ​បាន ៨ ម៉ោង តែ​បើអ្នកគេង​បាន​ត្រឹម​តែ ៥ ឫ ៦ ម៉ោង​ស្បែក​អ្នក​នឹង​ស្ងួតរួម​ទាំង​មាន​មុន​ទៀត​ផង។

៣. ដំណើរ​យោកៗ ឆាប់​ខឹង

ការគេង​មិនឆ្អែត​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ឆាប់​ខឹងនិង​មានដំណើរ​ទ្រេតទ្រោត​គ្មាន​លំនឹង។ ចូរ​អ្នក​សង្កេត​មើល​ខ្លួន​ឯងក៏ដូច​ជាមិត្តភ័ក្តិ​ដែល​មាន​ទម្លាប់​គេង​យប់​ជ្រៅ​គឺពួកគេ​មានដំណើរ​ធីងធោង​ជាង​មនុស្ស​ធម្មតា​ព្រោះ​មិន​បាន​គេង​គ្រប់​គ្រាន់។ កាន់តែ​ឆាប់​សម្គាល់​បានលឿន​ជាងនេះ​ទៅទៀត​នោះ គឺកែវ​ភ្នែក​បង្ហាញ​ពី​ភាព​អស់​កម្លាំង។

៤. ខួរក្បាល​ធ្វើការ​មិនបាន​ល្អ

ខណៈ​ពេល​គេង​មិន​គ្រប់​គ្រាន់ ខួរក្បាល​អ្នក​ដំណើរការ​មិន​ល្អ​ឡើយ។ នៅពេល​អ្នក​មិនមាន​ដំណេក​ស្កប់ស្កល់​នោះអ្នក​នឹង​មានការ​គិតយឺត​មិនរហ័ស​ដូច​ធម្មតា បាត់បង់​ស្មារតី និង​ឆាប់​ងងុយ​គេង។​ ដើម្បី​ល្អសម្រាប់​សម្រស់និង​សុខភាពអ្នក​ចូរគេងឲ្យលឿន​កុំបណ្តោយ​ឲ្យភ្នែកអ្នក​ខ្មៅដូចខ្លា​ឃ្មុំភេន​ដា​​។

ចុចអានបន្ត៖

មុននៅលើផ្ទៃមុខអ្នក ប្រាប់អ្នកពីមូលហេតុបង្ក

ញុំា​ល្ពៅ​មាន​ដែល​ដឹង​ពី​អត្ថប្រយោជន៍ ១០ យ៉ាង​អត់​ហ្នឹង?

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម