ញុំា​ល្ពៅ​មាន​ដែល​ដឹង​ពី​អត្ថប្រយោជន៍ ១០ យ៉ាង​អត់​ហ្នឹង?

  • 2019-08-12 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ល្ពៅ​ជាប្រភេទ​បន្លែ​ផ្លែ​មូល​សំប៉ែត​មាន​ដើម​ជាវល្លិ៍​ដុះ​លើ​ដី។ អ្នកតែង​ប្រើល្ពៅ​យកមក​ធ្វើជា​បន្លែ សម្រាប់ម្ហូប​និង​ផ្លែឈើ​សម្រាប់​បង្អែម​ទៅតាម​ម្ហូប​ប្រចាំ​ថ្ងៃ។ ដោយការ​ទទួលទាន​ល្ពៅ តើអ្នក​មានបាន​ដឹងអត់ថា​ល្ពៅមាន​គុណ​សម្បត្តិ​អ្វី​ខ្លះ? ខាង​ក្រោមនេះ​មាន​ដូចជា៖

១ ផ្លែល្ពៅ​ជួយបំប៉ន​និង​ថែរក្សា​ភ្នែក វាជា​បន្លែ​ដែល​មាន​ពណ៌លឿង​ទឹកក្រូច។

២ មាន​សារធាតុ​អុកសុីតកម្មប្រឆាំង​នឹង​ហានិភ័យ​នៃជំ​ងឺមហារីក។

៣ ជួយ​ចិញ្ចឹមស្បែក​ឱ្យរឹងមាំ ផ្តល់​សំណើម និង​បន្ថយភាព​ជ្រីវជ្រួញ។

៤ ពង្រឹង​ប្រព័ន្ធភាព​ស៊ាំដល់​រាងកាយ។

៥ កាត់បន្ថយ​កម្រិតជាតិ​ស្ករក្នុង​ឈាម គ្រប់គ្រង​កម្រិតជាតិ​ស្ករក្នុង​ឈាម និង​ការពារ​ជំងឺទឹក​នោមផ្អែម។

៦ វាមាន​ខ្លាញ់តិច ស្ករ​តិច សរសៃ​ច្រើន ថាមពល​ទាប ជាអាហារ​សម្រាប់​អ្នក​សម្រករាង។

៧ ការពារ​ជំងឺ​សរសៃឈាម​បេះដូង។

៨ ជួយការពារ​ប្រព័ន្ធ​រំលាយ​អាហារឲ្យ​ដំណើរកា​រធម្មតា​ពីអាហារ​មាន​សរសៃច្រើន។

៩ ជួយស្តារ​សាច់ដុំ​ក្រោយ​ពេលហាត់​ប្រាណ​រួច។

១០ ការពារ​ជំងឺគ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់។

នេះហើយ​ជាគុណ​សម្បត្តិ​នៃ​ផ្លែល្ពៅ កុំភ្លេច​ទទួលទាន​ទាំងអស់​គ្នាណា។

ចុចអានបន្ត៖

ចង់ស្រកគីឡូ កុំភ្លេចអាហារប៉ុន្មានមុខនេះ

កុំសូវហូបបូហ្វេច្រើនពេក ប្រយ័ត្នកើតជំងឺទាំងនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម