មុននៅលើផ្ទៃមុខអ្នក ប្រាប់អ្នកពីមូលហេតុបង្ក
- 2019-08-19 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននៅលើផ្ទៃមុខអ្នក ប្រាប់អ្នកពីមូលហេតុបង្ក
បញ្ហាមុខមុនជាបញ្ហាដែលសុភាពនារីមួយចំនួនកំពុងព្រួយបារម្ភ។ អ្នកខ្លះមានមុនច្រើននៅលើថ្ពាល់ ចង្កា ច្រមុះ ថ្ងាសជាដើម ដូច្នេះតើអ្នកមានដឹងអំពីមូលហេតុដែលនាំឲ្យវាកើតដែរឫអត់? ខាងក្រោមនេះជាទីតាំងបង្ហាញពីមូលហេតុនៃការកើតមុន៖
១. មុននៅលើថ្ងាស
កើតមុននៅលើថ្ងាសអាចបណ្តាលមកពីកត្តាពីរយ៉ាង គឺការប្រើប្រាស់សាប៊ូកក់សក់និងប្រព័ន្ធរំលាយអាហារមិនល្អ។ ដូច្នេះអ្នកត្រូវប្តូរឫពិនិត្យឲ្យបានច្បាស់លាស់មុនការជ្រើសរើសផលិតផលសក់ ពិសេសត្រូវញុំាអាហារដែលមានសុខភាពល្អ។
២. មុននៅលើបរិវេណចិញ្ចើម
កើតមុននៅកន្លែងនេះ វាបណ្តាលមកពីអ្នកចូលចិត្តញុំាអាហារទុកបានយូរ អាហារមានខ្លាញ់ រួមទាំងការញុំាស្រា។ ដូច្នេះអ្នកត្រូវរក្សាស្បែកមុខឲ្យស្អាត ញុំាអាហារល្អៗ និងញុំាទឹកឲ្យបានច្រើន។
៣. មុននៅលើច្រមុះ
កើតមុននៅកន្លែងនេះ វាបណ្តាលមកពីការរលាកមុខនិងប្រព័ន្ធរបត់ឈាមរត់មិនល្អ។ ដូច្នេះយោបល់ល្អអ្នកគួរតែងាកមកទទួលទានអាហារសរសៃនិងសម្បូរវីតាមីនB ឲ្យបានច្រើន។
៤. មុននៅលើថ្ពាល់
កើតមុននៅកន្លែងនេះ វាអាចបណ្តាលពីមូលហេតុពីរ គឺភាពកខ្វក់មកលើថ្ពាល់ដូចជា តាមរយៈការប្រើទូរស័ព្ទដៃ ស្រោមខ្នើយ ប៉ុងឫជក់ផាត់មុន និងប្រព័ន្ធផ្លូវដង្ហើម។ អ្នកក៏អាចកើតតាមរយៈបរិយាកាសមិនល្អបានដែរ។
៥. មុននៅជុំវិញមាត់
កើតមុននៅកន្លែងនេះ បណ្តាលមកពីអ្នកចូលចិត្តញុំាអាហារមានរសជាតិហឹរៗ រួមទាំងអាហារប្រើខ្លាញ់។ ដូច្នេះ ប្រសិនបើអ្នកចង់ចៀសវាងបញ្ហានេះ គួរញុំាទឹកផ្លែឈើនិងទឹកបន្លែស្រស់ទើបប្រសើរវិញតាមរយៈការបន្ថែមជាតិសរសៃ។
៦. មុននៅលើចង្កានិងថ្គាម
កើតមុននៅកន្លែងនេះ វាត្រូវបានគេដឹងថាការកើតមុនលើចង្កាទាក់ទងទៅនឹងអរម៉ូន ជាហេតុធ្វើឲ្យស្ត្រីពេលមានរដូវមានឡើងមុននៅចង្កានិងថ្គាម។ ដូច្នេះត្រូវរក្សាអនាម័យឲ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់និងញុំាអាហារដែលមានអូមេហ្គា៣ ដើម្បីជួយរក្សាតុល្យភាពអរម៉ូន។
៧. មុននៅលើត្រចៀក
កើតមុននៅកន្លែងនេះ វាបណ្តាលមកពីប្រតិកម្មទៅនឹងផលិតផលសក់ផ្សេងៗ ភាពកខ្វក់មកពីទូរស័ព្ទ និងមុខងារតម្រងនោមដំណើរការមិនធម្មតា។ ដូច្នេះ អ្នកត្រូវទទួលទានអាហារមានសុខភាពល្អដើម្បីចៀសវាងបញ្ហានេះបាន។
ចុចអានបន្ត៖
ញុំាល្ពៅមានដែលដឹងពីអត្ថប្រយោជន៍ ១០ យ៉ាងអត់ហ្នឹង?
ស្រីៗគួរដឹងពីមូលហេតុជ្រុះសក់និងដំណោះស្រាយ