ស្រលាញ់​គ្នា​មែន​ពិត​ ចាំ​បាច់​ប្រកូកប្រកាស​ធ្វើអី ពី​រនាក់​យល់​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ

  • 2019-08-20 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ពិត​ជា​ស្ញប់ស្ញែង​ស្នេហា​ដែល​ជាមួយ​គ្នា​បាន​យូរ តែ​មិន​កក្រើកមេឃ កក្រើក​ដី​ខ្លាំង​ណាស់។ ព្រោះ​នៅក្នុង​សង្គម​មួយ​​ដែល​មាន​អ្វី​ក៏​ប្រកាស​ឲ្យ​គេ​ដឹងឮ​នោះ ពិត​ជា​កម្រ​រក​បាន​ខ្លាំង​ណាស់។ ស្ងាត់​ៗ​ដើរ​ជាមួយ​គ្នា ហើយ​បញ្ចប់​ដោយ​មង្គលការ​ក៏​នៅ​ប្រសើរ​ជាង ដើរ​ស្រែក​ឆោឡោ​ថា​ខ្លួន​ស្រលាញ់​គ្នា ហើយ​បែក​គ្នា អង្គុយ​លុប​រូប​លើ​បណ្ដាញ​សង្គម​គិល។

ដៃ​គូ​ជីវិត ការ​ពិត​គឺ​ជា​បុគ្គលម្នាក់​ដែល​តែង​នៅ​ក្បែរ និង​មើល​ថែទាំ​គ្នា​រាល់​គ្រា​មាន​អាសន្ន និង​ពឹង​ផ្អែក​លើ​គ្នា​ដើម្បី​រស់។ ការ​ដែល​ស្រលាញ់​គ្នា​ក្នុង​ភាព​ស្ងាត់​ស្ងៀម អាច​សង្កេត​ឃើញ​ថា​គឺ​ដើរ​បាន​យូរ​អង្វែង ជាង​អ្នក​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ដឹង​ពី​​រឿង​របស់​ពួក​គេ។

រឿង​ស្នេហា​មួយ​មិន​មែន​មាន​សុទ្ធ​តែ​ពាក្យ​ផ្អែម​ល្ហែម​រហូត​នោះ​ឡើយ ពេល​ខ្លះ​ក៏​រង្គោះរង្គើ ពេល​ខ្លះ​ក៏​មិន​មើល​មុខ​គ្នា។ ​អ្វី​ដែល​ពិសេស​នោះ​គឺ មនុស្ស​យើង​គ្រប់​រូប​សុទ្ធ​តែ​មើល​មិន​ដឹង​ពី​ថ្ងៃ​អនាគត​ទាំង​អស់ ដូច​នេះ​បើ​យើង​ស្រលាញ់​គ្នា​ស្ងាត់​ៗ ទោះ​បីជា​មាន​អ្វី​កើត​ឡើង ក៏​យើ​ង​មិន​សូវ​ជា​បាក់​មុខ ដូច​គូ​ស្នេហ៍​ដែល​គ្រប់​គ្នា​បាន​ដឹង​ដែរ។

អ្នក​ខ្លះ​ខ្លាច​ថា ស្រលាញ់​គ្នា​បើ​មិន​ប្រកូកប្រកាស ខ្លាច​គេ​យក​របស់​ខ្លួន។ តែ​នេះ​គឺ​សម្រាប់​មនុស្ស​ដែល​មិន​ជឿជាក់​នឹង​ស្នេហា​ខ្លួន​ប៉ុណ្ណោះ ព្រោះ​គេ​រាប់​រយ​គូ មិន​ខ្ចី​ប្រកាស​ជា​សាធារណៈ​នៅ​តែ​ឈាន​ដល់​មង្គលការ នោះ​ទើប​ហៅ​ថា​ជោគជ័យ​ពិត​ប្រាកដ។

រាល់​ព្រឹក​បាន​ឃើញ​មនុស្ស​ដែល​យើង​ស្រលាញ់​នៅ​ក្បែរ គឺ​ជា​សុភមង្គល​មួយ​ទៅ​ហើយ មិន​ចាំ​បាច់​បង្ហោះ​រូប​មួយ​អាល់ប៊ុម​ជិត​១០០​សន្លឹក​ឲ្យ​គេ​ឃើញ ទើប​ហៅ​ថាសុភមង្គល​នោះ​ឡើយ។ តែ​បើ​អ្នក​ចង់​បង្ហោះ​ ក៏​មិន​ជា​អ្វី​ដែរ ព្រោះ​ជា​សិទ្ធិ​របស់​អ្នក។

មួយ​ជីវិត​នេះ កើត​មក​កុំ​រំពឹង​តែ​ស្នេហា​ដែល​ស្មោះស្ម័គ្រ​មួយ ជាជាង​ស្នេហា​ផ្លេក​បន្ទោរ​ច្រើន តែ​មិន​បាន​ផល​អ្វី។ ដូច​នេះ​ស្ងាត់​ៗ ហើយ​រក្សា​គ្នា​ឲ្យ​បាន​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់៕

ចុចអាន៖ ​ មាន​ស្នេហា​ដ៏​ចម្លែក​មួយ​នោះ​គឺ ស្រលាញ់​គេ​បាន តែ​ហាម​គេ​មិន​ឲ្យ​ស្រលាញ់​ខ្លួន​វិញ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម