មាន​ស្នេហា​ដ៏​ចម្លែក​មួយ​នោះ​គឺ ស្រលាញ់​គេ​បាន តែ​ហាម​គេ​មិន​ឲ្យ​ស្រលាញ់​ខ្លួន​វិញ

  • 2019-08-16 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាស់​ណា​ស់​ថា​នៅ​ក្នុង​ចិត្ត​គឺ​ស្រលាញ់​គេ​ឲ្យ​ច្បាស់​ក្រឡែត តែ​បើ​គេ​ហ៊ាន​តែ​តប​ស្នង​វិញ​គឺ​ដឹង​តែ​ភ័យ​ខ្លាច ចង់​រត់​គេច មិន​យល់​ថា​ខ្លួន​កំពុង​គិត​អ្វី​សោះ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បេះដូង​លោត​ដុកដាក់​នៅ​ពេល​គេ​រំលឹក​ឈ្មោះ​មនុស្ស​ដែល​យើង​លួច​ស្រលាញ់​ដែរ​ឬ​ទេ? តែ​ដល់​ពេល​ជួប​គ្នា​ផ្ទាល់​វិញ គឺ​រៀប​សម្ដី​និយាយ​មិន​បាន រដិបរដុប។

នៅ​ពេល​ខ្លះ​ ស្នេហា​គឺ​ចម្លែក​ខ្លាំង​ណាស់ វា​អាច​បំបាត់​ភាព​ឈឺចាប់ បំបាត់​ភាព​ឯកា ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ផ្សេង​ទៀត​ក្នុង​មួយ​ប៉ព្រិច​ភ្នែក។ មាន​អ្ន​ក​ខ្លះស្រលាញ់​គេ តែ​មិន​​គេ​​មិន​បាន​តប​វិញ ដែល​គេ​តែង​ហៅ​ថា​ ស្នេហា​ម្ខាង។ តែ​រឹត​តែ​ចម្លែក​ទៀត​នៅ​ពេល​ដែល​មាន​ស្នេហា​មួយ​ទៀត​គឺ ក្នុង​ចិត្ត​ស្រលាញ់​គេ​ពិត​មែន តែ​មិន​រំពឹង​គេ​ឲ្យ​តប​ស្នង​វិញ​ឡើយ។

មនុស្ស​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Lithromantic ដែល​ជា​ប្រភេទ​មនុស្ស​ដែល ពេញ​ចិត្ត​តែ​ស្នេហាម្ខាង។ ទោះ​បី​ជា​ដឹង​ថា​ខ្លួ​ន​មាន​មនោសញ្ចេតនា​នឹង​គេ​ក៏​ដោយ តែ​ហ៊ាន​តែ​គេ​ចាប់​ផ្ដើម​មាន​ចិត្ត​វិញ ប្រាកដ​ជា​ដាក់​មេផាយ​ភ្លាម​មិន​ខាន។ អ្នក​នឹង​ចាប់​ផ្ដើម​ដក​ថយ​ពី​គេ ហើយ​នឹង​បាត់​ខ្លួន​ពី​គេ​តែ​ម្ដង។ តែ​ប្រសិន​បើ​គេ​មិន​តប​ស្នង​មនោសញ្ចេតនា​វិញ​ទេ យើង​នឹង​បន្ត​ចិត្ត​ស្រលាញ់​នេះ​រហូត។

តាម​ការ​ពិត​ទៅ លក្ខណៈ​ភ័យ​ខ្លាច​បែប​នេះ​ក៏​មិន​មាន​អ្វី​ចម្លែក​ពេក​ដែរ ព្រោះ​បើ​ត្រឹម​តែ​ម្ខាង និង​ជា​មិត្តភ័ក្ដិ​នោះ​គឺ​មិន​មាន​ចំណង​ច្រើន​ទេ តែ​បើ​ឡើង​ជា​សង្សារ​ផ្លូវ​ការ គឺ​ខុស​គ្នា​ខ្លាំង​ណាស់។ ដូច​នេះ​ហើយ នៅ​ពេល​កំពុង​មាន​ចិត្ត​លើ​មិត្ត​ម្នាក់ ហើយ​សុខ​ៗ​គេ​តប​វិញ​នោះ យើង​ប្រហែល​ជា​មិន​អាច​ទទួល​បាន​ឡើយ។

សម្រាប់​អ្នក Lithromantic មិន​មានលក្ខខណ្ឌ​ច្រើន​ឡើយ​នៅ​ពេល​រាប់​អាន​មិត្តភ័ក្ដិ ​តែ​បើ​រើស​គូ​ស្រករ ឬ​មនោសញ្ចតនា​វិញ គឺ​គេ​តឹង​តែង​បំផុត។ ព្រោះ​គេ​តែង​សង្ស័យ​នឹង​ខ្លួន​ឯង មិន​ប្រាកដ​ថា​គេ​ពិត​ជា​ស្រលាញ់​យើង​មែន​ឬ​អត់ ឬ​គ្រាន់​តែលេង​សើច។ អាស្រ័យ​ហេតុនេះ បើ​ស្រលាញ់​គេ​តែ​ម្ខាង ពួក​គេ​នឹង​សប្បាយចិត្ត បើ​គ្រាន់​តែ​ឃើញ​គេ​ញញឺម។ តែ​បើ​គេ​ស្រលាញ់​យើង​វិញ ពួក​គេ​នឹង​ចាប់​ផ្ដើម​សង្ស័យ​ ហើយ​យូរ​ៗ​ទៅ នឹង​រត់​តែ​ម្ដង៕

ចុចអាន៖ ​នារីអាចយកឈ្នះបេះដូងបុរសបាន៥០% ភ្លាមៗ ព្រោះប៉ុន្មានចំណុចនេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម