ស្រីៗគួរដឹងពីមូលហេតុជ្រុះសក់និងដំណោះស្រាយ

  • 2019-08-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុង​រាងកាយ​របស់យើង​គ្រប់ផ្នែក​គឺមាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ នរណាៗ​​ក៏​មានបញ្ហា​សក់​ជ្រុះ​​ដែរ ត្រង់ថា​តិច​ឫ​ច្រើន។ បើអ្នកមានបញ្ហា​សក់ជ្រុះ​ច្រើន អ្នកគួរតែ​ស្វែងយល់​ពីមូលហេតុ​និង​ដំណោះ​ស្រាយ​ដើម្បី​ការពារ​ការជ្រុះសក់​កាន់តែ​ខ្លាំងឡើង។ មូលហេតុ​នោះ​រួមមាន៖

១ ការប្រើប្រាស់​ថ្នាំ

មូលហេតុ៖ ថ្នាំមួយ​ចំនួន​សម្រាប់​ព្យាបាល​ជំងឺ​លើសឈាម ថ្នាំ​ប្រឆាំង​នឹងជំងឺធ្លាក់​ទឹកចិ​ត្ត​ជាដើម​មានផលប៉ះ​ពាល់​ទៅលើ​ការ​បាត់​បង់​សក់​។ អ្នក​គួរតែ​ទៅ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត។

២ ហ្សែន

ភាគច្រើន​មកពីហ្សែន​ជាកត្តា​នៃ​សក់​ជ្រុះ អាចកាត់​ទៅរក​ប៉ាឫ​ម៉ាក់របស់​អ្នក។ បើសិនជា​ប៉ាម៉ាក់របស់​អ្នកជ្រុះ​សក់​នោះ ​អ្នកជា​កូនក៏អាច​មានបញ្ហា​នោះដែរ។ ដំណោះស្រាយ​ដ៏ល្អ​នោះ​គឺ អ្នកគួរ​ញុំា​អាហារល្អ​និងទម្លាប់​រស់​នៅ​ល្អ។

៣ សីតុណ្ហភាព​ប្រែប្រួល

ការផ្លាស់​ប្តូរសីតុណ្ហភាព​ភ្លាមក៏អាចធ្វើ​ឲ្យសក់​ជ្រុះដែរ។ អាកាស​ធាតុ​ត្រជាក់​និងពន្លឺ​ព្រះអាទិត្យ​កាន់តែ​ធ្វើ​ឲ្យ​សក់​អ្នក​ស្តើង។ ដំណោះស្រាយ​នោះគឺ​ងាយទេ​ពាក់​មួកពេល​អ្នកចេញក្រៅ​និង​ក្របសក់​ពេល​ទៅ​សូណា។

៤ បញ្ហា​ក្រពេញ​ទីរ៉ូអុីត

អតុល្យភាព​អ័រម៉ូននៅក្នុង​ខ្លួនអាច​បណ្តាល​មកពី៖ អស់រដូវ ជំងឺនៃប្រព័ន្ធ endocrine និង​ទឹកនោម​ផ្អែម។ ដំណោះស្រាយគឺ​ទៅជួប​គ្រូពេទ្យ​ឯកទេស​ខាងអរម៉ូន endocrinologist ដែលនឹ​ងធ្វើតេស្តចាំបាច់​ទាំងអស់​និង​ចេញ​វេជ្ជ​បញ្ជា​អោយអ្នក​ទទួល​ការព្យាបាល​ដែលអ្នក​ត្រូវការ។

៥ របប​អាហារ​មិនសមរម

ការស្រក​ទម្ងន់​ក្នុង​រយះពេល​ខ្លីធ្វើ​ឲ្យរាង​កាយ​អ្នកមាន​ភាពតានតឹង​បណ្តាល​ឲ្យប្រព័ន្ធ​សុំា​រាងកាយ​ចុះខ្សោយ។ កត្តានេះ​អាចបណ្តាល​ឲ្យមាន​សក់ជ្រុះ។​ ដំណោះ​ស្រាយ​នោះ​គឺហាត់ប្រាណ​ឲ្យបាន​ទៀតទាត់​ដើម្បី​មាន​ឥទ្ធិ​ពល​​ល្អ​ទៅ​ដល់​រាងកាយ។

៦ ស្មុគស្មាញ​ច្រើនពេក

ស្មុគស្មាញ​ច្រើនពេក​អាចបណ្តាល​ឲ្យប៉ះពាល់​ចរន្តឈាម​នៅក្នុង​ខួរក្បាល​ធ្វើឲ្យ​សក់ជ្រុះ។ ដំណោះស្រាយ​ដ៏ល្អ​គឺ​ព្យាយាម​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​និង​គិត​រឿងល្អៗ។

៧ ការស្លេកស្លាំង

ការស្លេកស្លាំង​អាចបណ្តាល​ឱ្យជ្រុះសក់​ពីព្រោះ​ចរន្តឈាម​នៅក្នុង​ស្បែកក្បាល​ត្រូវបាន​ថយចុះ។ ប្រសិនបើ​​អ្នក​កត់​សម្គាល់​រោគសញ្ញា​ដូចជាមាន​អារម្មណ៍​ងងុយគេង​អស់កម្លាំងថេរ​ឬស្មារតី​ស្ពឹកស្រពន់ ​អ្នកគួរតែ​ធ្វើតេស្ត​ឈាម​។ ដំណោះស្រាយ​នោះ​គឺញុំាអាហារ​សម្បូរ​ជាតិដែក​ដូចជា សាច់គោ ផ្លែទទឹម ផ្លែប៉ោម​ជាដើម។ បើមិន​បាត់ អ្នកគួរតែ​ទៅទទួល​តេស្តឈាម។

៨ កង្វះ​វីតាមីន

វា​មាន​សារៈ​សំខាន់​ជាពិសេស​ក្នុងការ​មានវីតាមីន C គ្រប់គ្រាន់​ដើម្បីរំលាយ​ជាតិដែក​និងជំរុញ​ការផលិត​កូឡាជែន(វាធ្វើ​ឱ្យ​សរសៃឈាម​កាន់តែ​រឹងមាំ)។ មិនខុសគ្នាដែរ​ប្រសិនបើ អ្នកមានកង្វះវីតាមីន B សក់​របស់​អ្នកអាច​នឹងមានភាព​ផុយស្រួយ។ បរិភោគ ថ្លើម​ ស៊ុត និង​ដំបែដើម្បី​ទទួល​បាន​វីតាមីន B បន្ថែម​ទៀត។ ដំណោះ​ស្រាយ​គឺញុំា​អាហារ​ផ្សេងគ្នា​មានសម្បូរ​វីតាមីន C និង​ B។

៩ ជំងឺ​ស្បែក

ជំងឺរោគសើរស្បែក ជំងឺរលាកស្បែកប្រភេទ seborrheic និងការឆ្លងមេរោគផ្សិតជាមូលហេតុធ្វើឲ្យសក់ជ្រុះ។ ដំណោះស្រាយល្អគឺត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់តាមដែលអាចធ្វើទៅបាន។

១០ ការថែរក្សា​មិនល្អ

អ្នកប្រហែល​ជាអាចបំផ្លាញ​សក់​តាមរយះ​ការប្រើ​សាប៊ូគុណភាព​មិនសូវល្អ ប្រដាប់ផ្លុំសក់ និង​ឧបករណ៍​ផ្សេង​ទៀត។ រីឯ​ដំណោះ​ស្រាយនោះ​គឺ​កាត់បន្ថយការ​ប្រើប្រាស់ម៉ាសុីន​ផ្លុំសក់​និង​ផលិតផល​មិនត្រូវ​នឹងស្បែក​ក្បាល​។ បើអាច​ ពិភាក្សា​ជាមួយ​អ្នកជំនាញ​ឯកទេស​បន្ថែម។

ចុចអានបន្ត៖

ដល់ម្លឹងផង! ភេសជ្ជៈ​ទាំងនេះ ​ញុំា​បាន​ពេល​ពោះ​ទទេ​ហើយនៅ​ជួយ​សម្រក​រាងទៀត

អាហារ​ទាំងនេះគួរ​ចៀសវាង ​ប្រសិនបើ​អ្នកកំពុងមាន​អាការៈបាក់ទឹកចិត្ត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម