នារីអាចយកឈ្នះបេះដូងបុរសបាន៥០% ភ្លាមៗ ព្រោះប៉ុន្មានចំណុចនេះ

  • 2019-08-15 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មនុស្ស​ប្រុស​មាន​បេះ​ដូង​រឹង​មាំ ​ប៉ុន្តែ​គាត់​នឹង​ប្រែ​ជា​ទន់​ជ្រាយ​ភ្លាម​ៗ ​បើ​ឃើញ​នារី​ធ្វើ​រឿង​រ៉ាវ​៥​ចំណុច​ដូច​ខាង​ក្រោម។ ​មនុស្ស​ស្រី​នឹង​អាច​យក​ឈ្នះ​បេះ​ដូង​គាត់​បាន​​៥០​%​ភ្លាម​ៗ ធ្វើ​ឲ្យ​គាត់​​ចង់​តែ​នៅ​ជិត និង​និយាយ​ជា​មួយ​នារី​បែប​នេះ​។

១ ​ជា​មនុស្ស​ស្រី​ដែល​ងាយ​យល់

​ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា ចិត្ត​ងាយ​​នោះ​​ទេ គឺ​ជា​មនុស្ស​ស្រី​មាន​មន្ត​ស្នេហ៍​ដោយសារ​នាង​ធ្វើ​ខ្លួន​ជា​មនុស្ស​សាមញ្ញ ​មិន​ទំ​រើស​។ ​នាង​មើល​ទៅ​ឆាប់​ចុះ​សម្រុង និង​យល់​ពី​រឿង​រ៉ាវ​ច្រើន​នៅ​ជុំវិញ​ខ្លួន។ ​លើស​ពី​នេះ ​មនុស្ស​ប្រុស​ចូល​ចិត្ត​មនុស្ស​ស្រី​ពេញ​ដោយ​គំនិត​សុទិដ្ឋិនិយម។

២ ​ចេះ​គួរ​សម

​មនុស្ស​ប្រុស​ទោះ​កំប្លុក​កំប្លែង និយាយ​ប៉​ប៉ាច់​ប៉​ប៉ោច​យ៉ាងណា ក៏​នារី​ក្នុង​ក្ដី​ស្រមៃ​គាត់​​ភាគ​​ច្រើន​ជា​នារី​ចេះ​គួរ​សម។ ​នាង​នឹង​ក្លាយ​ជា​នារី​អាច​ហោះ​ចូល​ក្នុង​បេះ​ដូង​គាត់ ធ្វើ​ឲ្យ​គាត់​ចង់​នៅ​ជិត​ស្និទ្ធ​ដោយ​សារ​តែ​ការ​ចេះ​គួរ​សម​នេះ​។

៣ ​ចេះ​និយាយ​លេង​សើច

នៅ​ពេល​មនុស្ស​ស្រី​សើច មើល​ទៅ​ធ្វើ​ឲ្យ​មនុស្ស​​ដែល​នៅ​ជិត​មាន​អារម្មណ៍​ល្អ ហើយ​សប្បាយ​ទៅ​តាម​នោះ​ដែរ។ ​​ចំណុច​នេះ​គឺ​ខ្លាំង​ជាង​គ្រូ​ស្នេហ៍​ទៅ​ទៀត ព្រោះ​មនុស្ស​ប្រុស​ណា​​ក៏​​ស្វែង​រក​មនុស្ស​ស្រី​​ចេះ​និយាយ​លេង​សើច មិន​ស្ងៀម​ស្ងាត់​ពេក​ដែរ។

៤ ​ហ៊ាន​បើក​ចំហ

​គាត់​ចង់​នៅ​ក្បែរ​​នាង​​បំ​ផុត ​គឺ​នៅ​ពេល​នាង​ជា​មនុស្ស​ចេះ​បើក​ចំហ មិន​អៀន​ប្រៀន​ជ្រុល ចេះ​ជជែក​លេង​ពេល​ជួប​មុខ​គាត់ ​មិន​គេច​មុខ ដោយសារ​តែ​អៀន​ពេក​ពេល​ឃើញ​មុខ​គាត់។​នាង​​បង្ហាញ​ពី​ភាព​ស្មោះ​​ត្រង់​​​ក្នុង​ការ​រាប់​អាន ដែល​ធ្វើ​ឲ្យ​គាត់​ចង់​ចូល​មក​និយាយ​លេង​ជាមួយ​នាង​ដូច​គ្នា។

៥ ចិត្ត​ល្អ​ជាមួយ​មនុស្ស​ជុំ​វិញ

មនុស្ស​ប្រុស​ស្ទើរ​ទន់​ជង្គង់​ភ្លាម​ៗ ​ដោយសារ​អំពើ​ល្អ​របស់​មនុស្ស​ស្រី។ ​នាង​មិន​ត្រឹម​ចិត្ត​ល្អ​ចំពោះ​គាត់​នោះ​ទេ ​តែ​នាង​ចិត្ត​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា ដែល​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ពី​គុណ​សម្បត្តិ​នេះ​។ ​យក​ចិត្ត​ទុក​ដាក់ ចិត្ត​ទូលាយ ទោះ​ជា​មនុស្ស​ប្រុស​នោះ​មាន​បេះ​ដូង​ខ្មៅ​ក៏​នៅ​តែ​ទន់​ជ្រាយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​មនុស្ស​ស្រី​មាន​ចិត្ត​ល្អ​បែបនេះ​ដែរ។​​​

​ទាំង​នេះ ​សុទ្ធ​តែ​ជា​​មន្ត​ស្នេហ៍​គ្រាន់​តែ​បុរស​ឃើញ​ភ្លាម ស្រលាញ់​ភ្លែត ដោយ​សារ​​នាង​បាន​យក​ឈ្នះ​​បេះ​ដូង​​គាត់​បាន​ពាក់​កណ្ដាល​ភ្លាម​ៗ​បាត់​ទៅ​ហើយ។ ​មនុស្ស​ស្រី​នឹង​កាន់​តែ​គួរ​ឲ្យ​ស្រលាញ់ ​បើ​អ្នក​​ចេះ​បង្កើត​វា ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិសេស​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​គ្រប់​គ្នា៕

ចុចអាន៖ ​ ពេល​ឈ្លោះ​គ្នា បើ​គេ​ស្រលាញ់​យើង​មែន គេ​នឹង​ធ្វើ​សកម្មភាព​ទាំង​នេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា