ពេល​ឈ្លោះ​គ្នា បើ​គេ​ស្រលាញ់​យើង​មែន គេ​នឹង​ធ្វើ​សកម្មភាព​ទាំង​នេះ

  • 2019-08-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ជឿជាក់​ថា​មនុស្ស​ប្រុស​ពិត​ជា​ស្រលាញ់​អ្នក​ឬ​អត់ ចាំ​តែ​មើល​សកម្មភាព​របស់​គេ​ពេល​ខឹង និង​ឈ្លោះ​គ្នា​ទៅ​គឺ​បាន​ហើយ។

នៅ​ក្នុង​ចំណង​មនោសញ្ចេតនា​ណា​មួយ គឺ​មិន​អាច​ជឿស​ផុត​ឡើយ​ពី​ការ​ឈ្លោះ​ប្រកែក​គ្នា។ តែ​អ្នក​ត្រូវ​ចាំ​ថា ចរិត​ពិត​របស់​មនុស្ស​នឹង​​បង្ហាញ​ចេញ​មក​នៅ​ពេល​គេ​ផ្ទុះ​ កំហឹង​ជា​ពិសេស​គឺ​ពេល​ឈ្លោះ​ប្រកែក​គ្នា​។ តែ​ទោះ​ជាខឹង​យ៉ាងណា បើ​គេ​ស្រលាញ់​យើង គេ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ពិបាក​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សកម្មភាព​ដែល​គេ​នឹង​ធ្វើ​ពេល​ឈ្លោះ​បើ​គេ​ស្រលាញ់​យើង​មែន។

១. ទទួល​កំហុស​របស់​ខ្លួន

នៅ​ពេល​ផ្ទុះ​ជម្លោះ​ម្ដង​ៗ រមែង​ភាគី​មួយ​ៗ​សុទ្ធ​តែ​មាន​កំហុស​រៀង​ៗ​ខ្លួន។ នៅ​ក្នុង​ពេល​នេះ បើ​គេ​ស្រលាញ់​យើង​មិន​ទាន់​ដល់ គេ​នឹង​រក​គ្រប់​មូលហេតុ​ដើម្បី​ទម្លាក់​កំហុស​លើ​យើង ដោយ​គេ​នឹង​យក​ត្រូវ​តែ​ឯង។ ផ្ទុយមក​វិញ បើ​គេ​ពិត​ជា​ស្រលាញ់​យើង​ហើយ គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​ទទួល​កំហុស​របស់​ខ្លួន​នោះ​ឡើយ។

២. ចេះទប់​កំហឹង

នៅ​ពេល​ប្រកែក​គ្នា ពិត​ជា​ច្បាស់​ណា​ស់​ដែល​ថា​ខាង​ស្រី​នឹង​ឆាប់​ខឹង​មុន។ នៅ​ពេល​នេះ បើ​ខាង​ប្រុស​ផ្ទុះ​កំហឹង​ដូច​គ្នា នោះ​ជម្លោះ​នេះ​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​​ឡើយ។ ដូច​នេះ បើ​គេ​ស្រលាញ់​គោរព​យើង​ពិត​មែន ក្នុង​នាម​ជា​មនុស្ស​ប្រុស គេ​នឹង​ទប់​ខ្ឡួនឯង មិន​ឲ្យ​ស្រែក​គំហក​ដាក់​យើង​ឡើយ។

៣. មិន​និយាយ​ពាក្យ​ថា៖ បែក​គ្នា

វា​មិន​មែន​ជា​រឿង​កម្រ​ឡើយ ដែល​គូស្នេហ៍​តែង​និយាយ​ពាក្យ​ថា​បែក​គ្នា រាល់​ពេល​ឈ្លោះ​គ្នា​ម្ដង។ នេះ​បើ​ស្ថិត​ក្នុង​ករណី​ដែល​មិនទាន់​ចេះ​គិត​វែង​ឆ្ងាយ ឬ​មិន​ទាន់​ស្រលាញ់​យើង​ពិត​មែន។ បញ្ច្រាស​មក​វិញ សម្រាប់​អ្នក​ដែល​ឲ្យ​តម្លៃ​មនោសញ្ចេតនា​របស់​យើង គេ​នឹង​មិន​ប្រើ​ពាក្យ​នេះ​ពៀសវាលពៀសកាល​ឡើយ ហើយ​ឈ្លោះ​គ្នា​ក៏​នឹង​មិន​ប្រើ​ពាក្យ​នេះ​ដែរ។

៤. មិន​ជីកកកាយ​រឿង​ចាស់

សម្រាប់​អ្នក​ពូកែ​ចាប់​កំហុស និង​ចង​គំនុំ​យូរ អ្នក​មិន​ជឿស​មិន​ផុត​ឡើយ បើ​មាន​ការ​ឈ្លោះ​គ្នា គេ​នឹង​លើក​រឿង​ចាស់​មក​បំបាក់​មុខ​អ្នក។ ទោះ​បី​ជាកំហុស​ពី​មុន​អ្នក​បាន​កែ​ហយ ហើយ​វា​លែង​កើត​មាន​ទៀត​ក៏​ដោយ តែ​ដោយ​សារ​តែ​ចង់​ឈ្នះ គេ​នឹង​លើក​មក​និយាយ​ទៀត។ ដូច​នេះ​បើ​គេ​ស្រលាញ់​អ្នក​មែន គេ​នឹង​មិន​បំបាក់​មុខ​អ្នក​ដោយ​លើក​វា​មក​និយាយ​ទៀត​ទេ៕

ចុចអាន៖ ​​ កំហុស​ធំ​បំផុត​របស់​មនុស្ស​ស្រី​គឺ​ជឿ​ពាក្យ​មនុស្ស​ប្រុស​ថា៖ កុំ​បារម្ភ ទុក​បង​ចិញ្ចឹម​អូន

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម