គន្លឹះ​ ៥ ​យ៉ាង​សម្រាប់​យុវតី​ក្មេង​ៗ​ដែល​ទើប​ជួប​បញ្ហា​កើត​មុន​លើមុខ​

  • 2019-08-13 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ក្មេង​ៗ​ជា​ច្រើន​ដែល​ទើប​តែ​ពេញ​វ័យ ​តែង​តែ​ខ្វាយ​ខ្វល់និង​ធុញ​ទ្រាន់​ពី​បញ្ហា​កើត​មុន​លើ​ផ្ទៃ​មុខ​។ ​ប៉ុន្តែ​កុំ​បារម្ភ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​ប្រាប់​ពី​គន្លឹះ​ទាំង​ ៥​ យ៉ាង​ខាង​ក្រោម​នេះ​ដើម្បី​ប្រឈម​ជាមួយ​បញ្ហា​កើត​មុន​លើ​ផ្ទៃ​មុខ​៖

១​. វា​ជា​បញ្ហា​ធម្មជាតិ​៖ ​អ្នក​មិន​គួរ​មាន​អារម្មណ៍​មិន​ល្អ​នៅ​ពេល​កើត​មុន​ទេ ​ព្រោះ​វា​ជា​បញ្ហា​ធម្មជាតិ ​ដែល​មិន​អាច​គ្រប់​គ្រង​បាន​។ វា​មិន​មែន​កើត​មក​ពី​ការ​បរិភោគ​អាហារ​ខុស​ទេ ប៉ុន្តែ​វា​គឺ​ជា​បម្លាស់​ប្តូរ​អ័រម៉ុន​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​ពេញ​វ័យ​។

២​. ទៅ​ជួប​គ្រូពេទ្យ​សើរ​ស្បែក​៖ គ្រូពេទ្យ​អាច​ផ្តល់​ជា​ថ្នាំ​លាប​ និង​លេប​អាស្រ័យ​ទៅ​តាម​កម្រិត​នៃ​ការ​កើត​មុន​ច្រើន​ឬ​តិច​។

៣. ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​៖ អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​លាប ​ឬ​លេប​ទៅ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ និង​ត្រូវ​ប្រើ​វា​ឱ្យ​បាន​ទៀង​ទាត់​។

៤. ត្រូវ​ការ​ពេល​វេលា​ច្រើន​ដើម្បី​ព្យាបាល​៖ អ្នក​គួរ​តែ​ព្យាយាម​ព្យាបាល​ទៅ​តាម​វេជ្ជបញ្ជា​រហូត​ដល់​វា​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​។

៥. កុំ​បារម្ភ​រឿង​make-up​៖ ការ​ផាត់​មុខ​មិន​មាន​អ្វី​ដែល​ប៉ះ​ពាល់​ចំពោះ​បញ្ហា​កើត​មុន​ទេ​ឱ្យ​តែ​អ្នក​បាន​លាង​សម្អាត​មុខ​ត្រឹម​ត្រូវ​ក្រោយ​ពេល​ផាត់​មុខ​៕

ចុចអាន៖

ប្រភព៖ verywell ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម