ទម្លាប់​ ៧ ​យ៉ាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ដោយ​មិន​ដឹង​ខ្លួន

  • 2017-06-23 02:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួរ​ក្បាល​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា​អវយវៈ​មួយ​ដែល​សំខាន់​បំផុត​របស់​មនុស្ស​ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​គួរ​ថែរ​ក្សាវា​ឲ្យ​មាន​សុខភាព​ល្អ​ជានិច្ច។ ប៉ុន្តែ​ពេល​ខ្លះ​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​ញឹកញាប់ អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់ និង​បំផ្លាញ​ខួរក្បាល​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ មក​មើល​ទាំង​អស់​គ្នា​ថា​សកម្មភាព​​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​មាន​បញ្ហា៖  

១. សម្រាក​តិច​ពេក

ការ​គេង​លក់​មិន​បាន​គ្រប់គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធីងធោង ងងុយ​តែ​គេង ឬ​មិន​ស្រស់​ថ្លា​នៅ​ព្រឹក​បន្ទាប់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​របស់​អ្នក​ទៀត​ផង ដោយ​វា​អាច​នឹង​បន្ថែម​​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​​ជំងឺ​បាត់បង់​ការ​ចងចាំ​។  

២. ចូលចិត្ត​សម្ងំ​លាក់​ខ្លួន

​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​មនុស្ស​ដែល​ចូល​ចិត្ត​ចូល​ក្នុង​សង្គម និង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ជា​ប្រចាំ​នោះ​ គឺ​អាច​ជួប​បញ្ហា​ខួរ​ក្បាល​ចុះ​ខ្សោយ និង​ឱកាស​ក្នុង​ការ​កើត​ជំងឺ​បាត់បង់​ការចងចាំ​តិច​ជាង​មនុស្ស​ដែល​ចូល​ចិត្ត​លាក់​ខ្លួន​នៅ​ម្នាក់​ឯង។  

៣. ចូល​ចិត្ត​ញ៉ាំ​អាហារគ្រោះថ្នាក់

មាន​ការ​ស្រាវជ្រាវ​​បង្ហាញថា​មនុស្ស​ដែល​ចូលចិត្ត​ទទួល​ទាន​អាហារ​ Fast Food មិនថា​ជា ភីហ្សា ដំឡូង​បារាំង​បំពង ហេមប៊ឺហ្គឺរ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ​នឹងមាន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ និង​ការ​ចងចាំ​អន់​ជាង​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ខួរ​ក្បាល ដូច​ជា​បន្លែ ផ្លែឈើ ឬ​ធុញ្ញជាតិ។ ដូច្នេះ​បើ​ចង់​មាន​ខួរ​ក្បាល​ដែល​ឆ្លាត​ល្អ អ្នក​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ទាំង​នេះ​ឲ្យ​​នៅ​សល់​តិច​តួចបំផុត។  

៤. ពាក់​កាស​បើក​សំឡេង​ឮ​ៗ​ខ្លាំង​

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ពាក់​កាស​ត្រចៀក​ដែល​បើក​សំឡេង​កម្រិត​ឮ​បំផុត ក៏​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ចេញ​ហើយ ព្រោះ​វា​មិន​ត្រឹម​តែ​បំផ្លាញ​សោតវិញ្ញាណ​រហូត​អាច​ឈាន​ដល់​ការ​ថ្លង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ផង​ដែរ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​ស្ដាប់​លែងឮ​នៅ​ពេល​មាន​អាយុ​ច្រើន​គឺ​មាន​ទំនាក់ទំនង​ជាមួយ​ការ​កើត​បញ្ហា​ខួរ​ក្បាល ដូ​ចជា​ជំងឺ​បាត់​ការ​ចងចាំ ឬ​ជំងឺ​សរសៃ​ខួរ​ក្បាល។ល។  

៥. មិន​ធ្វើ​ចលនា ឬ​ហាត់​ប្រាណ

អ្នក​ដែល​មិន​សូវ​បាន​ធ្វើ​ចលនា​រាង​កាយ​ ឬ​ហាត់​ប្រាណ​ មិន​ត្រឹម​តែ​មាន​ហានិភ័យ​ក្នុង​ការ​កើត​រោគ​បេះដូង​ ទឹកនោមផ្អែម ឬ​លើសឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ប្រឈម​មុខ​នឹង​ការ​កើត​រោគ​ខ្សោយ​ខួរ​ក្បាល​ផង​ដែរ។  

៦. ជក់​បារី

ក្រៅ​ពី​បំផ្លាញ​សួត ​ការ​ជក់​បារី​​ក៏​ផ្ដល់​ផល​ប៉ះពាល់​ដែល​ខួរ​ក្បាល​របស់​យើង​ដែរ ដោយ​វា​នឹង​បន្ថែម​ហានិភ័យ​ចំពោះ​បញ្ហា​ខ្សោយ​ការ​ចងចាំ និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់បង់​ការ​ចងចាំ។ លើស​ពី​នេះ ការ​ជក់​បារី​ក៏​​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​ជា​ច្រើន​ទៀត​ដែរ ដូច​ជា​ជំងឺ​បេះដូង លើស​ឈាម និង​ទឹកនោម​ផ្អែម​ជា​ដើម។  

៧. នៅ​​ទី​កន្លែង​ងងឹត​ច្រើន​ពេក

ស្ដាប់​ទៅ​អាច​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា​ការ​ដែល​រាងកាយ​របស់​យើង​មិន​បាន​ទទួល​ពន្លឺ​ពី​ធម្មជាតិ​គ្រប់គ្រាន់ វា​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មាន​អាការតប់ប្រមល់​បាន ដែល​នេះ​នឹង​អាច​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ធ្វើការ​យឺត និង​មាន​ប្រសិទ្ធិភាព​កាន់​តែ​តិច។ ក្រៅ​ពី​នេះ​ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ដែរ​ថា ពន្លឺ​ព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ធ្វើ​ការ​បានកាន់​តែ​​ល្អ ៕

ចុចអាន៖

ប្រភព៖ webmd ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម