កុំសូវហូបបូហ្វេច្រើនពេក ប្រយ័ត្នកើតជំងឺទាំងនេះ

  • 2019-08-12 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​បូហ្វេ ពិត​ជា​ពេញ​និយម​ខ្លាំង​ដោយសារ​វា​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ដួស​ម្ហូប​បាន​ច្រើន​មុខ។ ញ៉ាំ​ឲ្យ​តឹង​ៗ​ពោះ ​ប្រហែល​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ទទួល​បាន​សុខភាព​ល្អ សម្បូរ​ជីវជាតិ​ទ្រ​ទ្រង់​រាង​កាយ។ ​ប៉ុន្តែ​ញ៉ាំ​ឆ្អែត​ហួស​ប្រមាណ​ពេក ​មិន​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទេ ​។ ​ផ្ទុយ​មក​វិញ ​ថែម​ទាំង​កើត​ជំងឺ​ផ្សេង​ៗ​ទៀត​ផង​។​​

១. ឡើង​ទម្ងន់

ញ៉ាំ​បរិមាណ​អាហារ​ច្រើន​ក្នុង​រយៈ ពេល​ខ្លី​ដោយ​គ្មាន​លំហាត់​ប្រាណ ​ងាយ​នឹង​ខូច​ខាត​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ខ្លាំង។ លើស​ពី​នេះ ​វា​ក៏​ប៉ះ​ពាល់​ខ្លាំង​ដល់​រូប​រាង​កាយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ហួស​ប្រមាណ​ផង​ដែរ​ ។ ​

​២. ​ជំងឺ​បេះ​ដូង

​​​​អ្នក​ប្រហែល​ជា​គិត​ថា ហូប​អាហារ​បាន​ច្រើន​​ប៉ូវ​សុខភាព​ហើយ។ ​ប៉ុន្តែ​ការ​ញ៉ាំ​សម្រុក​ ព្រោះ​ខ្លាច​ខាត​​ពេល​ទៅ​ញ៉ាំ​បូ​ហ្វេ ​វា​ជះ​ឥទ្ធិពល​អាក្រក់​ធ្វើ​ឲ្យ​កើត​ជំ​ងឺ​បេះ​ដូង​បាន។ ​ឈាម​នឹង​មិន​អាច​រត់​ទៅ​បេះ​ដួង​បាន​គ្រប់​គ្រាន់​នោះ​ទេ ព្រម​ទាំង​​​ប្រឈម​នឹង​ជំ​ងឺ​លើស​ឈាម​ទៀត​ផង ​។ បន្ថែម​ពី​នេះ កម្រិត​កើន​ឡើង​នៃ​កូ​ឡេ​ស្តេ​រ៉ុល​និង​ជាតិ​ស្ករ​​ក្នុង​​​សម្ពាធ​ឈាម​ខ្ពស់ ជា​កត្តា​ងាយ​នឹង​កើត​ជំ​ងឺ​បេះ​ដូង​យ៉ាង​ខ្លាំង។

៣. ​ជំ​ងឺ​​ទឹក​នោម​ផ្អែម

​​តាម​ការ​សិក្សា​បង្ហាញ​ថា ​​អ្នក​ដែល​ចូល​ចិត្ត​​ញ៉ាំ​អាហារ​ម្ដង​ឲ្យ​ឆ្អែត​​តឹង​ពោះ ងាយ​​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ជាង​អ្នក​ញ៉ាំ​អាហារ​​ឆ្អែត​ល្មម។ ​នេះ​ដោយ​សារ​​បរិភោគ​បរិមាណ​អាហារ​ច្រើន​ពេក​ដែល​បណ្ដាល​ឲ្យ​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​សម្ពាធ​ឈាម។

​៤. ​មហារីក​ពោះ​វៀន​

នៅ​មិន​ទាន់​អស់​ទេ ​ញ៉ាំ​ច្រើន​ជ្រុល ញ៉ាំ​​ធ្វើ​ម៉េច​ឲ្យ​តែ​ឆ្អែត​សិន​ដោយ​មិន​ខ្វល់​ពី​សុខភាព​ព​យូរ​ៗ​ទៅ ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ពោះ​វៀន​ រហូត​អាច​ទៅ​ជា​មហារីក​បាន។

ដើម្បី​ទទួល​បាន​សុខភាព ពេល​ទៅ​ញ៉ាំ​អាហារ​បូ​ហ្វេ ​អ្នក​គួរ​ចេះ​កំណត់​បរិមាណ​អាហារ​ ព្រម​ទាំង​ជ្រើស​រើស​តែ​​ម្ហូប​ស្រស់​ៗ​និង​លាង​សម្អាត​បាន​ល្អ។ ​ម្យ៉ាង​ទៀត ​កុំ​ញ៉ាំ​សាច់​កែ​ច្នៃ​ច្រើន​ពេក ​គួរ​ងាក​មក​ហូប​ផ្លែ​ឈើ បន្លែ​ខ្លះ​។ មិន​គួរ​សម្រុក​ញ៉ាំ​ហួស​ហេតុ​ពេក​ទេ គួរ​ញ៉ាំ​ឲ្យ​មាន​​គម្លាត​ឲ្យ​ពោះ​ស្រក​សិន​ចាំ​​ទៅ​ដួស​អាហារ​មក​ថែម​ទៀត។ ​អ្នក​ត្រូវ​ចៀស​វាង​អាហារ​ណា​មាន​ជាតិ​ខ្លាញ់​និង​ស្ករ​ខ្ពស់ ដូច​ជា​ភេសជ្ជៈ​កំប៉ុង ទឹក​ផ្លែ​ឈើ​ផ្ទុក​ជាតិ​ស្ករ​ច្រើន និង​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល​ជា​ដើម។

ដើម្បី​កុំ​ឲ្យ​សល់​អាហារ​ហូរហៀរ​ពេក ​អ្នក​​គួរ​ជ្រើស​ចាន​តូច​ល្មម​ដាក់​​ម្ហូប ​កុំ​យក​ចាន​ធំ​អី ហើយ​​ត្រូវ​ហូប​តាម​សម្រួល កុំ​កាយ​ញាត់​ៗ​ពេញ​មាត់​អី ​មិន​ល្អ​ទេ។

ចង់​បាន​សុខភាព​ល្អ ​អ្នក​មិន​គួរ​ញ៉ាំ​​អាហារ​បូ​ហ្វេ​ញឹក​ញាប់​ពេក​ទេ ​​​និង​កុំ​ភ្លេច​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ផង៕

ចុចអាន៖ ​​ ញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងបានរាងកាយដែលមិនចេះឈឺថ្កាត់​

ប្រភព៖ mgronline ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម