ញ៉ាំទឹកក្រូចឆ្មារមួយកែវរាល់ព្រឹក អ្នកនឹងបានរាងកាយដែលមិនចេះឈឺថ្កាត់

  • 2019-08-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់​ការ​ថែរក្សា​រាង មនុស្ស​ភាគ​ច្រើន​គិត​ដល់​ការ​ញ៉ាំ​ផ្លែ​ឈើ​ និង​ធ្វើ​លំហាត់​ប្រាណ។ តែ​ថ្ងៃ​នេះ​ បង​កញ្ញា​មាន​គន្លឹះ​មួយ​ទៀត​មក​ប្រាប់​គ្នា​យើង ​ត្រឹម​តែ​ភេសជ្ជៈ​មួយ​កែវ​ តែ​អាច​ផ្ដល់​គុណ​ប្រយោជន៍​ដ៏​ច្រើន​លើសលប់​ដល់​រាងកាយ និង​សម្រស់ ជា​ពិសេស​នារីៗ​គួរ​តែ​ស្វែង​យល់ និង​អនុវត្ត​ឱ្យ​បាន​ជា​ប្រចាំ​ដើម្បី​ឆាប់​ទទួល​បាន​​សុខភាព​ល្អ សម្រស់​ក៏​នៅ​តែ​ស្រស់​ស្អាត។

​ភេសជ្ជៈ​ដែល​នឹង​លើក​មក​និយាយ​ក្នុង​ពេល​នេះ គឺ​ទឹក​ក្រូច​ឆ្មារ​ដែល​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ សារជាតិ​វីតាមីន​ C ដ៏​ច្រើន​លើស​លប់​ដែល​មាន​ក្នុង​ផ្លែ​ក្រូច​ឆ្មារ​នឹង​ចូល​ទៅ​ជួយ​រាងកាយ​បាន​យ៉ាង​ល្អ។ ​ក្រៅ​ពី​វីតាមីន C ​អ្នក​ខ្លះ​ប្រហែល​មិន​ដឹង​ឡើយ​ថា ក្រូចឆ្មារ​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​​ប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ ​និង​កាល់ស្យូម​ដែល​ជា​សារជាតិ​ដ៏​ចាំបាច់​សម្រាប់​ការ​លូត​លាស់។

ចង់​ដឹង​អត់​ថា​ហេតុ​អី​​គ្រាន់​តែ​​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​មួយ​កែវ​រាល់​ព្រឹក​អាច​ជួយ​រាងកាយ​បាន? មក​អាន​ចំណុច​ទាំង​១០​ខាង​ក្រោម អ្នក​នឹង​បាន​ដឹង​ច្បាស់៖​

១. ជា​ភេសជ្ជៈ​​ដែល​​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ទឹក​ក្រូច​ឆ្មារ​ជួយ​ការពារ​រាងកាយ​ពី​ការ​ចុះ​ខ្សោយ​ប្រព័ន្ធ​រំលាយ​អាហារ។

២. ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ឧណ្ហៗ​មួយ​​កែវ​រៀងរាល់​ព្រឹក​ជួយ​រក្សា​លំនឹង​ pH ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ។

៣. មាន​ឥទ្ធិពល​ការពារ​​និង​ប្រឆាំង​បាក់តេរី ទឹក​ក្រូច​ឆ្មារ​​ជួយ​វាយ​ប្រឆាំង​ការ​ឆ្លង​រោគ​ ជួយ​ឱ្យ​រាងកាយ​មិន​ងាយ​ឈឺ​ថ្កាត់។

៤. ជា​ភេសជ្ជៈ​សម្រាប់​ព្យាបាល ​និង​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​ល្អ​ប្រសើរ។

៥. ជា​ភេសជ្ជៈ​សម្រាប់​​​ជួយ​ដល់​ស្ទើរ​តែ​គ្រប់​បញ្ហា​ស្បែក​ដូច​ជា មុន រោល ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជា​ដើម។

៦. ទឹក​​ក្រូច​ឆ្មារ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​មិន​បន្ថែម​ស្ករ​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ពូកែ ព្រោះ​វា​ចូល​ទៅ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ​និង​បង្កើន​កម្លាំង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់។

៧. ជួយ​លាង​សម្អាត​ថ្លើម ​និង​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ឱ្យ​បាន​ស្អាត។

៨. កាត់​បន្ថយ​អាការៈ​ឈឺ​សន្លាក់ និង​ឈឺ​សាច់​ដុំ​បាន​ល្អ​ជាង​ការ​ប្រើ​ថ្នាំ​ពេទ្យ។

៩. ជួយ​សុខភាព​មាត់​ធ្មេញ ដោះ​ស្រាយ​បញ្ហា​មាត់​ធ្មេញ​ដូច​ជា​ការ​ពារ​ការ​ឈឺ​ធ្មេញ និង​ការពារ​រាក់​ស៊ី​ធ្មេញ។

១០. ជួយ​រក្សា​រាងកាយ​ឱ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ មិន​ធ្វើ​ឱ្យ​អស់​កម្លាំង​បាន​ពេញ​មួយ​ថ្ងៃ៕

ចុចអាន៖ ​ចង់ស្រកគីឡូ កុំភ្លេចអាហារប៉ុន្មានមុខនេះ

ប្រភព៖ edisoninst ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម