នៅ​​ម្នាក់​ឯង​​​​ក៏​មិន​ឯកា​​​​​ដែរ ឲ្យ​​តែ​​​​​ចេះ​​វិធី​ទាំង​​នេះ

  • 2019-08-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ភាព​ឯកា​​​មាន​ទំនាក់​​​ទំនង​​​ផ្សាភ្ជាប់​ជាមួយ​​មនុស្ស​​យើង​អស់​​រយៈ​ពេល​​ជា​យូរ​។ នរណា​ក៏​​​​​​​ចេះ​​មាន​​អារម្មណ៍​​ថា​ឯកោ​​ដែរ ​​មិនថា​​​អ្នក​​​មាន​មិត្តភ័ក្តិ​​ច្រើន​​​ឬ​​តិច មាន​​​​​​គូ​ស្នេហ៍​ ឬ​​នៅ​ម្នាក់​ឯង​​​​​​​ក៏​​ដោយ​។ ​​​​​​​​​​អារម្មណ៍​មួយ​​នេះ​​​ បាន​​ធ្វើ​ឲ្យ​​អ្នក​​ពិបាក​​ក្នុង​​​ខ្លួន ​​​​​​​​​​​កណ្តោច​​កណ្តែង​​​​។ ខ្វះ​​អ្វី​​អ្នក​​នៅ​ម្នាក់​ឯង ​​​គ្មាន​​​ស្នេហា​​​​ គ្មាន​មិត្ត​​​ព្រោងព្រាត ​​តែ​​គេ​​​នៅ​​​តែ​អាច​​សប្បាយ​​រីក​រាយ​​​​​​មិន​ឯកា​​ឡើយ ព្រោះ​គេ​​ចេះ​​វិធី​ទាំង​​នេះ​។

​​១. ឆាត​លេង​ជាមួយ​មិត្តភ័ក្តិ​

​​​​​សព្វ​ថ្ងៃ​​​​នេះ​មនុស្ស​ម្នា្កក់​ៗ​​មាន​​​​​កិច្ចការ​​​រវល់​​​រៀងៗ​​ខ្លួន ​​​​​ដូច្នេះ​​ហើយ​​​​​​​​នរណា​​​ក៏​​ត្រូវ​ការ​​ពេលវេលា​មួយ​​សម្រាប់​ខ្លួន​ឯង​​ដែរ​​​​​​​​​​​។ ​​​​​​ទោះ​​​កម្រ​​មាន​ពេល​​ជួប​ជុំ​គ្នា​​​បាន​​​ដូច​មុន ប៉ុន្តែ​​សម័យ​នេះ​ទៅ​​ហើយ​​​ ​​​អ្នក​​អាច​ជំនួស​​​ដោយ​​​ការ​​​ឆាត​​​​​​លេង​​​​​​​​​​​មួយ​​ទល់​​​មួយ ឬ​​​បង្កើត​​ជា​ក្រុម​​​​​​កាន់​​តែ​ល្អ​។ ​ម្យ៉ាង​​វិញ​​​​ទៀត បើ​មាន​​ពេល​​​គ្រប់​គ្រាន់​​​អ្នក​​​​​គួរ​​​​​​​​វីដេអូ​​ Call ​លេង​ជាមួយ​​គ្នា​​ ដើម្បី​​​​បំបាត់​​អផ្សុក​​​ ព្រម​ទាំង​​អាច​​ចែក​​រំលែក​​រឿង​​​រ៉ាវ​​​​​​ផ្សេងៗ ទោះ​មិន​​​​បាន​​​ជួប​​​​មុខ​​​​​​​​​ក៏​​ដោយ​។

២. មាន​​​សត្វ​​​​ចិញ្ចឹម

​​​​​សម្រាប់​​​​​​​អ្នក​​​​​​​​ធុញ​​ទ្រាន់​​ ហើយ​​​​មិន​​សូវ​​​​​ចូល​​ចិត្ត​​​​​រាប់​​​​​​​​​​​​​​​​​​អាន​​គេ​ឯង​ ព្រោះ​​​​​​​​ខ្វះ​​​ទំនុក​​​ចិត្ត អាច​​​ជ្រើស​​រើស​​​សត្វ​​​​ចិញ្ចឹម​​​​​​​​​​ណាមួយ​​​ដែល​អ្នក​​ស្រលាញ់​​​​បំផុត​​​​​ គ្រាន់​​បាន​​​​ប្រលែង​លេង ឱប​​​​បន្ធូរ​​​​អារម្មណ៍​​។ ​​​ត្បិត​​​​​តែ​​​​​​វា​មិន​អាច​​​​យល់​ពី​ចិត្ត​​​​​របស់​អ្នក​​​ពិត​​មែន ប៉ុន្តែ​​​​​​​​​​សត្វ​មាន​ភាព​​​ស្មោះ​​​ត្រង់​​​ជាមួយ​ម្ចាស់​​ណាស់ ហើយ​​​វា​នឹង​ផ្តល់​​​ស្នាម​ញញឹម​​ ភាព​​​​​​​​​ផ្អែម​​ល្ហែម​​​​​​​​​​​​គ្រប់​ពេល​​ដែល​អ្នក​​នៅ​​ក្បែរ​​វា​។​ ​

​៣. ទម្លាប់​អាន​​​​​​សៀវភៅ

​​​​​​​​​​​​​​ប្រសិន​​បើ​​​​​អ្នក​​​​ជា​​មនុស្ស​​​ចូល​​ចិត្ត​​អាន​​​សៀវភៅ​​​​ស្រាប់​​មិន​ពិបាក​​អី​​​នោះ​ទេ​​​ ព្រោះ​​​​រាល់​ពេល​​​​ដែល​អ្នក​​អាន​​​​​​​​​​​​អ្នក​​​ច្បាស់​ជា​​​មាន​អារម្មណ៍​​​​ស្រស់​ស្រាយ​​​​ កាន់​​តែ​អាន​​​​​កាន់​​​តែ​​​​​ជក់​​​​​​ ​​ចង់​​ដឹង​បន្ថែម​​។​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​អ្នក​​​​ដែល​ពុំ​​សូវ​អាន​​​​វិញ នឹង​មាន​​​​​អារម្មណ៍​​ថា​ធុញ​ឬ​​ងងុយ​​​​​ដេក រាល់​ពេល​​​​ចាប់​​កាន់​​សៀវ​​​ភៅ​​ម្តង​ៗ ប៉ុន្តែ​​​បើ​អ្នក​​​ទម្លាប់​​​​​​​​អាន​ ពី​មួយ​​ថ្ងៃ​​ទៅ​​មួយ​​ថ្ងៃ​ វា​​មិន​​​ត្រឹម​​​តែ​ជួយ​​​បង្កើន​​​​ចំណេះ​​​ដឹង​​​​ប៉ុណ្ណោះ​ទេ​ ​​ថែម​ទាំង​​​​ជួយ​​​​ឲ្យ​អ្នក​​​​​​​​​​​​ភ្លេច​​​​​នូវ​រឿង​​​​​ឥត​បាន​ការ​​ផ្សេងៗ​​​​​​​​ចេញ​​ពី​ខួរ​​ក្បាល​។​

​​​​៤. រៀន​​​​ធ្វើ​ម្ហូប

​​ការ​ញ៉ាំ​​​​​ជា​ផ្នែក​មួយ​ជួយ​​​ឲ្យ​មនុស្ស​​​​​​រីករាយ​ ជា​ពិសេស​​​នៅ​​ពេល​​ដែល​​អ្នក​​​​បាន​​អាហារ​​ឆ្ងាញ់​​ឬ​​​​​របស់​​អ្វី​​មួយ​​​​ដែល​ខ្លួន​​ឯង​​ចូល​​ចិត្ត​​​។ ​​​​​​​​​​បើ​អ្នក​​​​​​​​​អាច​​រៀន​ចម្អិន​​​​ម្ហូប​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​​​ស្នាដៃ​​​​​​​​​​​​​ផ្ទាល​​​ខ្លួន​​​​​ទៀត​​​ នោះ​អ្នក​នឹង​​​មាន​​​អារម្មណ៍​​​រំភើប​​​​​ថែម​ទាំង​​ចង់​​​​ចែក​​​រំលែក​ជាមួយ​អ្នក​​​ដទៃ​​ផង​​ដែរ​។ ​​​​​​ធ្វើ​​​​ម្ហូប​​មិន​មែន​​ស្រួល​ដូច​អ្នក​គិត​ឡើយ​​​​ ​​​គឺ​​​​​​ត្រូវ​អនុវត្ត​​ជា​​​​ប្រចាំ ប៉ុន្តែ​ពេល​​​​​​​ក្លាយ​ជា​​​​​​ចុង​ភៅ​​​​​ដ៏​​ជំនាញ​​​​​​​ម្នាក់ ​ច្បាស់​ជា​មាន​​​​គេ​ឯង​​​សរសើរ​​មិន​ដាច់​​​ពី​មាត់​មិន​​​ខាន​។​​​

​​៥. ​​​ផ្តោត​​សំខាន់​​​លើ​​​ចំណង់​​ចំណូល​​ចិត្ត​​របស់​អ្នក​​​​​​

​​​​មិន​ថា​​ជា​​​ការ​​​ហាត់​ប្រាណ​​​​ ការ​លេង​​កីឡា ឧបករណ៍​​តន្រ្តី​​​​ ច្រៀង រាំ...​ឲ្យ​​តែ​ជា​​​សកម្មភាព​​ដែល​អ្នក​​ចូល​​​ចិត្ត​​ ​គួរ​​​​​​​​​យក​​​​ពេល​​​ទំនេរ​ធ្វើ​​វា​​ឲ្យ​​បាន​​ច្រើន​ ​ប្រសើរ​​ជាង​គិត​​ថា​​​​​​​ខ្លួន​​ឯង​​ឯកា​​គ្មាន​​​​អ្នក​​យល់​​ចិត្ត​​។ បើ​​​សូម្បី​​តែ​​​​អ្នក​​​មិន​​អាច​​​​​ផ្គាប់​ចិត្ត​​​​​​ខ្លួន​ឯង​បាន​​​ ចង់​​​​ឲ្យ​​​អ្នក​ផ្សេង​​​មក​​យល់​ចិត្ត​​​​​ម៉េច​នឹង​​កើត​?

​​៦. ជួយ​អ្នក​​ដទៃ

​​បើ​អ្នក​ទំនេរ​ណាស់​​​​ហើយ​មាន​អារម្មណ៍​ថា​​ឯកោ​​​​ មិន​​ដឹង​​ធ្វើ​​អ្វី គួរ​​លៃលក​​​​​ពេល​​​វេលា ដើម្បី​​​​​​ជួយ​​មនុស្ស​​​នៅ​​ជុំ​​វិញ​​ខ្លួន​​​ដែល​កំពុង​​​ត្រូវ​ការ​​​ជំនួយ​​ជា​​ចាំ​បាច់​។ ​​​​​​ទង្វើ​​​​​សប្បុរស អាច​​​​​បង្កើន​​ទំនាក់​ទំនង​​​ល្អ​ ​បង្ហាញ​​ទឹក​​ចិត្ត​ល្អ និង​ជា​​​​​​គំរូ​​ល្អ​​ស​​ដល់​គ្រប់​គ្នា​ផង​​​​ដែរ។

​​​អារម្មណ៍​​ឯកោ​​ភាគ​​ច្រើន​​កើត​ឡើង​​​​​ពេល​អ្នក​​​ទំនេរ​​​ ដូច្នេះ​​ហើយ​​​​​​​គួរ​ធ្វើ​​ឲ្យ​​​​ខ្លួន​ឯង​​​រវល់​ជាមួយ​​រឿង​​​មាន​ប្រយោជន៍​​​​​​​​​​​​ មិន​មែន​មក​អង្គុយ​​​​ខ្វល់​​​ខ្វាយ​​​គិត​ថា​​​​​​​​​​ឯកា​​​ ​​ដូច​ទូក​​​​ដាច់​​​ខ្សែ​​​​​ឡើយ​៕​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម