តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត
- 2019-04-22 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត
បច្ចុប្បន្ននេះ ជាមួយអ្នកដែលមានប្រាក់ខែ ៤០០ដុល្លារ អាចនិយាយបានថា អ្នកអាចរស់បានដោយងាយស្រួលបើនៅម្នាក់ឯង តែបើមានគ្រួសារហើយ តួលេខនេះគឺជាចំណោទដែលពិបាកស្រាយមួយ។
លំហាត់ចាយលុយយ៉ាងម៉េចឲ្យគ្រប់ និងសល់ខ្លះដើម្បីសន្សំនៅតែជាសំនួរពិបាករកចម្លើយរបស់គ្រួសារជាច្រើន។ ការរៀបគំរោងចាយវាយ នឹងជួយឲ្យជីវិតរបស់អ្នកមានលំនឹងជាងមុន។ ជាមួយប្រាក់ខែប្រមាណ៤០០ដុល្លារ អ្នកអាចប្រើតិចនិកខាងក្រោមដើម្បីកុំឲ្យខ្វះខាត៖
១. ទុកលុយក្នុងកុងធនាគារ ដោយស្វ័យប្រវត្តិ
តើអ្នកធ្លាប់ត្រូវការលុយបន្ទាន់ តែគ្មានលុយក្នុងដៃ ទាំងមានប្រាក់ខែសមល្មមនោះទេ? នោះគឺមកពី ពេលបើកបានប្រាក់ខែ យើងសប្បាយនឹងចាយពេក ដោយភ្លេចដកទុកខ្លះ ទុកពេលចាំបាច់។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង ប្រសិនបើមានប្រាក់ខែ៤០០ដុល្លារ យើងត្រូវធ្វើដកទុកជាមុន ដោយគិតថា យើងមានប្រាក់ខែតែ៣៥០ដុល្លារបានហើយ ដោយដក៥០ដុល្លារ ដោយស្វ័យប្រវត្តិ។ ធ្វើដូចនេះ ក្នុងមួយឆ្នាំ អ្នកអាចសន្សំបាន៦០០ដុល្លារ ដោយមិនដឹងខ្លួន។
២. រៀបគម្រោងជាមុន មុនពេលទិញអ្វីមួយ
ប្រសិនបើអ្នកកាន់លុយទាំងបាច់ ហើយឡើងផ្សារតែម្ដង ដោយមិនមានត្រៀមអ្វីមុនសោះនោះ នឹងធ្វើឲ្យអ្នកចង់ទិញគ្រប់យ៉ាង ពេលឃើញអ្វីត្រូវភ្នែក។ ហេតុនេះហើយ រាល់ពេលបើកប្រាក់ខែរួច អ្នកគួរតែរៀបគម្រោងឲ្យបានល្អិតល្អន់ ថាអ្វីគួរទិញភ្លាម និងអ្វីដែលអាចពន្យារបន្តទៀត។ ធ្វើដូចនេះ អ្នកនឹងមិនចំណាយលុយលើរបស់ឥតប្រយោជន៍។
៣. ចែកលុយជាច្រើនចំណែក
អ្នកជំនាញបានឲ្យដឹងថា ដាក់លុយសន្សំទោះច្រើន ឬតិចក៏មានសារសំខាន់ណាស់ដែរ។ ដូចនេះហើយ អ្នកមិនចាំបាច់ចាំដល់ពេលមានលុយច្រើន ទើបបើកគណនីសន្សំនោះទេ។ ឧទាហរណ៍ អ្នកអាចប្រើ៥០%នៃចំណូលសម្រាប់ការចាយវាយប្រចាំថ្ងៃ ២០% សម្រាប់ករណីបន្ទាន់ ២០%ដែលនៅសល់អាចទុកសន្សំ។ អត្រាភាគរយនេះ គឺអាស្រ័យលើការចាយវាយផ្ទាល់ខ្លួន ដោយអ្នកអាចបន្ថែម ឬបន្ថយដោយខ្លួនឯង។
៤. វិនិយោគ
មានភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្នកមាននិងអ្នកក្រ ដោយអ្នកមានតែងហ៊ានវិនិយោគជានិច្ច។ គេថាលុយតែងតែកើតលុយ ដូចនេះបើអ្នកចង់ឲ្យលុយអ្នកកើននៅថ្ងៃស្អែក អ្នកត្រូវចាប់ផ្ដើមវិនិយោគពីថ្ងៃនេះតទៅ៕
ចុចអាន៖ គន្លឹះរៀនបណ្តើររកលុយបណ្តើរ ដោយពុំចាំបាច់លាដៃសុំប៉ាម៉ាក់