១១ ចំណុចគួរតែចៀសវាងមុនធ្វើដំណើរតាមយន្តហោះ
- 2019-08-06 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១ ចំណុចគួរតែចៀសវាងមុនធ្វើដំណើរតាមយន្តហោះ
ការធ្វើដំណើរតាមយន្តហោះតែងតែស្មុគស្មាញ មិនថាសម្រាប់អ្នកមិនខ្លាចយន្តហោះក៏ដោយ។ ជាធម្មតាទេ សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះត្រូវរៀបចំឯកសារ សម្លៀកបំពាក់ និងពេលវេលាឲ្យបានត្រឹមត្រូវជាមុន។ ទន្ទឹមនឹងនេះ អ្នកក៏គួរតែដឹងរឿងមួយចំនួនមិនគួរធ្វើមុនពេលរៀបចេញដំណើរលើយន្តហោះ។ ខាងក្រោមនេះមាន៖
១ ភ័យស្លន់ស្លោ
ទោះបីជាមានអ្វីមួយមិនប្រក្រតីដូចជា ការហោះហើរត្រូវបានពន្យារពេល ឬលុបចោល បាត់បង់ ឬបាត់ឯកសារក៏ដោយ ការភ័យស្លន់ស្លោ នឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ក្នុងករណីទាំងនេះ អ្នកត្រូវដកដង្ហើមធំៗហើយងាកទៅរកជំនួយពីមន្ត្រីនៅព្រលានយន្តហោះ។ ពួកគេនឹងផ្តល់ការណែនាំចាំបាច់សម្រាប់អ្វីដែលអ្នកត្រូវធ្វើ។
២ ទទួលទានម្ហូបប្លែកមុនចេញដំណើរ
ពេលទៅដល់ស្រុកក្រៅ អ្នកប្រហែលជាចង់សាកម្ហូបនៅតំបន់នោះហើយ។ តែយល់ល្អមិនគួរសាកឡើយ អ្នកមិនដឹងថាពោះអ្នកអាចទ្រាំទ្រទៅនឹងម្ហូបតាមតំបន់នោះបានកម្រិតណាដោយសាររសជាតិរបស់វា។
៣ ភ្លេចការទុកដាក់វត្ថុរាវនៅក្នុងកាបូបដៃ
មនុស្សភាគច្រើនដឹងថាក្នុងកាបូបមិនអាចផ្ទុកសារធាតុរាវច្រើនជាង ១០០ មល ឡើយ។ អ្នកខ្លះភ្លេចដាក់សាប៊ូនៅក្នុងវ៉ាលីសឲ្យគេត្រួតពិនិត្យ ហើយទុកនៅក្នុងកាបូបដៃវិញ។ ឯខ្លះទៀតយល់ច្រឡំពីច្បាប់នេះ ហើយគិតថាគេអនុញ្ញាតឲ្យដាក់វត្ថុរាវនៅក្នុងកាបូប។ សរុបមករាល់អ្នកធ្វើដំណើរត្រូវតែចាំនៅតាមជួរអ្នកដំណើររង់ចាំគេត្រួតពិនិត្យឲ្យបានច្បាស់លាស់។
៤ ចូលកន្លែងត្រួតពិនិត្យពីរកន្លែងដំបូង
បើតាមច្បាប់ កន្លែងត្រួតពិនិត្យពីរដំបូងគឺមានមនុស្សច្រើន។ មានកំហុសមួយចំនួនទៀតនោះគឺ មនុស្សមួយចំនួនដាក់គ្រឿងផ្សេងៗនិងឧបករណ៍នៅខាងក្រោមបាតនៃកាបូបដោយក្របជាមួយសម្លៀកបំពាក់។ ដូច្នេះចៀសវាងការភ្លេចមិនត្រូវដាក់សម្ភារៈនៅខាងក្រោមនោះទេ។
៥ ការវេចខ្ចប់វ៉ាលីស
បន្ទាប់ពីរៀបចំវ៉ាលីស មនុស្សមួយចំនួនតែងភ្លេចរបស់របរនៅក្នុងនោះ រួចក៏កាត់ឫហែកការវេចខ្ចប់នោះ។ តែបើអ្នកចង់ឲ្យសម្ភារៈទាំងនោះមានសុវត្ថិភាព អ្នកគួរតែមានកាបូបណាមានសោរចាក់។
៦ បង់ថ្លៃវ៉ាលីសលើសទម្ងន់
វាប្រសើរបើសិនអ្នកដឹងទម្ងន់គីឡូវ៉ាលីសមុនទៅដល់ព្រលានយន្តហោះ ពុំនោះទេអ្នកនឹងត្រូវគិតថាគួរតែបង់លុយថ្លៃលើសទម្ងន់ឫក៏រៀបចំសារជាថ្មី។ មួយវិញទៀតបើអ្នកមិនបានថ្លឹងមុន ក៏អាចថ្លឹងនៅព្រលានយន្តហោះក៏បាន។
៧ គេងយប់នៅព្រលានយន្តហោះ
នៅតាមព្រលានយន្តហោះភាគច្រើនមិនបានផ្តល់កន្លែងគេងពេលយប់មានផាសុកភាពឡើយ ក្រៅពីកៅអីនោះទេ។ បើមិនចង់គេងនៅលើកាបូបរបស់អ្នក គួរតែសិក្សាស្រាវជ្រាវព័ត៌មានពីតម្លៃនៅតាមកន្លែងចេញដំណើរព្រលានយន្តហោះនោះជាមុនសិន។
៨ មិនចូលចុះឈ្មោះតាមអុីនធើណេត
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្តល់ឱកាសដើម្បីចូលចុះឈ្មោះតាមអ៊ីនធឺណិតពីព្រោះ វាមានអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច ដូចជាមិនចាំបាច់ជួលបុគ្គលិកមកបម្រើសេវាកម្ម។
៩ គ្រប់គ្រងពេលវេលាខ្លួនឯងមិនបានល្អ
វាជាការល្អត្រូវទៅដល់ព្រលានយន្តហោះ ២ ទៅ ៣ ម៉ោងមុនចេញដំណើរ។ ទៅដល់មុនត្រូវចំណាយពេលអង្គុយចាំយូរ តែក៏ចៀសវាងការមកយឺតខកខានជើងហោះហើរដែរ។
១០ ភ្លេចពីវិធីទៅដល់ព្រលានយន្តហោះ
បើសិនអ្នកចង់ធ្វើដំណើរតាមមធ្យោបាយសារធារណគួរតែដឹងពីកាលវិភាគចៀសវាងការយឺត។ ផ្លូវពេលយប់មួយចំនួនមិនមានមធ្យោបាយឫត្រូវបានលុបចោល ក្នុងករណីអ្នកធ្វើដំណើរពេលល្ងាចត្រូវប្រុងប្រយ័ត្ន។
១១ ការដាក់ឯកសារនៅក្នុងកាបូបតូច
អ្នកខ្លះដាក់ឯកសារសំខាន់ៗនៅក្នុងកាបូបរបស់ពួកគេ ដូច្នេះវាផ្តល់ភាពងាយស្រួលព្រោះនៅក្បែរខ្លួន។ តែអ្នកគួរតែលិខិតឆ្លងដែនឫអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូបធំបន្តិច ចៀសវាងការភ្លេចនៅហាងកាហ្វេ តាក់សុី ឯកន្លែងផ្សេងទៀត។
ចុចអានបន្ត៖
របៀបងូតទឹក អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក
ពាក្យទាំង២២ ធ្វើឲ្យអ្នកក្រញាញ់ខួរ ជួនកាលច្រឡំម្តងៗ