ពាក្យទាំង២២ ធ្វើឲ្យអ្នកក្រញាញ់ខួរ ជួនកាលច្រឡំម្តងៗ

  • 2019-07-30 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងមួយចំនួនធ្វើឲ្យមនុស្សភាគច្រើនមានការយល់ច្រឡំដោយគិតថាវាមានអត្ថន័យដូចគ្នា។ យ៉ាងនេះហើយ អ្នកគួរតែដឹងអំពីអត្ថន័យនៃពាក្យទាំង ២២នេះដើម្បីជម្រះមន្ទិល។ រួមមាន៖

១ ពាក្យ Sambo vs Samba

Sambo មានន័យថាសិល្បៈក្បាច់គុនរបស់ជនជាតិរុស្សុី ពាក្យពេញគឺ “SAMozashchita Bez Oruzhiya”។ រីឯពាក្យ Samba មានន័យថា របាំមួយបែប ឫក៏ស្ទីលនៃក្បាច់រាំរបស់ជនជាតិរុស្សុីឫបន្ទប់រាំ។

២ នំ Macarons vs Macaroons

នំ​ Macarons គឺជានំស្រួយដូចសាំងវុិចមានចម្រុះពណ៌។ រីឯនំ Macaroons វិញ ជានំស្រួយធ្វើឡើងជាមួយខ្ទិះដូង ។

៣ ពាក្យ Great Britian vs UK

GreatBritian ជាកោះ​ហើយ​គឺជា​ផ្នែកមួយ​នៃ​ចក្រភព​អង់គ្លេស។ ឯunited Kingdom ក៏ជា ការរួមបញ្ចូល​តំបន់ភាគពាយព្យ​នៃប្រទេសអៀឡង់​និងកោះតូចៗ​ជាច្រើន​ផង​ដែរ។

៤ ពាក្យ Cement vs Concrete

Cement ជាសម្ភារៈសម្រាប់ចងភ្ជាប់ហើយកម្រប្រើតែវាមួយមុខណាស់។ ឯ Concrete វិញជា បេតុងសម្ភារៈដ៏រឹងមាំ វាផ្សំឡើងពីសុីម៉ង់ និងសម្ភារៈផ្សេងទៀតមាន ខ្សាច់ និងគ្រួស។

៥ ពាក្យ Venomous vs Poisonous

ប្រសិនបើអ្វីមួយមានពិស ដូចជាសត្វពស់​ វាចាក់សារធាតុពុលចូលទៅក្នុងចរន្តឈាមតែម្តង។ តែបើសិនអ្វីមួយពុល ដូចជា រុក្ខជាតិឫថ្នាំ វាមិនបញ្ចូនជាតិពុលដោយផ្ទាល់ទេ។ វាអាចមានគ្រោះថ្នាក់ប្រសិនបើអ្នកប៉ះ ឫក៏ញុំា ឫស្រូបចូល។ ពស់មួយចំនួនអាចមានសារធាតុពុលនិងមានពិស។

៦ ពាក្យ Foal vs Pony

Foal ជាកូនសេះ។ ឯ Pony ជាសត្វសេះតូច។

៧ ពាក្យ America vs USA

America​ ឫ The America ជាទ្វីបបញ្ចូលគ្នារវាងទ្វីបអាមេរិកខាងជើងនិងត្បូង។ ឯ USA ឫ United States of America ជាផ្នែកមួយនៃអាមេរិកខាងជើង។

៨ ពាក្យ Silicon vs Silicone

Silicon ជា​សារធាតុ​គីមី។ ពាក្យ Silicone គឺ​ជា​វត្ថុធាតុ polymer ដែល​ជាខ្សែ​សង្វាក់នៃ​អាតូម​ស៊ីលីកូន​លាយ​ជាមួយ​ធាតុ​ផ្សេងទៀត​ដូចជា អុកស៊ីសែន​ កាបូន អ៊ីដ្រូសែន។ ល។

៩ ពាក្យ Stalactite vs Stalagmite

ពាក្យ Stalactite ដុះចុះក្រោមពីជញ្ជាំងសិលា។ ឯ Stalagmite វិញដុះពីលើជាន់នៃជញ្ជាំងសិលា។

១០ ពាក្យ Jam vs Jelly

ពាក្យ Jam ជា ផ្លែឈើ​ដែលត្រូវបាន​ផលិត​ចេញ​ពីទាំង​ទឹកផ្លែឈើនិងផ្លែឈើ​។ ឯចាហួយមានតែ​ទឹកប៉ុណ្ណោះ​ ដូច្នេះ​វា​មានលក្ខណៈ​ល្អ​ជាង។

១១ ពាក្យTurtle vs Tortoise

ពាក្យ Turtle ស្រាលជាងហើយពួកវាមានសំបករាងសំប៉ែត ប្រអប់ជើងមានស្បែកជាហេតុធ្វើឲ្យពួកវាងាយស្រួលធ្វើចលនានិងស្រួលរស់នៅក្រោមទឹក។ ឯ Tortoise វារស់នៅលើដី ធ្ងន់ជាង ហើយវាមានសំបកដូចរោម និងជើងរឹងជាប់ជាមួយក្រញុាំ។

ចុចអានបន្ត៖៩រឿងដ៏កម្រ មានតែនៅជប៉ុន ពិបាករកបំផុតក្នុងពិភពលោក​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន