របៀបងូតទឹក អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក
- 2019-07-29 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបងូតទឹក អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក
នរណាៗក៏មុជទឹកនាពេលព្រលឹមមុនពេលទៅធ្វើការ សាលា ឫដើរកំសាន្ត។ តែការងូតទឹកគឺមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះដុសសម្អាតមុខមុន ខ្លះដៃជើង ទៅតាមទម្លាប់របស់មនុស្សម្នាក់ៗផ្សេងគ្នា។ ដូច្នេះហើយតាមរយះការងូតទឹក ពេលដែលអ្នកដុសសម្អាតរាងកាយណាមុនគេនោះ អ្នកនឹងដឹងថាខ្លួនជាមនុស្សមានចរិកលក្ខណៈដូចខាងក្រោម៖
១. បើអ្នកដុសមុខមុនគេ
មានន័យថា អ្នកមានទំនោរញាណទាំង ៥ រួមមាន ក្លិន ការឃើញ ការលឺ ការដឹងរសជាតិ និងការប៉ះ។ នេះសំដៅថា អ្នកជាមនុស្សព្រួយបារម្ភពីរឿងទាំងឡាយណាដែលអ្នកដឹងឫលឺ។ អ្នកតែងតែខ្វល់ខ្វាយនូវអ្វីដែលអ្នកដទៃគិតមកលើអ្នក ហើយមានពេលខ្លះក៏អាក់អន់ចិត្ត តប់ប្រមល់ ឫក៏ខ្មាសអៀន។
២. បើអ្នកដុសដៃឫក៏ជើងមុន
មានន័យថា អ្នកជាមនុស្សបន្ទាបខ្លួន សាមញ្ញ។ យ៉ាងណាក៏ដោយ បើអ្នកដុសជើងឫដៃមុនមានន័យថា អ្នកជាមនុស្សមានភាពរឹងមាំនិងអំណាច។ អ្នកមិនរុញរាក្នុងការជ្រើសរើស អាចស្អប់ឫក៏ចូលចិត្តអ្វីមួយ។
៣. បើអ្នកដុសកន្លែងសំខាន់មុន
មានន័យថា អ្នកជាមនុស្សអៀនច្រើន។ អ្នកប្រហែលជាមិនសូវចេះនិយាយច្រើននិងមិនសូវគោរពខ្លួនឯង។ អ្នកមិនត្រូវបានគេយកចិត្តទុកដាក់រឿងសង្គមច្រើនបុ៉ន្មានទេ តែចំពោះអ្នកដែលជិតស្និទ្ធជាមួយអ្នកនឹងនិយាយថាអ្នកជាមនុស្សឆ្លាតជាងគេ តែអ្នកក៏ជាមនុស្សតស៊ូក្នុងការងារ អាចនឹងបោះបង់ពេលខ្លះ។
៤. បើអ្នកដុសទ្រូងមុន
បើកត់សម្គាល់ថាខ្លួនអ្នកឧស្សាហ៍ដុសទ្រូងមុនគេ មានន័យថា អ្នកទំនងជាមានទំនុកចិត្តនិងជឿជាក់លើស្បែករបស់ខ្លួនផ្ទាល់។ អ្នកជាមនុស្សចូលចិត្តធ្វើនិងត្រង់ៗ ជាមនុស្សឯករាជ្យហើយក៏ទទួលបានការសរសើរពីអ្នកជិតខាង។
៥. បើអ្នកកក់សក់មុន
មានន័យថា អ្នកជាមនុស្សមានវិន័យនិងសណ្តាប់ធ្នាប់ ជាមនុស្សគ្រប់គ្រងពេលវេលាបានល្អនិងទៀងទាត់។ ពិសេស អ្នកតែងតែគិតដោយចិត្តពេលរើសមិត្តមិនគិតលើទ្រព្យសម្បត្តិឡើយ។
៦. បើអ្នកដុសស្មានិងកមុន
មានន័យថា អ្នកជាមនុស្សធ្វើការលំបាក ជាមនុស្សមានភាពវិជ្ជមាន ចេះទទួលចង់រំពឹងថាបានរឿងល្អដូចអ្នកដទៃ ចូលចិត្តប្រកួតប្រជែងនិងតែងចង់ដើរមួយជំហានមុនអ្នកដទៃ។
៧. បើអ្នកដុសខ្នងមុន
មានន័យថា អ្នកជាមនុសប្រុងប្រយ័ត្នខ្ពស់និងមិនជឿអ្នកដទៃងាយៗឡើយ។ អ្នកមានទម្លាប់លុបចោលនូវអ្វីដែលសុីជម្រៅនិងមានការសម្រេចចិត្តប្រុងប្រយ័ត្ន។ នៅម្នាក់ឯងមិនមែនអ្នកមិនចង់នៅក្បែរមនុស្សគ្រប់គ្នាឡើយ បុ៉ន្តែជាពេលសម្រាប់រីករាយនឹងខ្លួនឯង។
យ៉ាងណាអ្នកគួរតែត្រូវចងចាំថា ចំណុចខាងលើនេះជាការកត់សម្គាល់ មិនមែនជាគំនិតដោយចេតនាឡើយ។
ចុចអានបន្ត៖មើលដឹងថា អ្នកអៀនបុ៉នណាតាមប្រភេទឈាម