អាហារ៥មុខ អាចញ៉ាំពេលយប់ហើយសុខភាពល្អទៀត

  • 2019-07-31 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការញុំាមុនពេលចូលគេងត្រូវបានគេជឿថា ធ្វើឲ្យងងុយគេង តែអារម្មណ៍ពេលឃ្លានសួរថាធ្វើឲ្យអ្នករកអីមកញុំាដើម្បីគេងលក់ស្រួលវិញ។ ដូច្នេះអ្នកក៏គួរតែញុំានូវចំណីអាហារឫផ្លែឈើណាល្អសម្រាប់ពេលចូលគេង។ អាហារទាំងនោះរួមមាន៖

១. ផ្លែ​ចេក

ផ្លែចេក​ជាអាហារ​សម្រន់​ពេលយប់​ដ៏ល្អ ព្រោះវាផ្ទុកសារធាតុប៉ូតាស្យូមនិងមាញ៉េស្យូម ដែលមាន​ដំណើរការ​ល្អសម្រាប់​សាច់ដុំ។ ចេកក៏ផ្ទុក​វីតាមីនB6 ជួយក្នុងការ​ផលិតសេរូតានីន អរម៉ូនធ្វើឲ្យអារម្មណ៍ស្ងប់ មេឡាតូនីន និង​អរម៉ូនកាត់​បន្ថយងងុយគេង។

២. គ្រាប់​អាល់ម៉ុន

គ្រាប់​អាល់ម៉ុន​ជាអាហារ​សម្រន់​ដ៏​សក្កិសម វាជួយអ្នក​គេងបាន ៦ ទៅ ៨ ម៉ោង ព្រោះវា​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អសម្រាប់​ពេលត្រូវ​ការរំលាយ​អាហារ។

៣. ទឹកឃ្មុំ

តើ​អ្នកធ្លាប់​មានអារម្មណ៍​ថាគេង​មិនលក់ លុះត្រាតែ​មានអី​ញុំា​ផ្អែមៗទេ? ត្រឹម​ត្រូវ ទទួល​ទាន​ជាតិ​ស្ករ​បន្តិច នៅពេល​ចូលគេង​ពិតជាជួយ​ឱ្យខួរក្បាល​អ្នកគេងលក់​ស្រួល​ជាង​មុន។ទឹកឃ្មុំ​មួយស្លាបព្រា​គឺជាជម្រើស​ដ៏ល្អ​ព្រោះ​វាជា​ជាតិ​ស្ករធម្មជាតិ​ដែលអនុញ្ញាតឱ្យ tryptophan ចូល​ខួរក្បាល​បានស្រួលដែល​ជាហេតុធ្វើឱ្យរំញោច​ការ​បញ្ចេញ​ជាតិមេឡានីន​និង​បិទការផលិតអូរីហ្សិន​ដែលជួយរក្សា​ខួរក្បាល។

៤​. ស្រូវ​សាលី Oats

វាគឺជា​កាបូអ៊ីដ្រាត​នៅពេលរំលាយ​បានបង្កើន​កម្រិត​អាំងស៊ុយលីន​នៅក្នុង​ឈាមដែល​អនុញ្ញាតឱ្យ ​​tryptophan ​ចូលក្នុង​ខួរក្បាល​ហើយ​ផ្លាស់ប្តូរ​ទៅជា serotonin ។ តែបើអ្នកមានប្រូតេអុីនខ្ពស់ ហើយមាន​របប​អាហារ​កម្រិត​កាបូនអុីដ្រាត​ទាប​ក៏អាច​ជាបញ្ហា​គេង​បាន​ដែរ។

៥. ផ្លែគីវី

ផ្លែគីវី​ទាំងជូរ​ទាំងផ្អែម ជាហេតុ​ធ្វើឲ្យវា​ជាអាហារ​បំបាត់​ភាពឃ្លាន។ វាផ្ទុក​បរិមាណ​ហ្វូតាស្យូម​និង​ប៉ូតាស្យូម​យ៉ាង​ច្រើន​ក៏ដូច​ជាវីតាមីនសេ​និង​ខេ។ ញុំា​វាធ្វើ​ឲ្យមានដំណើរការ​ល្អពេល​រំលាយអាហារ​និង​បំបាត់​ការហើម កាត់បន្ថយ​ជាតិកូឡេស្តរ៉ល ដោយសារវា​មាន​សរសៃហ្វៃប៊រ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ។

រូបភាព៖ mint_chalida

ចុចអានបន្ត៖

អាហារ​ទាំង ៨ ប្រភេទ​ដែល​អ្នកមិនគួរ​បរិភោគ​ក្រោយ​អាយុ ៣០ ឆ្នាំ

អត្ថប្រយោជន៍​នៃ​ខ្ទឹមស​ទាំង ១០ យ៉ាង​ដែល​អ្នក​គួរតែ​ទទួលទាន

ប្រភព៖ foodeatsafe ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម