អាហារ​ទាំង ៨ ប្រភេទ​ដែល​អ្នកមិនគួរ​បរិភោគ​ក្រោយ​អាយុ ៣០ ឆ្នាំ

  • 2019-07-30 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួលទាន​អាហារមិន​ល្អបណ្តាល​ឲ្យសុខភាព​អ្នកមានបញ្ហា​នៅវ័យ​ណាមួយ តែក្រោយអាយុ​៣០ ឆ្នាំ​ឡើងអ្នក​គួរតែស្វែង​យល់ថា​អាហារប្រភេទណា​គួរតែទទួលទាន​និងអាហារ​ណាគួរតែ​ចៀសវាង។ ខាងក្រោមនេះ ជា​ប្រភេទ​ដែល​អ្នកគួរតែ​ចៀសវាង៖

១​ យ៉ាអួរ​រសជាតិ​ផ្លែឈើ

អ្នក​ប្រហែល​ជាក្លាសេយ៉ា​អួរទុក​ក្នុងទូរទឹកកក​ដោយគិតថា វាជួយ​ទៅដល់​សុខភាព។ ផ្ទុយទៅវិញ រស​ជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់នោះ​មាន​ផ្ទុកជាតិ​ស្ករលើស មានរហូត​ទៅដល់ ៤៧ ក្រាម។

២ ទឹក​សណ្តែក

អ្នកគិតថា​ទឹកសណ្តែក​ជារូបមន្ត​សុខភាពល្អ តែតាមពិតនោះ​វាមិនល្អណាស់ណាជាង​សាច់ដែល​អ្នកគិតថាយក​ទឹក​សណ្តែក​មកជំនួស​នោះទេ។ នៅក្នុងរយះពេលខ្លី សណ្តែកសៀង​អាចបំបែក​ការរលាក​នៅក្នុងខ្លួនប្រាណ​និង​រំខានទៅដល់​មុខងាររបស់​ក្រពេញ​ទីរ៉ូអុីត។

៣ ប្រើ​បំពង់បឺត

នេះ​ជារឿងមួយ​ដែល​អ្នកមិននឹក​ស្មានដល់ បើអ្នកមាន​ទម្លាប់ប្រើ​ទុយោគ្រប់​ភេសជ្ជៈនោះ អ្នកនឹង​ចាប់ផ្តើម​មាន​ស្នាម​បន្ទាត់ឫ​ជ្រួញនៅក្បែរ​មាត់។ ដោយហេតុថា ក្រោយ​អាយុ ២៥ ឆ្នាំទៅ ជាតិខូឡាជេន​នៅក្នុង​ស្បែករបស់​អ្នក​ចាប់​ផ្តើម​ចុះខ្សោយ។

៤ ត្រី​ចិញ្ចឹម

ការ​ពិតទៅ ត្រីនៅតាម​ផ្សារជិត​ផ្ទះអ្នក​មាន ៧០ %ឡើង ជា​ត្រីចិញ្ចឹម។ ដើម្បី​ធំធាត់​ពួកវាត្រូវ​បានចិញ្ចឹម​ដោយ​ថ្នាំ​អង់ទីប្យូទិច ក៏ដូចជា​ការលាបពណ៌​លើម្ហូប​ដើម្បី​មើល​មកមាន​រសជាតិឆ្ងាញ់។

៥ នំប័ុង​សាច់​ស

នំប័ុង​ពណ៌ស​​លាយម្សៅ​ពណ៌ស​ធ្វើឱ្យជាតិស្ករ​ក្នុងឈាម​របស់អ្នក​រីករាលដាល​ហើយមិនមានវីតាមីន​និង​សារធាតុរ៉ែ​ស្ទើរ​ទាំងអស់​ដែលមាន​នៅក្នុង​ស្រូវ​សាលី​ទាំងមូល។ នំប៉័ងពណ៌ស​ក៏មានជាតិ​សរសៃ​តិចជាង​ស្រូវ​សាលី​ទាំងមូល​។ អ្នកត្រូវការ​ជាតិសរសៃច្រើន​នៅពេលអ្នក​មានអាយុ​នេះ​ដើម្បី​រក្សា​ប្រព័ន្ធរំលាយ​អាហារ​របស់អ្នក​ឱ្យនៅ​ដដែល។

៦ ទឹក​ផ្លែឈើ

មិន​ថាក្មេង សូម្បីតែ​មនុស្សធំ​ក៏គិតថា​ទឹកផ្លែឈើ​ល្អ​ដូច​ផ្លែឈើ តែ​អ្នក​យល់​ខុសហើយ។ ពេល​ទឹកផ្លែឈើ​ផលិតចេញ​ពីផ្លែឈើ អត្ថប្រយោជន៍​នៃជាតិសរសៃ​ទាំងអស់ត្រូវ​បានបាត់បង់។ ជាតិសរសៃ​ជួយ​សម្រួល​អត្រាជាតិ​ស្ករដែល​ត្រូវបាន​ចាក់ចូល​ទៅក្នុង​ចរន្តឈាម​របស់អ្នក ដូច្នេះ​ទឹកផ្លែឈើ​ទាំង​អស់​នឹងវាយប្រហារ​ទៅក្នុង​ខ្លួនអ្នក។

៧ ផលិត​ផលដុត​ដែលអ្នក​ទិញពី​ហាង

ផលិតផល​ដុត​នៅផ្ទះមាន​គុណភាព​ល្អជាងនៅ​តាមហាង​ទំនិញ ព្រោះអ្នកអាចញុំាក្តៅៗ​ពី​ឡភ្លាមៗ​ខុស​ពី​ទំនិញ​នៅក្នុងហាង​មានផ្ទុក​សារធាតុ​គីមី។

៨ ពោត​លីង​លាយ​ប៊រក្នុង​ម៉ាសុីន​កម្តៅ

អាហារ​ដែលធ្វើ​ឲ្យខូចសុខភាព​ខួរក្បាលអ្នក​គឺការ​ញុំា​ពោតលីង។ ប៊រ​មិនសុទ្ធ​ដែល​លាបខឺណែល​ទាំងនោះ​ពោរពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់ trans ដែល​ជះឥទ្ធិពល​មិនល្អទៅ​ដល់​ការចងចាំ។ ពួកវា​បំផ្លាញ​កោសិកា​និង​បង្កើន​ការរលាក​នៅក្នុង​ខួរក្បាល។ ជាលទ្ធផល​ការផលិតរាងកាយ​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ជួយដល់​រាងកាយ​ត្រូវបាន​សម្របសម្រួល។

ចុចអានបន្ត៖

អត្ថប្រយោជន៍​នៃ​ខ្ទឹមស​ទាំង ១០ យ៉ាង​ដែល​អ្នក​គួរតែ​ទទួលទាន

ភេសជ្ជៈ ១១ ប្រភេទ​ ជួយ​បន្ថយ​ភាពចាស់យ៉ាងមានប្រសិទ្ធភាព

ប្រភព៖ foodeatsafe ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម