អត្ថប្រយោជន៍​នៃ​ខ្ទឹមស​ទាំង ១០ យ៉ាង​ដែល​អ្នក​គួរតែ​ទទួលទាន

  • 2019-07-29 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ទឹមស ជាគ្រឿង​ផ្សំមួយ​ផ្នែកដ៏សំខាន់​សម្រាប់​មុខម្ហូប​ប្រចាំ​ថ្ងៃ​របស់អ្នក។ មនុស្ស​មួយចំនួន​និយមចូលចិត្ត​បរិភោគ​ខ្ទឹមស​ច្រើន ហើយ​ក៏មាន​មួយ​ចំនួនពុំសូវ​ចូលចិត្ត​វាឡើយ។ ប៉ុន្តែអ្នកមដឹងអត់​ថាការបរិភោគ​ខ្ទឹមស​ជួយ​អ្វី​ខ្លះ​ដល់​អ្នកនោះ?

១. ជួយសម្រួល​សម្ពាធឈាម​ឲ្យនៅ​កម្រិតធម្មតា

២. កាត់បន្ថយ​កម្រិត​កូលេស្រ្តរ៉ល​នៅក្នុងឈាម

៣. ជួយគ្រងគ្រង​កម្រិតជាតិស្ករ​នៅក្នុង​ឈាម និង​សមស្រប​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម

៤. ជួយ​ថែរក្សា​ឈាម ការពារ​ភាពស្លេកស្លាំង

៥. បង្កើន​ភាពសុាំ​សម្រាប់​រាងកាយ

៦. ការពារ​ជំងឺបេះដូង

៧. កាត់បន្ថយ​ការទល់លាមក​ជួយធ្វើឲ្យ​ប្រព័ន្ធរំលាយ​អាហារ​មាន​ដំណើរការល្អ

៨. ជួយបណ្តេញ​រោគសញ្ញា​ការឡើងហើម

៩. ការពារ​ជំងឺផ្តាសាយ រារាំង​ការលូតលាស់​នៃវីរុស បាក់តេរី និងផ្សិត

១០. មានសារធាតុ​អុកសុីតកម្ម ជួយ​ចិញ្ចឹម​ស្បែក និង​កាត់បន្ថយ​ហានិភ័យ​ជំងឺមហារីក។

សម្រាប់​មនុស្ស​ពេញវ័យ​អាចបរិភោគ​ខ្ទឹមស​ប្រហែល ៤ ក្រាម ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មិន​គួរញ៉ាំ​លើសពី ១០ ថ្ងៃ​ជាប់​គ្នា​ទេ ព្រោះ​វាអាច​បង្កើន​ហានិភ័យ​នៃការកក​ឈាម​យឺត ឫ​ការហូរឈាម​មិនឈប់ ​នៅពេល​អ្នកមាន​មុខ​​របួស៕

ចុចអាន៖ ​​ ភេសជ្ជៈ ១១ ប្រភេទ​ ជួយ​បន្ថយ​ភាពចាស់យ៉ាងមានប្រសិទ្ធភាព

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន