ភេសជ្ជៈ ១១ ប្រភេទ​ ជួយ​បន្ថយ​ភាពចាស់យ៉ាងមានប្រសិទ្ធភាព

  • 2019-07-25 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ចាស់ គឺជារឿង​ដែល​មនុស្ស​គ្រប់គ្នាចៀសមិនបាន គ្មាននរណា​ម្នាក់​នៅក្មេង​ជារៀងរហូត​ឡើយ។ មាន​វិធី​មួយ​ចំនួន​ដែល​ជួយកាត់​បន្ថយ​ភាពចាស់​របស់អ្នក​បាន​តាមរយៈ​ការទទួល​ទាន​ភេសជ្ជៈ​ទាំង ១១ មុខ​រួមមាន៖

១. កាហ្វេ

កាហ្វេជួយការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការហើមរលាក និង​ហានិភ័យ​ទាប​នៃមហារីក​ស្បែក។ យោងតាម​ការសិក្សារបស់ European Journal of Cancer Prevention បានរកឃើញថា អ្នក​ដែល​ញុំា​កាហ្វេ​មួយពែង​ជារៀងរាល់​ថ្ងៃ ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃការវិវត្ត​ទៅជា​ជំងឺមហារីក​ស្បែក​មេឡាម៉ាណូម៉ាបាន​ប្រហែល 10% ។

២. ទឹក​ផ្លែ​ឈើ​ជូរ​ Greek

រក្សា​កម្រិត​ស្ករ​នៅក្នុង​ឈាម​បានល្អ​និង​ជួយឲ្យ​ស្បែក​ទន់​ភ្លឺ​ចែង​ចាំង។ បន្ថែម​ផ្លែឈើ​ដូចជា​ផ្លែចេក​និង​ផ្លែប៊ឺរី​ជាមួយ​ទឹកដោះ Greek ដើម្បី​ធ្វើឱ្យ​មាន​ស្បែកទន់រលោង។

៣. ស្រា

កាត់បន្ថយ​ការហើមរលាក​និង​កាត់បន្ថយ​ការរវើរវាយ​និង​ជំងឺ Alzeimer ។ ទទួលទាន​ស្រា​ជា​មធ្យម​ដូចជា ស្រ្តីមួយ​កែវក្នុង​មួយថ្ងៃ ឯបុរស​ពីរកែវ​ក្នុងមួយថ្ងៃ​អាចការពារ​ការរវើរវាយ​និង​ជំងឺ​ Alzeimerបាន។

៤. ទឹក

ប្រឆាំង​ភាព​ជ្រីវជ្រួញ បន្សាប​ជាតិពុល និង​រក្សា​សរីរាង្គ​ឲ្យ​មាន​សុខភាព​ល្អ។ នៅក្នុង​ខ្លួនមនុស្ស​ពេញវ័យ​មាន​ជាតិ​ទឹក​ប្រមាណ ៦៥% ដូចេ្នះ​ការពារ​រាងកាយ​អ្នក​ពីការខ្សោះជាតិ​ទឹក​ដើម្បី​ឲ្យរាងកាយ​ធ្វើតួនាទី​បានល្អ។

៥. តែ

ការពារ​ភាព​ជ្រីវជ្រួញ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង។ តែ​បៃតង​សម្បូរ​ការប្រឆាំង​នឹងភាពចាស់ ​សារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំង​នឹងភាពចាស់​ដែលជួយការពារ​ស្នាម​ជ្រួញ​ពីការលេចឡើង​ ដោយបង្កើន​ការផ្លាស់ប្តូរ​កោសិកាថ្មី។

៦. ទឹក​មើមឆៃថាវ​ស្វាយ

កាត់បន្ថយ​ការរវើរវាយ ប្រឆាំង​ភាពជ្រីវជ្រួញ និង​បន្សាបជាតិពុល។ សារធាតុ​ប្រឆាំងនឹង​អុកសុីតកម្ម​នៅក្នុងមើមឆៃថាវ​អាច​ការពារ​រាងកាយ​ពីរ៉ាឌីកាល់​ក៏ដូចជាប្រយុទ្ធ​ប្រឆាំង​ភាព​ជ្រីវ​ជ្រួញ។

៧. ទឹកដោះគោ​អាល់ម៉ុន​លាយ​ចេក​និង​ផ្លែប័រ

ផ្តល់ឲ្យ​ស្បែក​មាន​ពន្លឺ​និង​ជួយ​ឲ្យសក់ ក្រចក​រឹងមាំ។ ទឹកដោះ​គោអាល់ម៉ុន​មានវីតាមីន A, D, និង E ដែល​អាចរក្សា​ស្បែករបស់អ្នក​អោយមាន​សុខភាពល្អ​និង​មើលទៅក្មេង។ វាក៏​សំបូរជាតិកាល់ស្យូម​និង​ប្រូតេអ៊ីនផងដែរ ដែល​ជួយរក្សា​ ក្រចក និង​សក់ឱ្យ​រឹងមាំ​និង​ទន់។

៨. ទឹក​ក្រូចថ្លុងកិន​ស្រស់

រក្សា​ស្បែកស្រស់​និង​មានពន្លឺ ព្យាបាល​ស្បែក​ឲ្យមាន​សម្បុរថេរ និង​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ។ រាងកាយ​របស់អ្នក​ត្រូវការ​វីតាមីន​សុី​ដើម្បីផលិត​ខូឡាជេន​ធ្វើឲ្យ​ស្បែករឹងមាំ ដូច្នេះ​ញុំាទឹកក្រូចថ្លុង​ស្រស់​មួយកែវ​នឹង​ធ្វើឲ្យ​ក្មេង​ជាងវ័យ។

៩. ទឹកដូង

ជួយសម្រួល​ដល់​មេតាប៉ូលីស ជួយ​ឲ្យកោសិកា​លូតលាស់ និង​ប្រឆាំង​ការកើត​ជំងឺមហារីក។ ទឹកដូង​សម្បូរ​ទៅដោយ​ជាតិរ៉ែនិង​អេឡិចត្រូលីត ដែល​មានសារសំខាន់​ក្នុងការរំលាយអាហារ​ឲ្យមាន​សុខភាព​ល្អ​អាសុីតអាមីណូ លីពីត និង​កាបូននីដ្រាត សម្រាប់​ចែកចាយ​សារធាតុ​ចិញ្ចឹម​ពេលទទួលបាន​ពីអាហារ។ ទឹក​ដូង​ផង​ដែរ​ក៏​មានអ័រម៉ូនរុក្ខជាតិ​ដែលត្រូវ​បានគេ​ហៅថា cytokinin ដែល​ជំរុញ​ការលូតលាស់​របស់​កោសិកា។

១០. ទឹកប្រទាលកន្ទុយក្រពើ

បង្កើនភាពទន់រលោងដល់ស្បែក និងជម្រុញឲ្យកោសិកាកើតថ្មី។ វា​សម្បូរទៅដោយ​អាស៊ីដ​អាមីណូ​និង​សារធាតុចិញ្ចឹម​ដែលជួយបង្កើន​ការផលិត collagen នៅក្នុងខ្លួន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​វត្តមាន​នៅក្នុងទឹក​ក៏ជួយជម្រុញ​ដល់ស្បែក​ខណៈ ជួយ​ថែរក្សា​ភាពទន់​របស់ស្បែក។

១១. ទឹកដោះគោ

បង្កើន​សាច់ដុំ​ឲ្យគ្មាន​ខ្លាញ់ បង្កើន​សាច់ដុំ​ឲ្យរឹងមាំ ជួយ​ព្យាបាល​របួស និង​រក្សា​កម្រិត​ស្ករនៅ​ក្នុង​ឈាម។ ទឹកដោះ​គោក៏​មាន​ប្រូតេអ៊ីន whey ដែល​ជាប្រភព​ដ៏ប្រសើរ​នៃ leucine ។

ចុចអានបន្ត៖ សញ្ញា​ទាំង ៧ នៅ​លើ​ដៃ បង្ហាញ​ពី​សុខភាព​អ្នក

រឿង ១០ យ៉ាង​នឹង​កើតឡើងលើរាងកាយ​ បើអ្នក​មិន​ទទួលទាន​សាច់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម